Home ព័ត៌មានអន្តរជាតិ ជប៉ុនបារម្ភពីភ្នំភ្លើងផ្ទុះនៅបាតសមុទ្របណ្តាលឱ្យកើតរលកយក្សស៊ូណាមិ

ជប៉ុនបារម្ភពីភ្នំភ្លើងផ្ទុះនៅបាតសមុទ្របណ្តាលឱ្យកើតរលកយក្សស៊ូណាមិ

36
0

ប្រទេសជប៉ុន ៖ វាបានធ្វើឱ្យពលរដ្ឋជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលភ្នាក់ងារឧតុនិយមប្រកាសថា អាចមានការផ្ទុះខុសធម្មតានៅបរិវេណជុំវិញកោះស៊ូមិស៊ុ (ឬកោះ Smith) ហើយវានឹងបណ្តាលឱ្យភ្នំភ្លើងផ្ទុះនៅបាតសមុទ្របង្កើតជារលកយក្សស៊ូណាមិនាពេលឆាប់ៗនេះ គឺដូចនៅប្រទេសតុងហ្គា ។ ការប្រកាសអាសន្ននេះ ក្រោយពីឆ្មាំសមុទ្រជប៉ុនបានឃើញទឹកសមុទ្រប្រែពណ៌ខ្លាំងខុសពីធម្មតា ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFUGgZJYCnI47qCQI3lv_GDO3m0h5ImvPgtYMdu-zkyoNQeQ7bFpXZHohlMf7BgkSIsweU_MMAZMhvmNFUvw37fUrKWKf_gY7h3KxMSVlMCKW3_Hn71xV_rPEd0RRtOf2_Vh4fH0rXiUly4jnGSosIBZavDEiNN0kwTBLxqYo8N_aQ9slqelMs6laE558Y/s1280/image_2024-09-23_08-27-58.png

    ភ្នាក់ងារឧតុនិយមជប៉ុនប្រកាសថា ពណ៌ទឹកសមុទ្របានប្រែពណ៌ខ្លាំងនៅបរិវេណជុំវិញកោះស៊ូមិស៊ុ ស្ថិតនៅប្រជុំកោះ Izu ហើយភ្នាក់ងារឧតុនិយមក៏បានដាស់តឿនពលរដ្ឋជាបន្ទាន់ ឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសារភ្នំភ្លើងផ្ទុះ ជាពិសេស នាវាចតនៅបរិវេណក្បែរកោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_3LqCQ1HwFLxOhZOf4sgDO5Casj7ewqLmha2Ot6iGNwP1YaP1XCmcExz-4tcakpuMUvIGrQVzOLg8f_399UEI5Ktz4-iVMl-s9Kp_n4ATKdL2ZxsfelEXd-iivSf48ORhZO9tXFzyhsmYibgQCxOe9WQudnFiNixsBj6_lMaawLK5rKXFYPRRRWV7Dl9V/s1920/image_2024-09-23_08-27-58%20(2).png

    កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ យន្តហោះសង្កេតការណ៍របស់ឆ្នាំសមុទ្រជប៉ុនរាយការណ៍ថា ទឹកសមុទ្រនៅក្បែរកោះស៊ូមិស៊ុ ដែលជាទីតាំងភ្នំភ្លើងនៅបាតសមុទ្រ ស្ថិតនៅឆ្ងាយពីកោះ Aogashima ប្រមាណ១១០គីឡូម៉ែត្រ បានប្រែទៅជាពណ៌ស-ខៀវ ។ បើទោះជាពួកគេមើលដោយភ្នែកទទេ ក៏ឃើញទឹកសមុទ្រនេះប្រែពណ៌ខ្លាំងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvyqRx_4eIogjQN9GmeKekKat10IbTSR9a0Qbnn3zZY8lONTALzvnnUAHsb_k6yJKwZcxVgTaNYel8FLDSzhw4IJpOmZ0yi3xqvkCF1f61fH6L3ptzuppgIfdkThtct9_wTZeMJRfV7TTvihy69kxi_-HfZOf6birld0OgG60e_8eEMVV7XKr3QZF_EXqW/s2560/image_2024-09-23_08-27-59%20(2).png

    ក្រោយមក ទឹកសមុទ្របានប្រែពណ៌កាន់តែច្រើនជាងមុន និងលាតសន្ធឹងរហូតដល់១.៨គីឡូម៉ែត្រ ទៅកាន់ភាគពាយ័ព្យរបស់កោះ ។ ក្រៅពីនេះ ឆ្មាំសមុទ្រជប៉ុនក៏បានប្រទះឃើញវត្ថុអណ្តែតលើទឹកនៅក្បែរនោះផងដែរ ទើបពួកគេសន្និដ្ឋានថា វាអាចជាឧស្ម័នភ្នំភ្លើង ឬទឹកក្តៅចេញពីបាតសមុទ្រ ។

    ហេតុនេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ភ្នាក់ងារឧតុនិយមជប៉ុនក៏បានជូនដំណឹងជាបន្ទាន់ ដើម្បីឱ្យពលរដ្ឋជ្រាបពីគ្រោះថ្នាក់ដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9nS7zkK1R0lauV-jQzW7uegqYmjpLA3PdBiMWuoOQK6K9xtRbyz68mpr6KWsTEVRv472haMtZTVXFGg5_7mJ4B8zJDAvvNaHDuvc2Q8CvvoHUs6y6DQ8tvjdBciCIsEwCkYzopsAZC2Y-rcNA0zb1-k0rFMHAD3Lul0PpBDpy93W5Uua2hyphenhyphenDlKsF_yjb1/s900/image_2024-09-23_08-27-59.png

    គួរបញ្ជាក់ថា នៅលើកោះស៊ូមិស៊ុ មានជួរថ្មមានកម្ពស់ជាង១៣០ម៉ែត្រ និងមានតំបន់ទំនាបមួយឈ្មោះ «Caldera» ។ ឆ្មាំសមុទ្រជប៉ុនតែងតែឃើញទឹកសមុទ្រនៅក្បែរកោះនេះប្រែពណ៌ជាញឹកញាប់ ទើបរាយការណ៍ទៅភ្នាក់ងារឧតុនិយមឱ្យប្រកាសអាសន្នពីគ្រោះធម្មជាតិ ៕