Home ព័ត៌មានអន្តរជាតិ ទូរមួយនេះនៅលើភ្នំប្រទេសជប៉ុន អាចឱ្យសាច់ញាតិទូរស័ព្ទទៅរកអ្នកស្លា.ប់ហើយបាន

ទូរមួយនេះនៅលើភ្នំប្រទេសជប៉ុន អាចឱ្យសាច់ញាតិទូរស័ព្ទទៅរកអ្នកស្លា.ប់ហើយបាន

58
0

ប្រទេសជប៉ុន ៖ កាលពីឆ្នាំ២០១១ មានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំង ព្រមទាំងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុន ហើយហេតុការណ៍នេះបានបំផ្លា.ញ ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល និងបាត់បង់ជីវិតមនុស្សរហូតដល់ជាង១ម៉ឺន៥ពាន់នាក់ ។ រីឯអ្នកនៅរស់រានមានជីវិតមានភាពសោកសៅ ដោយសារការបាត់បង់សមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1QR8W3dieBSmiLGeMqV_FBY4j8t0VAgtAKq_6IIciZ3GiXDIfnT6rbuOqiEMfUCIT_7npCOXuwfrygYdE5Dx0FlTexQ_wT00OY44zSeuqU8e6d4MSd1tTMoSSRsLyZG-7U5v1A0V_NmCscZSWzLS_1mshTwPd7GU60f3CYiaWnHEpiKbfldMVWGiaNFig/s3264/image_2024-09-20_08-44-46.png

ក្នុងទីក្រុងអូឈូឈិ មានទូរសម្រាប់ហៅទូរស័ព្ទចេញមួយកន្លែងនៅលើភ្នំ ដែលនៅទីនេះអាចមើលឃើញមហាសមុទ្រប៉ាស៊ីហ្វិក ហើយគេដាក់ឈ្មោះវាថា «ទូរសម្រាប់ហៅទូរស័ព្ទតាមខ្យល់» ។ នៅទីនេះ អនុញ្ញាតឱ្យមនុស្សគ្រប់គ្នាដែលនៅរស់រានមានជីវិតពីគ្រោះធម្មជាតិអាចទូរស័ព្ទទៅរកសាច់ញាតិ ឬមនុស្សជាទីស្រឡាញ់ដែលស្លាប់ទៅហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NkYJckcCJtKzoTW2TciwLelBa6-Mbo3S2cxwQoKLvwb5sCX0pBqoCi-3-SNUHBu1CLYN3oQY1R62Spu05JvkmE-Z7g1xgXCgq9noArxePFy1QnEMqulx7JSHUCTMCmRwFGk7mxDktKuaL-V_gGBucb6f4eZ2sp-2TFoP5HrW8yqXEBz37uP1AkzctJ0D/s1230/image_2024-09-20_08-44-51%20(2).png

ពួកគេអាចនិយាយពីអារម្មណ៍នឹករលឹកសាច់ញាតិតាមទូរស័ព្ទ ប៉ុន្តែការពិត ទូរស័ព្ទមួយនេះគ្មានការតភ្ជាប់ជាមួយបណ្តាញទូរស័ព្ទណាទេ ។ ទូរសម្រាប់ហៅទូរស័ព្ទចេញនេះបានបង្កើតឡើងដោយលោក អ៊ីតារុ សាសាគិ ដែលលោកបានបាត់បង់បងប្អូនជីដូនមួយ កាលពីឆ្នាំ២០១០ ឬរយៈពេល១ឆ្នាំមុនរលកយក្សស៊ូណាមិបំផ្លាញទីក្រុងតូចនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrHsMFRPU4s4C0hk8ZSqkzUI_ahyphenhyphenIDga64YP7zipxmCZuqDG0UmSx3TWvMDw9jE-4vdPCxl7iNh9zapy_yUpP3oXJDOn5bCaoQAbHviW0rpy42YCDjluFZl7M1GJV13yh_X-CJL3lAiTctmCMXVFWeEay0El1VhyMM-nsdeoyxuMdCjlMErUaA9TlMtyHk/s875/image_2024-09-20_08-45-04.png

ពីដំបូង មានតែលោក សាសាគិ ម្នាក់ប៉ុណ្ណោះដែលប្រើប្រាស់ទូរស័ព្ទនៅលើភ្នំ ។ លោកព្យាយាមទំនាក់ទំនងទៅរកបងប្អូនជីដូនមួយ បើទោះលោកដឹងច្បាស់ថា ការនឹករលឹករបស់លោកពុំអាចរៀបរាប់ប្រាប់អ្នកណាម្នាក់តាមទូរស័ព្ទបានទេ ប៉ុន្តែលោកជឿថា ខ្យល់នឹងបញ្ជូនការនឹករលឹកនេះទៅដល់សាច់ញាតិ ។

