Home ព័ត៌មានអន្តរជាតិ ផ្សារទំនើបនៅស៊ុយអែតដាំបន្លែលើទឹកក្នុងហាង ឱ្យអតិថិជនអាចទិញបន្លែស្រស់ៗគ្មានគីមី

ផ្សារទំនើបនៅស៊ុយអែតដាំបន្លែលើទឹកក្នុងហាង ឱ្យអតិថិជនអាចទិញបន្លែស្រស់ៗគ្មានគីមី

48
0

ប្រទេសស៊ុយអែត ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផ្សារទំនើបជាច្រើនកន្លែងនៅប្រទេសស៊ុយអែតបានប្រើប្រាស់ធ្នើរដាក់ទំនិញធ្វើជាកន្លែងដាំបន្លែលើទឹក ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទិញបន្លែស្រស់ៗ គ្មានសារធាតុគីមី ។ បន្លែទាំងនេះបានដាំក្នុងបន្ទះជ័រដែលមានទឹកនៅខាងក្រោមតម្រៀបគ្នាជាជួរលើធ្នើរ ដែលមានបុគ្គលិកក្រុមហ៊ុនកសិកម្មឈ្មោះ SweGreen ជាអ្នកថែទាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7VvzFyq7KlxkYYhgOZEbNNNGmfXlJT3RBm75FKj5KRwuNIdGy9AKcplr1r9Kv6rxM2oGBczOIosJObIrX19R0jOYWW2WuA9dowIdlo5s7FoMBtf_pIXjZlVWcQeB7kT2UY0kSdzMSB5uGXQg-_fdvL9R46Rkdv7CBlPD89ygWK7n2iCSVtcV1_fuBlq_N/s1920/image_2024-09-20_08-26-51.png

ការដាំបន្លែក្នុងផ្សារទំនើបនេះ ក្រុមហ៊ុន SweGreen មានគោលបំណងដោះស្រាយបញ្ហាមួយចំនួន ដូចជា ៖ ការខ្វះខាតទឹកស្រោចស្រពបន្លែ, ផ្ទៃដីកសិកម្មពុំគ្រប់គ្រាន់, កាត់បន្ថយការពឹងផ្អែកលើអាកាសធាតុ និងជាការធ្វើកសិកម្មពុំប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJEZQilcYbrDCUYnuDT_7kLAX_2M2N4YtakxZFPk-dSPv4UOvxfxEKqU9oQ88Y33lv8gKI6CFYBJe5Rk1uve3mrYvDRSfxI6N6T5SaTg86DYLMsZDR79eg0wTYATDfbaZCJSoBhvkOOhlMti9kNjfG4Qdlhatx573GJG07wiTLh9Y6ycuh31ucXkx7TG3Q/s1200/image_2024-09-20_08-26-52.png
លើសពីនេះ ការដាំបន្លែបៃតងក្នុងស្រុកនឹងជួយកាត់បន្ថយការទិញបន្លែពីក្រៅប្រទេស, កាត់បន្ថយការបញ្ចេញជាតិពុលពេលដឹកជញ្ជូន, រក្សាទុកបានយូរ, បន្លែមានគុណភាពល្អ និងពុំប្រើប្រាស់ដីសម្រាប់ដាំទេ ។ បច្ចុប្បន្ន បន្លែស្រស់របស់ក្រុមហ៊ុនបានដាក់លក់នៅតាមផ្សារទំនើបនៅស៊ុយអែត និងអាល្លឺម៉ង់ ។ បន្លែទាំងអស់ទទួលបានការថែទាំយ៉ាងល្អ គ្មានសត្វល្អិតបំផ្លាញ និងសារធាតុគីមីទេ ។ វាជាការផ្តល់ទំនុកចិត្តដល់អតិថិជនអាចទិញបន្លែស្រស់ពេញ១ឆ្នាំ, ស្អាត និងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggZjs8Ymohu5lSCZ4g6wZ_KjSt6xVCDtal9km4bk74JUfs2O3SNmPpCzRnqpBHcn2I4PVSGng91i7kPxudNn_UQvZysp5_tLTovkfon2E-J9MVN_nXgBFDyE5YihOoVO-5VlEVgf3-whLkNztlMbo_ibSVX-kSVvEW3JU8JTBPv99JGH_kPPxUUvRE6qXj/s1920/image_2024-09-20_08-26-53.png
ការដាំបន្លែទាំងអស់បានប្រើប្រាស់ទឹកតិចតួច គឺក្រុមហ៊ុនអាចដាំស្ពៃក្រញាញ់បាន១គីឡូក្រាម ដោយត្រូវការទឹកត្រឹមតែ១លីត្រប៉ុណ្ណោះ ។ នេះជាការប្រើប្រាស់ទឹកតិចជាងការដាំស្ពៃក្រញាញ់នៅទីវាល រហូតដល់៩៩% ខណៈការដាំនៅទីវាលប្រើទឹករហូតដល់២៥០លីត្រ ។ ពេលយកបន្លែមកដាំក្នុងផ្សារទំនើបបែបនេះ ក្រុមហ៊ុនពុំចាំបាច់ចំណាយប្រាក់លើដឹកជញ្ជូនបន្លែទេ ខណៈការដឹកជញ្ជូនបន្លែបានបញ្ចេញកាបូនឌីអុកស៊ីតទៅបរិយាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9eX072XxvJwpTLuYd2cPvA5rbNtki1m39EERDvqvDiWXm5T8YnSGm4KFgZ2Z6pyI9loY4uKPdw5-EBiUvWULqiCSQZKsEh9BA8xTWcX55R7jZLwzGmm5raQQCPuUZ2lNwhFYHGdboZ_2VdonzZHlqcE4RfHXwhR41oLvWL-8xvpgQgdRUFutYZG1hJtIK/s800/image_2024-09-20_08-26-55.png

ក្រុមហ៊ុនបានដាំបន្លែក្នុងផ្សារទំនើបចំនួន១០០មុខ ដូចជា ៖ ស្ពៃក្រញាញ់, ស្លឹកជីរ, ជីអង្កាម និងជីស្លឹកវែង ជាដើម ។ នាយកក្រុមហ៊ុន SweGreen និយាយថា ក្រុមហ៊ុននឹងពង្រីកការដាំបន្លែបន្ថែមទៀត ដូចជា ៖ ដាំក្នុងភោជនីយដ្ឋាន សណ្ឋាគារ និងសាកលវិទ្យាល័យ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាកល្បងដាំឈើហូបផ្លែ និង Strawberry ៕