Home ព័ត៌មានអន្តរជាតិ ផុតពីអាស៊ី ផុតពីអឺរ៉ុប! ឥឡូវចូលដល់ទ្វីបអាមេរិកម្តង ឥទ្ធិពលព្យុះបណ្តាលឱ្យតំបន់ជាច្រើនជន់លិច

ផុតពីអាស៊ី ផុតពីអឺរ៉ុប! ឥឡូវចូលដល់ទ្វីបអាមេរិកម្តង ឥទ្ធិពលព្យុះបណ្តាលឱ្យតំបន់ជាច្រើនជន់លិច

76
0

កាលពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកញ្ញា ឥទ្ធិពលព្យុះយ៉ាហ្គីបានវាយប្រហារប្រទេសជាច្រើននៅទ្វីបអាស៊ី ហើយនៅថ្ងៃ១៤ ដល់ ១៦ វិញឥទ្ធិពលព្យុះ Boris ក៏បានវាយប្រហារប្រទេសជាច្រើននៅទ្វីបអឺរ៉ុបម្តង។ ប៉ុន្តែឥឡូវនេះចាប់ពីថ្ងៃទី ១៦ រហូតមកដល់ពេលនេះ ខ្យល់ព្យុះដ៏កាចសាហាវមួយស្រាប់តែបានបោកបក់មកលើតំបន់ជាច្រើននៅទ្វីបអាមេរិក បណ្តាលឱ្យផ្ទះរាប់រយខ្នងជន់លិច បង្កឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរ និងរថយន្តជាច្រើនគ្រឿងត្រូវរសាត់ទៅតាមទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-s3Y3qCMKCGIKGE7IdYjIkI8KvgDkpKaXSght0gv3q3n56WHJytDVuHUn5BoP7Dgph9RlQMCymzVVhEqXrY6ilfoZCNZ2-A_WbByaVfR57HwjzDpq_E4Hu7o_VKS5XfLPXMVtMGL8kuUu8gWFv_Bxx-Ip93oTZ1YMuvu8GYLmmwJKYkqlv3M-oswNeLNV/s1000/image_2024-09-19_10-09-13%20(2).png
យោងតាម CNN ទីក្រុងឆ្នេរសមុទ្រ Carolina Beach ក្នុងរដ្ឋ North Carolina ប្រទេសសហរដ្ឋអាមេរិកត្រូវបានដាក់ក្នុងភាពអាសន្នកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប្រវត្តិសាស្ត្របានធ្លាក់ទឹកភ្លៀងរហូតដល់ ៤៥៧ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោងប៉ុណ្ណោះ បណ្តាលឱ្យទឹកជំនន់បានជន់លិចតំបន់លំនៅដ្ឋាន និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ព្យុះភ្លៀងដ៏កាចសាហាវនេះត្រូវបានគេចាត់ទុកថាគឺជាបាតុភូត «ម្ដងក្នុងមួយពាន់ឆ្នាំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5aFGI4luUGpSyO_HowihzbqWpxA42lvZudJ71jLtB59cauLfQEhBCqghomYEbOAj9MQucw0Zf29cjHL20d_-pIZIBBgkA9_OxsEmaeylyIbif2t35Fx1oJ2WmEM7UpTYiSF5SCf5kJ-YTfnUToVfUvSP6_qppmXz8lJbO2dr3k6vIUPkr5GgCjqf4SggF/s1140/image_2024-09-19_10-10-52.png

លោក Bruce Oakley មន្ត្រីនៅទីក្រុងទេសចរណ៍ Carolina Beach បាននិយាយថា “នេះប្រហែលជាទឹកជំនន់ដ៏អាក្រក់បំផុតដែលអ្នកស្រុកមិនធ្លាប់បានឃើញពីមុនមកទេ”។ លោក Bruce Oakley បានបន្តទៀតថា ខ្យល់និងភ្លៀងភ្លាមៗបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ហើយបន្តភ្លៀងជាបន្តបន្ទាប់ៗ ដោយមនុស្សមិនបានត្រៀមខ្លួនទេព្រោះតំបន់នេះមិនធ្លាប់មានទឹកជំនន់ពីមុនមកឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwt5-MoDkhEm-mbXSc1s6Xyt7eADOSP_1S8Z8MpMgDtrU_ZhNGw2IQz102iOFeAxPTeelxgRK135ZrgBONnII1xWYK1Z8i-NQgs_kMU1H_8b6ArmZeH9A5aqsywfdHT7snNZGbN1nceZcZFGX_mTU2REcivzsx196GCNPBbOgFGylZ84QVsRn3rvis3AAl/s1024/image_2024-09-19_10-10-53.png

ទន្ទឹមនឹងនឹងនេះកន្លែងផ្សេងទៀតនៅក្នុងតំបន់ក៏បានកត់ត្រាភ្លៀងច្រើនជាង ៣០០ មីលីម៉ែត្រក្នុងរយៈពេល ១២ ម៉ោង ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ២០០ ឆ្នាំ។ បច្ចុប្បន្នអាជ្ញាធរកំពុងជួយមនុស្សជាច្រើនដែលជាប់ក្នុងរថយន្ត និងផ្ទះឱ្យមានសុវត្ថិភាពហើយ។ ទោះជាយ៉ាងណា ទឹកជំនន់នៅឆ្នេរ Carolina បានចាប់ផ្តើមស្រកបន្តិចម្តងៗ នៅពេលដែលសម្ពាធទាបបានផ្លាស់ទីទៅភាគខាងលិចនៃតំបន់នោះ ដោយគេរំពឹងថានឹងចុះខ្សោយនៅព្រឹកថ្ងៃទី ១៨ ខែកញ្ញានេះ៕