Home ព័ត៌មានអន្តរជាតិ ផុតពីអាស៊ី ចូលអឺរ៉ុបម្តង! ឥទ្ធិពលព្យុះ Boris បានវាយប្រហារប្រទេសចំនួន ៥ នៅអឺរ៉ុបបណ្តាលឱ្យលិចទីក្រុង

ផុតពីអាស៊ី ចូលអឺរ៉ុបម្តង! ឥទ្ធិពលព្យុះ Boris បានវាយប្រហារប្រទេសចំនួន ៥ នៅអឺរ៉ុបបណ្តាលឱ្យលិចទីក្រុង

66
0

ប្រទេសជាច្រើននៅអឺរ៉ុបកណ្តាល និងខាងកើតដូចជា អូទ្រីស ស្លូវ៉ាគី សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី បានរងគ្រោះដោយសារឥទ្ធិពលព្យុះ Boris ដ៏កាចសាហាវបំផុតមិនធ្លាប់មាន ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋលិចលង់ដោយទឹកជំនន់។
យោងតាម BBC ខ្យល់ព្យុះ Boris បានបោកបក់វាយប្រហារនៅអឺរ៉ុបកណ្តាល និងខាងកើតកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់មកលើតំបន់ជាច្រើនក្នុងប្រទេស អូទ្រីស ស្លូវ៉ាគី សាធារណរដ្ឋឆេក ប៉ូឡូញ និងរូម៉ានី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdoDsf9CwGiRxEqMEgbW5-gfq9xSXYWe2FAUZYUSRA3ghvaJZWVoyCE9WEosruxIhRJ-duWDuzfafq3no8esij9kIy3FpIJpRsJ2029g6Uk_GmK__nKyNCgK8kjjZClL1zuNbGUGPQeA9yMKwEOLD1db3uWRQTGSoOV5MxW8RccxVPFTmxGYQVk4kacUK/s980/image_2024-09-19_10-12-56%20(2).png

នៅប្រទេសអូទ្រីសទីក្រុងវីយែនត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមក ខណៈមនុស្សម្នាក់បានស្លាប់ភ្លាមៗ ពេលកំពុងជួយសង្គ្រោះប្រជាជនក្នុងរដ្ឋអូទ្រីសក្រោម។ រីឯប្រទេសស្លូវ៉ាគីវិញក្នុងទីក្រុង Bratislava ក៏មិនខុសគ្នាពីប្រទេសអូទ្រីសទីក្រុងវីយែនដែរ ដោយប្រទេសទាំងពីរនេះសុទ្ធតែបានប្រកាសភាពអាសន្ននៅក្នុងទីក្រុងដូចគ្នាថាជាតំបន់គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ ស្ថានភាពនៅអឺរ៉ុបគឺកាន់តែអាក្រក់ទៅៗហើយ ដោយសារកម្ពស់ទឹកបានឡើងដល់ទ្រូងមនុស្សពេញវ័យក្នុងទីក្រុង Opava នៃសាធារណរដ្ឋឆេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjbPBRAX4PI26lK-0Vx1tHvWmWHZdrO_JKxDHBj4W5RY2DTooUP3EjZf4xVEaqVT7DVCTPgEEeOHaU0PwN9vbSBfV8lt3fAec4255KtVeCyeqbwHmyIZ_OBkDXFqInzbJAFdh_Lm81P4Na7tNAbphNXFVsudqk49DM-J0rR3JOGExTnx0lgMu8cRpRMS4F/s1024/image_2024-09-19_10-12-56.png

ធ្វើឱ្យមនុស្សប្រហែល ១០,០០០ នាក់ក្នុងចំណោមប្រជាជនសរុបរបស់ទីក្រុងដែលមានចំនួន ៥៦,០០០ ត្រូវបានស្នើសុំឱ្យជម្លៀសទៅកាន់ទីទួលខ្ពស់ ខណៈមនុស្ស ៤ នាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ ហើយផ្ទះជាច្រើនរងការខូចខាតយ៉ាងខ្លាំងដោយទឹកជំនន់នៅក្នុងទីក្រុង Jesenik ភាគឦសានសាធារណរដ្ឋឆេក។ ចំណែកឯប្រទេសប៉ូឡូញក្នុងទីក្រុង Klodzko វិញក៏មិនធម្មតាដែរ ត្រូវបានគេចាត់ទុកថា ជាតំបន់រងគ្រោះខ្លាំងបំផុត ដោយបង្ខំឱ្យប្រជាជនប្រហែល ១,៦០០ នាក់ជម្លៀសចេញ ដោយសារភ្លៀងខ្លាំងបណ្តាលឱ្យបាក់ទំនប់ទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYBox1AgwroZ-vtxQ-WPK-7gH-hzqtEME2tA2t3oFxyUhPr-stEuD8WESqm7yY9XuxPJHnvJk8oa8YGjJPJpm2E93Ci4kweCXwnG_2gcXKRJdHgqAjeaijT2tDdNa-_lYuimavTwtPy4nZrHXjUdRUY-JM54nyL_JO8_0gnS8vghATf5BN6wqJ4ZhNseMS/s1200/image_2024-09-19_10-12-57.png

នៅប្រទេសរ៉ូម៉ានីកាលពីថ្ងៃទី១៥ ខែកញ្ញា ក៏កំពុងប្រឈមមុខនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ ដែលឥទ្ធិពលខ្យល់ព្យុះនេះបានលេចឡើងកាន់តែច្រើនឡើងនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសគឺអឺរ៉ុបកណ្តាល និងខាងកើត។ កម្ពស់ទឹកកាន់តែខ្ពស់ទៅៗធ្វើឱ្យអឺរ៉ុបជួបការលំបាកក្នុងការដោះស្រាយបញ្ហា ទោះជាយ៉ាងណាពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHtTTjRFtIMAmCUQikNoLn3-xMBn1DmsFCJHzqtP12yrtA8X6shaN95kCIdYISbjIe3W9sJVIAaPi63Y7ofnwUhkqtL2Mvtp-QVR0oEPh2GITGHYcEzsr2B0wSHOqLAxLBoRwe5H2zMdPlMJnZRqETUjvP3DBrMSokEvw43VN3R34rzDgkljMQ1Q-miPh_/s1920/image_2024-09-19_10-16-17.png

នៅក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រី ក្រុមមន្ត្រីបានលើកឡើងពីការព្យាករណ៍ថា កម្ពស់ទឹកទន្លេ Danube នៅចុងសប្តាហ៍នេះអាចកើនឡើងដល់ជាង ៨.៥ ម៉ែត្រ ដែលជិតនឹងកំណត់ត្រា ៨.៩១ ម៉ែត្រក្នុងឆ្នាំ ២០១៣។ ហើយកម្ពស់ទឹកនៃទន្លេ Elbe ក្នុងទីក្រុង Schona ប្រទេសអាល្លឺម៉ង់ នៅជិតព្រំដែនជាមួយសាធារណរដ្ឋឆេក ត្រូវបានគេរំពឹងថានឹងឡើងដល់កំពូលក្នុងកម្រិត ៧.៥ ម៉ែត្រ នៅរសៀលថ្ងៃទី ១៧ ខែកញ្ញានេះ ដែលនឹងធ្វើឱ្យតំបន់ជាច្រើនចេញការព្រមានកម្រិតខ្ពស់បំផុត៕