្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយបានអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប និងមានវប្បធម៌ដ៏ល្អឯកលើពិភពលោក ប៉ុន្តែនៅពីក្រោយភាពជឿនលឿននេះ គឺបានលាក់ទុកនូវជំនឿបុរាណគួរឱ្យចាប់អារម្មណ៍យ៉ាងច្រើន ។ តើយើងធ្លាប់សង្ស័យទេថា ហេតុអ្វីជនជាតិជប៉ុនមានទំនៀមទម្លាប់ប្លែកៗ? តើមានជំនឿអ្វីខ្លះនៅពីក្រោយវប្បធម៌ជប៉ុន ដែលយើងបានឃើញនាពេលបច្ចុប្បន្ន?
ជនជាតិជប៉ុនពុំបានចាប់អារម្មណ៍លើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនតែម្យ៉ាងទេ ប៉ុន្តែពួកគេនៅតែប្រកាន់ខ្ជាប់នូវជំនឿបុរាណយ៉ាងច្រើនដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ។ តើមានជំនឿអ្វីខ្លះ ដែលជនជាតិជប៉ុននៅតែប្រកាន់ខ្ជាប់រហូតមកដល់ពេលបច្ចុប្បន្ន?
១-កុំកាត់ក្រចកពេលយប់ ៖ ជនជាតិជប៉ុនជឿថា វិញ្ញាណខ្មោចអាក្រក់នឹងចេញមករំខានមនុស្សនៅពេលយប់ ហើយការកាត់ក្រចកដៃ ក្រចកជើង នឹងអាចទាក់ទាញវិញ្ញាណទាំងនេះ ។ ហេតុនេះ គួរតែចៀសវាងការកាត់ក្រចកពេលយប់ ។
២-ប្រញាប់លាក់មេដៃ ពេលឃើញរថយន្តដឹកសាកសព ៖ ពេលឃើញរថយន្តដឹកសាកសព ជប៉ុននឹងលាក់មេដៃរបស់ខ្លួន ឬមិនបង្ហាញមេដៃចេញក្រៅ ដើម្បីការពារកុំឱ្យវិញ្ញាណខ្មោចចូលមកសន្ធិតក្នុងរាងកាយតាមរយៈមេដៃ ។.png)
៣-កុំហួចពេលយប់ ៖ ជប៉ុនមានជំនឿថា ការហួចនៅពេលយប់នឹងហៅចោរឡើងមកលួចទ្រព្យសម្បត្តិក្នុងផ្ទះ ពីព្រោះពួកចោរសម័យមុនធ្លាប់ណាត់គ្នាចូលផ្ទះអ្នកណាម្នាក់ ដោយការលួច ។
៤-កុំទៅកន្លែងធ្វើពិធីដាក់បណ្តាសារ ៖ នៅប្រទេសជប៉ុន មានពិធីមួយឈ្មោះ «Ushi No Toki Mairi» ដែលពិធីនេះ គេបានយកតុក្កតាចំបើងមកដំដែកគោល ដើម្បីដាក់បណ្តាសាអ្នកណាម្នាក់ ។ ហេតុនេះ កុំទៅកន្លែងធ្វើពិធីនេះដាច់ខាត ពីព្រោះជប៉ុនជឿថា បើយើងបានឃើញការធ្វើពិធីនេះ គឺពាក្យបណ្តាសានឹងធ្លាក់មកលើខ្លួនយើង ។
៥-លេខនាំសំណាងអាក្រក់ ៖ លេខ៤ និងលេខ៩ គឺជាលេខមិនល្អនៅប្រទេសជប៉ុន ពីព្រោះវាមានន័យថា ការស្លាប់ ឬកើតទុក្ខ ឬមានគ្រោះអាក្រក់កើតឡើង ទើបជប៉ុនពុំយកលេខទាំងពីរនេះមកប្រើប្រាស់ទេ ។ ជប៉ុនជឿថា អ្នកដែលមានគ្រោះអាក្រក់ ត្រូវតែប្រញាប់ធ្វើពិធីរំដោះគ្រោះចេញ ដើម្បីឱ្យចៀសឆ្ងាយពីហេតុការណ៍ទាំងនេះ ។.png)
សរុបមក នេះគ្រាន់តែជាជំនឿមួយចំនួនប៉ុណ្ណោះរបស់ជនជាតិជប៉ុន ហើយបើលោកអ្នកចង់ជ្រាបបន្ថែមពាក់ព័ន្ធនឹងជំនឿផ្សេងៗ ឬរឿងរ៉ាវអាថ៌កំបាំង លោកអ្នកអាចរង់ចាំតាមដានការចេញផ្សាយរបស់សារព័ត៌មាន KBN បន្តទៀត ៕










