Home ព័ត៌មានអន្តរជាតិ អាកាសយានិករុស្ស៊ីបំបែកកំណត់ត្រាស្នាក់នៅលំហយូរបំផុតលើពិភពលោក

អាកាសយានិករុស្ស៊ីបំបែកកំណត់ត្រាស្នាក់នៅលំហយូរបំផុតលើពិភពលោក

41
0

ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីរាយការណ៍ថា អាកាសយានិកជនជាតិរុស្ស៊ី គឺលោក Oleg Kononenko និងលោក Nikolai Chub បានបំបែកកំណត់ត្រាស្នាក់នៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) លើលំហយូរបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwQ5snLwe1kXYEGDab5TVhSRRjaPIMF1zcjw_c7wNmbksXvmbOxKbIAyjXNJ_Q5U5JcCeiG1qbxqtOnzhjAM7d3eX8TJJYnu_YoRMXLKREW_9QfYW_Zs-iPrFhAbouW4d337Ajuys6Rw9815wOaVS2bDwcnVlA3pgOf2tehC04O_1PeVt2wCvQqpkfmJ7t/s876/image_2024-09-23_08-58-08%20(2).png

អាកាសយានិករុស្ស៊ីទាំង២រូបនេះបានចំណាយពេលអស់ចំនួន ៣៧៤ថ្ងៃ នៅក្នុងស្ថានីយអវកាសអន្តរជាតិ ។ ពួកគេបានធ្វើដំណើរចាកចេញពីផែនដី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឋានៈជាក្រុមការងាររបស់ក្រុម Expedition 71 ហើយពួកគេមានគម្រោងត្រឡប់មកផែនដីវិញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXl-_Pxi3p8iLFaptnLIawI-DaxX2cRxY00GXnIq9ZSda4RQ-6j_5OD63DTA0I8W_5b-bIn3_TKHQdsXNSDgCKiXn8mZC8hjlJtPmvAV7S7SQIkjs15t4Ep4XEDwUFeHWVOAWaDuX0hazRvji2oNv7INw4Il4G0AQlzfFUFc_x9ZCbm3f33VmOgy4DtlUo/s668/image_2024-09-23_08-58-08%20(3).png

កន្លងមក ការបំបែកកំណត់ត្រាស្នាក់នៅលើលំហយូរបំផុតលើពិភពលោក គឺបានទៅ Frank Rubio អាកាសយានិកអាមេរិក, Dmitry Petelin អាកាសយានិករុស្ស៊ី និង Sergey Prokopyev អាកាសយានិករុស្ស៊ី ។ អាកាសយានិកទាំង៣រូប បានចំណាយពេល ៣៧០ថ្ងៃ នៅក្នុងស្ថានីយអវកាសអន្តរជាតិ ដោយសារយានអវកាស Soyuz មានបញ្ហា ទើបធ្វើឱ្យពួកគេជាប់លើលំហ និងបំពេញភារកិច្ចបន្ថែមទៀត គឺពីរយៈពេល៦ខែ រហូតដល់ជាង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlKjDGXkfODpni71_rr1upqKEl02ZCEcGmZZ_237kD9-xJOwjw_nDyiKZr6TozeJQidaDm5RXMOBOo9_ilfrVr-_2HYF-7cdsje2XjOpMjO3NvZhvfORkOEvH_p6RwpS8iazXiMvnUu_uWK29OJFBwir9zNS6SznzmxIda7Ebkv5IStq-XMg43ITzmiUnG/s1954/image_2024-09-23_08-58-08%20(4).png

ចំណែកការបំពេញភារកិច្ចបច្ចុប្បន្នរបស់លោក Oleg Kononenko ក្នុងស្ថានីយអវកាសអន្តរជាតិ គឺជាការបំពេញភារកិច្ចលើកទី៥ របស់លោក និងលើកទី៣ ដែលលោកបំពេញតួនាទីជាមេបញ្ជាការនៅស្ថានីយអវកាស ។ លោកនិយាយថា ៖ «ខ្ញុំហោះមកលំហអាកាសដើម្បីធ្វើអ្វីដែលខ្ញុំស្រឡាញ់ មិនមែនដើម្បីបំបែកកំណត់ត្រាពិភពលោកទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjavMylhQ2ZTPnqjTljy2kFsSpRX2f_CUe-FwhjUgb-hptbcdeFELdtMBGCNH4fvQDtA6e1MKfOJYFRfrhil9re5RBzkQTTC45zGZ3j-xcN_PWond5xAn-4DOd1TkcocyGAl_FuAvWVvBEmBtcrtDH6qIv8PySYQHxG8wHvxzC823ZHK7qWLgUZN5iAq50P/s800/image_2024-09-23_08-58-08.png

លោកបាននិយាយទៅកាន់សារព័ត៌មាន TASS ក្នុងកិច្ចសម្ភាសន៍ចេញពីស្ថានីយអវកាសអន្តរជាតិថា ៖ «ខ្ញុំមានមោទនភាពណាស់សម្រាប់ភាពជោគជ័យទាំងអស់របស់ខ្ញុំ តែខ្ញុំមានមោទនភាពខ្លាំងជាង ដែលជនជាតិរុស្ស៊ីនៅតែអាចបំបែកកំណត់ត្រាស្នាក់នៅលើលំហយូរបំផុតលើពិភពលោក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrwwGNhGFsVZspslae7gZZQBvaXm5hmBt5jUy7PSuJQHNxHQi6F1gf7vQMOj5GlgFFsUdY_P1UEBZ5rINOA77eRPgQe7C3f-ROIR5hLkWmkESVmkXsQTGSiqubF4GwP82hVpp6HsOV7lXITEy50OQ_tQpgY420uX0o9CEd3EeCiuBrKNr9_z0gPSg7Vn8/s4096/image_2024-09-23_08-58-10.png

ការបំពេញភារកិច្ចក្នុងស្ថានីយអវកាសអន្តរជាតិបានជួយឱ្យអាកាសយានិកទាំងនេះអាចឈ្វេងយល់បន្ថែមទៀត អំពីផលប៉ះពាល់របស់លំហអាកាសមកលើរាងកាយមនុស្ស ។ រីឯអង្គការ NASA និងភ្នាក់ងារអវកាសផ្សេងៗមានគម្រោងបំពេញបេសកកម្មនាថ្ងៃអនាគត ទៅកាន់ឋានព្រះច័ន្ទ និងភពអង្គារ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyOD3ifI3KAnNYYx_htVIwI7xPDe7j0JTWczDhyADuq5WcUfwA_0kgySU3JSQR4xw8s2avioF6k-GY-SZbDSvEF5AHsatcYgFSv57rV5Lh6d0XUrPjMjJFZw8ok3ZutWvFHA-zZGNdboaZVNkrBCmcfA-muIq4U2zugTJzZVNw8XIXgZ_0wq63zE3EYst/s900/image_2024-09-23_08-58-15.png

ទិន្នន័យដែលបានប្រមូលផ្តុំពីមនុស្សតិចតួចដែលធ្លាប់ហោះទៅអវកាស នៅតែមានសារៈសំខាន់សម្រាប់កាត់បន្ថយគ្រោះថ្នាក់ពេលធ្វើដំណើរទៅលើលំហរយៈពេលយូរ ។ ចុះនៅថ្ងៃអនាគត តើមនុស្សនឹងអាចស្នាក់នៅលើលំហបានយូរកម្រិតណា?