Home ព័ត៌មានអន្តរជាតិ មកស្គាល់កន្លែងទេសចរណ៍គ្រោះ.ថ្នាក់បំផុតទាំង ៥ នៅលើពិភពលោក

មកស្គាល់កន្លែងទេសចរណ៍គ្រោះ.ថ្នាក់បំផុតទាំង ៥ នៅលើពិភពលោក

47
0

នៅលើពិភពលោកយើងនេះគឺពោរពេញទៅដោយទេសភាពដ៏អស្ចារ្យ អច្ឆរិយៈបុរាណ និងការផ្សងព្រេងដ៏សម្បូរបែបជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់បណ្តាប្រទេសឱ្យមកទស្សនានូវទិដ្ឋភាពប្លែកៗទាំងនេះ។ ទោះជាយ៉ាងណាក្រៅពីមានកន្លែងសប្បាយៗក៏មានកន្លែងគ្រោះ.ថ្នាក់ និងរន្ធត់ផងដែរ ដោយសារកន្លែងនេះមានឧបសគ្គ និងហានិភ័យជាច្រើនដែលវាអាចនឹងកើតឡើង ដូច្នេះវាសក្តិសមសម្រាប់ភ្ញៀវណាដែលមានភាពក្លាហានប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាកន្លែងទេសចរណ៍គ្រោះ.ថ្នាក់បំផុតទាំង ៥ នៅលើពិភពលោក៖

១.ភ្នំអេវឺរេស ប្រទេសនេប៉ាល ឬទីបេ៖ អេវឺរេសគឺជាកំពូលភ្នំខ្ពស់ជាងគេលើពិភពលោកជាមួយកម្ពស់ ៨,៨៤៨ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ វាត្រូវបានគេស្គាល់ថាជាកន្លែងទេសចរណ៍ដ៏គ្រោះថ្នាក់បំផុត ដោយសារនៅទីនោះមានលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ ហើយមនុស្សនៅពេលឡើងភ្នំនឹងខ្វះអុកស៊ីសែន បណ្តាលឱ្យរាងកាយកាន់តែយ៉ាប់យឺន វិលមុខ ឈឺក្បាល អស់កម្លាំង ក្អួតចង្អោរ ហើយពេលខ្លះក៏អាចឈានដល់ការស្លាប់ទៀតផង ដោយសារទប់ទល់មិនបានជាមួយកម្ពស់ដ៏សែនខ្ពស់របស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZlGt8TOXuKMmf_-o6OvURYvRGEHbIIqpc4EF_Z5G_dnOYO0Xj66HZHBha9G5-yvOy_1874FzbwEmYE9x_3coCG58R4d1MSKfxVgwXbMtwJSCfV4lKJtCryyTwyogk_1O1iN6Nf60uDgdlkvvBN4lIQ7MemqNXJZNfyIpE0l0bxKrQ3hAb_Gj8S6onAmBg/s1600/image_2024-09-23_09-02-51.png

២. The Devil’s Pool ប្រទេសសំប៊ី៖ គឺជាទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតគ្មានពីរ ប៉ុន្តែវាក៏ជាកន្លែងទេសចរណ៍ដ៏គ្រោះថ្នាក់បំផុតលើពិភពលោកផងដែរ ដោយសារនៅទីនោះមានទឹកហូរពីលើជ្រោះដោយចរន្តទឹកដ៏ខ្លាំងក្លានៃទន្លេ Zambezi អាចបណ្តាលឱ្យមនុស្សរអិល ឬធ្លាក់ពីលើជ្រោះបាន ហើយត្រូវបានគេជឿថាទឹកធ្លាក់ដ៏អស្ចារ្យនេះគ្រប់គ្រងដោយពពួកវិញ្ញាណ ឬព្រលឹងបិសាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDS53uIi9cVv-xaGeEjjUHrtC2hpjtN2SEDjSpIIZSudh2VLSwNyhh3eGEqF6voPszU-2N2apIZ9yb4SIYR04dRyoyEB_HjUvNBMlFRwBZtYM0fE11THrLOhU0Rqs3Son218oh6TLsUe2pFq6mHyHkzDrw8ZHtlzU8WWxzd2lDGu22EqA2EUmeotahLp6Y/s1200/image_2024-09-23_09-02-52.png