បន្ទាប់ពីមានគ្រោះធម្មជាតិរញ្ជួយដីយ៉ាងខ្លាំង ព្រមទាំងរលកយក្សស៊ូណាមិនៅភាគឦសានប្រទេសជប៉ុននៅឆ្នាំ២០១១ និងសម្លាប់មនុស្សនៅទីក្រុងអូឈូឈិ ជាង៨០០នាក់ ទូរសម្រាប់ហៅទូរស័ព្ទចេញនេះ ក៏ក្លាយជាកន្លែងពេញនិយមសម្រាប់មនុស្សក្នុងទីក្រុង និងអ្នកដំណើរពីចម្ងាយ ។ រយៈពេល៦ឆ្នាំក្រោយកើតហេតុការណ៍ស៊ូណាមិ មានមនុស្សជាង១ម៉ឺននាក់ បានធ្វើដំណើរមកទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOO-bf1AdlHgXbSpqpEwSFqCJ_GV-Ig8V5hEe78K3avE8Qlp1QJWVU-qcY56ppu1W_UMDSV8Q4s7NnLQHhaNKDObmyGcqjUDipto1TcEC5FplKbCVEI7ms_aaCb_l3BFwsM8QbX4fTUMOm5uvDPMuJq65GyX7wuxnvZE4eE_KOqg3_dfYdYtWTmNWuE8yI/s6627/image_2024-09-20_08-44-52.png

មនុស្សជាច្រើនបាននិយាយពីអារម្មណ៍សោកស្តាយសាច់ញាតិរបស់ខ្លួនតាមទូរស័ព្ទ ខណៈអ្នកខ្លះចង់បានការឆ្លើយតប ឬសម្រេចក្តីប្រាថ្នា ។ អ្នកខ្លះទៀតនិយាយប្រាប់សាច់ញាតិដែលស្លាប់ថា ខ្លួនសុខសប្បាយធម្មតា ពុំចាំបាច់បារម្ភទេ ។

ស្ត្រីម្នាក់រស់នៅទីក្រុងអូឈូឈិ ដែលបានទូរស័ព្ទទៅរកកូនប្រុសរបស់ខ្លួនដែលស្លាប់ទៅ ប្រាប់ថា ៖ «ខ្ញុំពុំបានឮសំឡេងកូនប្រុសនិយាយទេ ហើយខ្ញុំនិយាយតែម្នាក់ឯង ។ ខ្ញុំជឿថា កូនប្រុសបានឮសំឡេងខ្ញុំ វាធ្វើឱ្យខ្ញុំអាចមានជីវិតរស់នៅបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ijNs4ue4IWcG96AR0MaaoGpftifqrBPE1xryrYv6G68BrJI8HmJjwLVtZUzon5hXoV1wabCVXYlRQZ3QeeKEUorjCA0AKuVrqpD4YHxPtYxkSqazcmtgq09XbSN4dlREdqRjjgm7rmc0PEhj1Zz0jrtfIy0QjQXOiXaXq3bocRFDWMCgatLnC4h5x_5n/s800/image_2024-09-20_08-44-52%20(2).png

ក្រៅពីពលរដ្ឋនៅទីក្រុងអូឈូឈិ ស្លាប់អស់ជាង៨០០នាក់ នៅមានពលរដ្ឋជាង៤០០នាក់ទៀតបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដោយសារគ្រោះធម្មជាតិនៅជប៉ុន ។ ពលរដ្ឋជប៉ុនជឿថា សមាជិកគ្រួសារដែលបាត់ខ្លួននោះកំពុងស្នាក់នៅកន្លែងណាមួយ ទើបពួកគេធ្វើដំណើរមកនិយាយទូរស័ព្ទនៅលើភ្នំម្តងហើយម្តងទៀត ។

វាជារឿងចម្លែក ប៉ុន្តែបើតាមលទ្ធផលការស្រាវជ្រាវបង្ហាញថា វិធីសមស្របដើម្បីដោះស្រាយបញ្ហាសោកសៅផ្លូវចិត្ត ពុំមែនជាការព្យាយាមបំភ្លេចក្តីទុក្ខឱ្យបានឆាប់រហ័សទេ គឺវាជាការទទួលស្គាល់អារម្មណ៍ខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig4KzOYrK1RgjTRwLj25uBoUK2xEnRuadosPxFulOfJtakvOsedzEXUgQIWDYKwdfJ48zy-iewipuZIpVWa3HDFsUgh_t1jRkq9UCR8p_0ibfbxStWcgVCAlyd6EnAFrNInlwWVJiJW3Cp1_C04AnFb1XpSEMiCByna5xt4ZgGYNMdgI66tJIbCQGIEb4e/s1200/image_2024-09-20_08-44-51.png

អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ ពួកគេគ្រាន់តែចង់ជជែកជាមួយអ្នកស្លាប់ម្តងទៀត ហើយទោះបីទូរស័ព្ទនេះពុំអាចទាក់ទងបានក្តី ប៉ុន្តែវាបានជួយព្យាបាលផ្លូវចិត្តមនុស្សសោកសៅបាន ។ លោក សាសាគិ ធ្លាប់និយាយថា ទោះបីវាលំបាកខ្លាំងប៉ុនណាក្តី ប៉ុន្តែក្តីសង្ឃឹមអាចធ្វើឱ្យយើងមានជីវិតរស់នៅបន្តទៀត ៕