Home ព័ត៌មានអន្តរជាតិ Lexus ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីម៉ាករថយន្តល្អបំផុតនៅទីផ្សារអាមេរិក

Lexus ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីម៉ាករថយន្តល្អបំផុតនៅទីផ្សារអាមេរិក

57
0

សហរដ្ឋអាមេរិក៖ ទោះបីជាមានរថយន្តទំនើបៗជាច្រើនគ្រឿងបានកំពុងវាយលុកទីផ្សារពិភពលោក ឬទីផ្សារអាមេរិកក៏ដោយ ក៏ Lexus របស់ជប៉ុននៅតែស្ថិតក្នុងបញ្ជីម៉ាករថយន្តល្អបំផុតឈានមុខគេនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBDddoD9BvFPbLXPfENVczDtJ6jjanKonRGelAG4HE5tJCEZ4nBC3Sq3y02Eulr66GNF96wmm9DWI1kXI-cFyMtNBGseqHWXD5Q9F9eJhMsyNQF6l0SUWLPOywbCdaKm6WYsboLwbzvEdX1W1V35MoerSB_MlW82-HAk_s2fOvxpq7H0UH95A4yWT-Jyb/s960/image_2024-09-20_09-16-49%20(2).png
នេះបើយោងតាមក្រុមហ៊ុន JD Power ដែលជាអង្គការស្រាវជ្រាវទីផ្សារ បានប្រកាសថា Lexus ជាប់ចំណាត់ថ្នាក់លេខ ១ គឺជាម៉ាកយីហោដែលគួរឱ្យទុកចិត្តបំផុតក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា ដោយសារគុណភាពខ្ពស់ ធន់ និងមិនងាយខូច ទោះបីប្រើប្រាស់ច្រើនឆ្នាំក៏ដោយ ក៏គ្រឿងម៉ាស៊ីននៅតែល្អឥតខ្ចោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp6KCbIKy0P4PyQDiEfOz8nS9fwoPNijF5lUyKDeCBSyz13uVGQEv8hJW81uD2HKH5ue1rTdC7eBWAyPo7ZOzGxtJHlYMJUqu2_7-0fyT0jvNulAPSqAO6AxiXqeWsm2vC5vWquPGEkpwGrGjdoUJjcKZJry1QOvEfTlyJmU02PCKibpzKkxx09PqWFLUt/s1200/image_2024-09-20_09-16-49.png
ខណៈដែល Consumer Reports ក៏បានផ្តល់កិត្តិយសដល់ក្រុមហ៊ុនរថយន្តប្រណីតរបស់ជប៉ុនថាជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២៤។ នេះបញ្ជាក់ថា Lexus គឺជាម៉ាករថយន្តដែលគួរឱ្យទុកចិត្តបំផុតទាំងរថយន្តចាស់ និងរថយន្តថ្មី។ លើសពីនេះបើយោងតាមការស្ទង់មតិរបស់ Consumer Reports ក៏បានបង្ហាញដែរថា រថយន្ត Lexus គឺមានការចំណាយជួសជុលតិចបំផុត បើធៀបទៅនឹងរថយន្តផ្សេង មានន័យថា ម៉ាក Lexus របស់ជប៉ុនមានកំហុសតិចតួចបំផុតដែលកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXslRjk7gk1Blh735GLuCybrhbJ7_2oT79mW7DRY1j95DljP0HEJhdVAOclQe_NGm0P3-fldICfJvwuPaf4LPBxghcH2xGRJn70c0smIYlgAaJp6ak43LQRNWPagRKoYRGmew-nFWFXnYccIUumInks3X2QjtvrN1JX3fSEd5yFQvYZPnt-GQQLjfBokG2/s1200/image_2024-09-20_09-16-50.png
ទន្ទឹមនឹងនេះអ្នកជំនាញក៏ចង្អុលបង្ហាញផងដែរថា បន្ថែមពីលើកត្តាផលិតផល ភាពធន់នៃម៉ូដែលរថយន្តក៏កំណត់ពីភាពជឿជាក់របស់ម៉ាក សមត្ថភាពក្នុងការរក្សាតម្លៃ ក៏ដូចជាសាច់ប្រាក់រហ័សផងដែរ។ ជាពិសេស សេវាកម្មក្រោយពេលលក់ រួមទាំងការធានា ការថែទាំ និងការថែទាំអតិថិជនដើរតួនាទីយ៉ាងសំខាន់បំផុត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVFcGW22MOBaUecQ45k0rG8EVxDOvJT7fthd5aBY5DSU_OlzLDL5Yk3OaK1Yl-2RSx1e1XMEHH-6l07x_iw_wQ4e9l9AeRfkT1t79jTRBxkEcPSwALkK9aI4eyZT8_8Yk59lY8H25-z5hcVGcHDPLqJH0Ej6Gl0wa1wywiIJyQmE-dBW6qQ46ucyjevcAs/s1000/image_2024-09-20_09-17-03.png

    គួរបញ្ជាក់ដែរថា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនរថយន្តប្រណីតរបស់ជប៉ុនក៏សម្រេចបានការលក់រថយន្ត Lexus ចំនួន ១៦៧,២១១ នៅសហរដ្ឋអាមេរិក ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣៥ ឆ្នាំនៃវត្តមាននៅក្នុងទីផ្សារនេះ។ កាលពីឆ្នាំមុន Lexus ក៏បានកត់ត្រាការលក់នៅទូទាំងពិភពលោកចំនួន ៨២៤ ២៥៨ គ្រឿងផងដែរ ដែលនេះមានការកើនឡើងរហូតដល់ ១៣២% ឯណោះ៕