៣.កសិដ្ឋានក្រពើ ប្រទេសអូស្ត្រាលី៖ កសិដ្ឋានក្រពើរបស់ប្រទេសអូស្ត្រាលី (Crocodile Farm, Australia) គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ វាក៏ជាប់ឈ្មោះជាកន្លែងគ្រោះថ្នាក់ផងដែរ ដោយសារកន្លែងនេះពោរពេញទៅដោយក្រពើទឹកប្រៃ។ យើងដឹងហើយថាក្រពើទឹកប្រៃគឺមានកម្លាំងខ្លាំងណាស់ និងមានទំហំធំ ទោះបីជាមានរបងការពារក៏ដោយ ក៏អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhJyetQ2Wi6HELblH-N-qnBWtx9vJpbwDL6oh56DtR8EwH-aHc9fGgRy5mnCukxpZbPNx8NkEHDXo0uk0TxDzdBQ7W2_Ut0X-qEFg4cqePy-zbfTtJ3_1yTyCF1Yu3HF_A0cRVbAksd5a7D4UIIkZCMtTEL_2P0n7xoEJhCiUcLczOXSoPN3nx_SGn_Dfv/s1440/image_2024-09-23_09-02-52%20(2).png

៤.El Caminito del Rey ប្រទេសអេស្ប៉ាញ៖ គឺជាកន្លែទេសចរណ៍ដ៏ពិសេសមួយស្ថិតនៅចំកណ្តាលភ្នំ Andalusian របស់ប្រទេសអេស្ប៉ាញ ផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យគួរជាទាក់ទាញ។ ទោះជាយ៉ាងកន្លែងនេះក៏គ្រោះថ្នាក់ និងរន្ធត់ផងដែរ ដោយសារនៅទីនេះមានផ្លូវដើរតូចចង្អៀតហើយខ្ពស់ ដែលតោងជាប់នឹងច្រាំងថ្មចោតដ៏គួរឱ្យខ្លាច ហើយផ្លូវក៏មានសភាពទ្រុឌទ្រោម ជាមួយផ្លូវដ៏តូចចង្អៀតនិងកម្ពស់ខ្ពស់អាចធ្វើឱ្យមនុស្សប្រឈមហានិភ័យជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_5MdE0JqxBfgqYqpha__pgirc6kIuZ7KCDNFiI-1tONTG2ISHN0NjJrczHLuLhczmX5oOHhhRLo-LlXd77b3GjozVIBWMGt1-NAA0EKdtwNsN86Ui1It3koOcpdu2Fv13S1IPT-zz-4f7OkY-mMq2CPl2TCNVkBkyKkNJDeK4r5Ont0bz1lBJuw5omlpD/s3200/image_2024-09-23_09-02-53.png
៥.Cage Diving with White Sharks ប្រទេសអាហ្វ្រិកខាងត្បូង៖ គឺជាកន្លែងទេសចរណ៍ដ៏គ្រោះថ្នាក់បំផុតមួយលើពិភពលោក ដោយសារនៅទីនេះតម្រូវឱ្យមនុស្សជ្រមុជទឹកក្នុងទ្រុងដើម្បីទស្សនាឆ្លាមដ៏ធំមហិមាពណ៌សនៅមហាសមុទ្រ។ វាជាបទពិសោធន៍ដ៏រន្ធត់មួយ ទោះបីមនុស្សត្រូវបានការពារដោយសុវត្ថិភាពនៅក្នុងទ្រុងក៏ដោយ ក៏វាអាចមានហានិភ័យខ្លាំងផងដែរ ប្រសិនបើទ្រុងនោះរបូតសោរ នោះអ្នកនឹងអាចបាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgheAP6DoE0cbBoi06ZuFsDlFq-DmxtrF8SEeT7dLrJcNDGRdaHVnw9rC49H4FhrG4F7a5GI517M54QLnTQD5wbTYbgzF1iL1c_w4IwDtku6w8ye7NhwAx9-h9UxUwvHVgsFOA8hq7XZvGHZs6UlJi6k4adbSPEeCjCavAIGILBnM8IVi9467D_uNdXNZWe/s1280/image_2024-09-23_09-02-59.png