Home ព័ត៌មានជាតិ ដល់រដូវកាន់បិណ្ឌ! តោះមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៤ ក្នុងខេត្តកំពង់ឆ្នាំង

ដល់រដូវកាន់បិណ្ឌ! តោះមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៤ ក្នុងខេត្តកំពង់ឆ្នាំង

137
0

កំពង់ឆ្នាំងគឺជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះគឺល្បីខ្លាំងបំផុតខាងសិប្បកម្មឆ្នាំង ហើយក៏ល្បីថាមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងផងដែរ។ ក្រៅពីរមណីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណរបស់ខេត្តមួយនេះ ក៏មានទឹកធ្លាក់ធម្មជាតិដ៏សម្បូរបែប តំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍ជិត ៣០ កន្លែងផ្សេងទៀត ដែលសុទ្ធតែជាទីកម្សាន្តពេញនិយមសម្រាប់ភ្ញៀវទេសចរ។ ដូច្នេះថ្ងៃនេះយើងសូមនាំលោកអ្នកមកស្គាល់តំបន់ទេសចរណ៍ល្បីៗមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង៖

១.ទឹកធ្លាក់ស្រែអំពិល៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨ គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ និងងូតទឹកលេងយ៉ាងសប្បាយរីករាយ ជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់។ ក្រៅពីនោះភ្ញៀវទេសចរក៏អាចកម្សាន្ត នៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ អមដោយដើមឈើតូចធំជាច្រើនធ្វើឱ្យភ្ញៀវចង់មកកម្សាន្តម្តងហើយម្តងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO864IUJdaOyVw9cenScuwiEY-_l6mfNNrij5kIKeLv4WwQD-t0VJOg-U2DhUVMdswIwIBOkYVXV5fRzFd9WYYRyVypLbRW6B78cP4H9Rna6HT6Mwa0fx_lZLiCRvRGFCyWkgooDlBR5JMpAS9CaxdDlB-NM5PCnPcgXlofcPpVkr2WEPaPS02f9Yc1EMp/s800/image_2024-09-19_09-39-07.png

២.ភ្នំនាងកង្រី៖ ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងអំពីប្រវត្តិរបស់ភ្នំនាងកង្រីហើយ។ ពិតណាស់កន្លែងនេះគឺជារមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ បែបប្រវត្ដិសាស្ដ្រ ដែលស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅពេលភ្ញៀវទៅដល់នឹងបានឃើញភ្នំ ១ ខ្ពស់ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ហើយនៅលើភ្នំនោះក៏មានរុក្ខជាតិតូចធំជាច្រើនដុះជុំវិញដូចភ្នំឯទៀតដែរ។ ដូច្នេះហើយពេលទៅលេងខេត្តកំពង់ឆ្នាំងកុំរំលងតំបន់ទេសចរណ៍ទាំងនេះឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTtDn81q7iRB6tUul-iglNC2FMaC1vSHiRNtM4n1fXgqwJWqtqMtPIDFTOqoUDeeYheelu0HK_G4iaUK1SG1hD2G_VM1tOkJUgF4Ieq6HQBU8sCdp4hNAS5d-xfuiwvmLvBEZQE-OP9Fcqu2Wmlg2VstBaoDwiteM4hSba0saCpwzC0ZE4vCYpJmTsmN_/s1080/image_2024-09-19_09-39-07%20(2).png

៣.ទំនប់និងទ្វារទឹកគង្គា៖ ទំនប់និងទ្វារទឹកគង្គា គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយនារដូវភ្ជុំបិណ្ឌនេះ ដោយសារតែសម្រស់ធម្មជាតិអំណោយផលពីទំនប់ទឹកដែលមានទឹកថ្លាឈ្វង់នៅរដូវវស្សា ហើយប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់រាប់ពាន់នាក់ តែងតែនាំគ្នាទៅកម្សាន្តនិងលេងទឹកនៅតំបន់ទាំងនោះ។ ដូច្នេះទំនប់និងទ្វារទឹក «គង្គា» ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស មានចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnB-CTJHuS1UgDfozA0YwWe4uwQdtHok4DBv8KVxdpN8ZMAn_jaBMY120TjfxZlWuKkpwFPZQnlbArnEhBlCqfgmCsHzeO80PrAyISpBkDCx9db8POPBVnCJ-E6bjSXv7qgWZEQX0BWcI0ECGkR5Jp8chu6sZq_-hxOyBh1n8gUL5A89tuYh4Sdi4y5ZF/s800/image_2024-09-19_09-39-07%20(3).png

៤.ទឹកធ្លាក់ថ្មក្រាល៖ ទឹកធ្លាក់ថ្មក្រាល នៅតែជារមណីយដ្ឋានដ៏ទាក់ទាញបំផុតក្នុងខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។ នៅតំបន់នេះគឺមានសម្រស់ធម្មជាតិស្រស់ស្អាតខ្លាំងមែនទែន ដែលអាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ ងូតទឹកលេងកម្សាន្តនៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភ័ក្រ្ត នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9oMyRPHvbHiNZ6aYUe7FZz_C7vT_z3Xk82XOHYzj-J7HsHsZkr758uRXYf3cyYDgRic_SXqACvTrl8X_oYxUXszxhDuK-atp9iwWWK2HiF1yZ-wbFegP8sqepkYa-zzxChwfqnQjCRsd2eE0RVW7Joqp2Y5sM0MrZ4NRsXeYgaCq-BqIwj1wgVahK-4DX/s960/image_2024-09-19_09-39-07%20(4).png