Home ព័ត៌មានអន្តរជាតិ គួរតែប្រុងប្រយ័ត្នចំណុចទាំងនេះមុនពេលទៅប្រទេសវៀតណាម

គួរតែប្រុងប្រយ័ត្នចំណុចទាំងនេះមុនពេលទៅប្រទេសវៀតណាម

74
0

ភ្ញៀវទេសចរបរទេសជាច្រើនចាប់អារម្មណ៍មកកម្សាន្តនៅវៀតណាម ដោយសារនៅប្រទេសនេះមានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ដូចជា ៖ ឆ្នេរសមុទ្រ កោះ និងតំបន់ទីប្រជុំជនតាមផ្លូវរថភ្លើង ។ ប៉ុន្តែយើងគួរតែប្រុងប្រយ័ត្នចំណុចទាំងនេះ មុនពេលទៅប្រទេសវៀតណាម ។

១-ប្រយ័ត្នគេសម្លឹងមើល ៖ បើអ្នកណាមានរូបរាងធាត់លើសទម្ងន់ គឺត្រូវប្រយ័ត្នខ្លួនបន្តិចពេលទៅវៀតណាម ពីព្រោះនៅវៀតណាមពុំសូវមានមនុស្សធាត់ទេ ។ ជនជាតិវៀតណាមបានប្រឹងប្រែងធ្វើការខ្លាំង ហើយពួកគេចូលចិត្តបរិភោគបន្លែច្រើនជាងសាច់ ។ វាពុំចម្លែកទេ ដែលយុវជនវៀតណាមភាគច្រើនសុទ្ធតែមានរូបរាងស្អាតសង្ហា ទើបគេកម្រឃើញមនុស្សធាត់នៅទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRR6F5ACVSzeYoo9tFAl4rl70XexwNgJzmQv56ospqJ_fjBHnPRyI43rmSoHXfmm3P3LZrWvPNeO4UGdVSum6Q3ZgbBTXnizL-2slmlsY_Xxt4pWu-BlpXyB3RcWH73YW8IrNWAyBFKo8OimTsgTLC_CTGeJSlZJqWTp0TlzbowiIpqNWaGwqFs90vaqNG/s2560/image_2024-09-16_10-18-02.png

ភ្ញៀវទេសចរបរទេសម្នាក់ធ្លាប់ទៅលេងប្រទេសវៀតណាម និយាយថា ខ្លួនបានទៅដើរលេងនៅផ្សារមួយកន្លែង ស្រាប់តែអាជីវករវៀតណាមនិយាយថា ពុំធ្លាប់ឃើញមនុស្សធាត់បែបនេះ ។ ហេតុនេះ បើយើងមានរូបរាងធាត់ ហើយត្រូវជនជាតិវៀតណាមសម្លឹងមើលនោះ យើងកុំភ្ញាក់ផ្អើលអី ។

២-ប្រយ័ត្នម៉ូតូ ៖ នៅហាណូយ មិនត្រឹមតែជាទីក្រុងធំរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាជាទីក្រុងម៉ូតូផងដែរ ។ យើងនឹងបានឮសំឡេងម៉ូតូពេញមួយថ្ងៃ និងឮសំឡេងចុចស៊ីប្លេម៉ូតូនៅតាមផ្លូវបំបែកជា៤ ពីព្រោះពលរដ្ឋនៅហាណូយជិះម៉ូតូច្រើនណាស់ ។ លើសពីនេះ យើងក៏ត្រូវប្រុងប្រយ័ត្នពេលឆ្លងផ្លូវផងដែរ ហើយចំណុចសំខាន់ អ្នកថ្មើរជើងត្រូវតែចៀសចេញពីផ្លូវម៉ូតូ និងយានជំនិះផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF7GCSYiT8qpURhjh3hov3o1F8yVLgEwfBVzPMlCfx1WC8M4HyBkLZTuvFgwCcj_DT9Z55Dx13ixuGAd_QvTPRYwDY4JKB5nVb0n9VFhcYYVFp5QW5LBfXbVmgiy_orYtjLoZtqNKoW6A9e46NIYXvbW4eqWXHd3hK_IzyLGZCh93TdppkDx9TP64fd9hL/s920/image_2024-09-16_10-18-06.png

៣-ប្រយ័ត្នចាញ់ល្បិច ៖ មិនមែនជនជាតិវៀតណាមទាំងអស់សុទ្ធតែជាមនុស្សមិនល្អទេ ប៉ុន្តែភ្ញៀវទេសចរបរទេសគ្រប់រូបដែលធ្លាប់ទៅប្រទេសវៀតណាម បាននិយាយដូចៗគ្នាថា បើចង់ទិញរបស់របរ គឺយើងត្រូវតែតថ្លៃឱ្យអ្នកលក់បញ្ចុះតម្លៃពាក់កណ្តាល ពីព្រោះអ្នកលក់តែងតែលក់ទំនិញតម្លៃខ្ពស់ឱ្យភ្ញៀវទេសចរបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZrEOG_i2Fe0pgr24GPzpf_LxL2jU83NdcJ5X3PjGdrm8BlILHZQwHExfDGyyI24nMSHPCVhzLSABQEQIC5b-YtRVPSpxWiw50_C5NGYIy7jLn4S_iMj73HW6d_g4Fn39mWL3mAYaBen6q2dMOWTQY5BwvpVNw9NbgeY82MQkt1r_s7Y6ThWZ6Xl_tn9RE/s1366/image_2024-09-16_10-18-07%20(2).png

ដូចគ្នានេះ បើយើងជិះរថយន្តតាក់ស៊ី គឺត្រូវចរចាតម្លៃជាមួយអ្នកបើកបរតាក់ស៊ីជាមុន ។ វិធីល្អ ពុំគួរចរចាតម្លៃជិះតាក់ស៊ីផ្ទាល់មាត់ទេ ប៉ុន្តែត្រូវឱ្យអ្នកបើកតាក់ស៊ីចុះហត្ថលេខាបញ្ជាក់ថា នឹងយកថ្លៃជិះប៉ុន្មាន ពីព្រោះពេលខ្លះ ភ្ញៀវទេសចរកំពុងជិះរថយន្តសុខៗ ស្រាប់តែអ្នកបើកតាក់ស៊ីសុំឡើងថ្លៃក៏មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3e6z-92YjK63gN9DqKau2D7WNQqEj5A0qyfubXjB19d2fOqVhcuttmG4NmitV1_4fKD8mKl3MW8qZ817VhJ_rjq2fY79KTek_emQ4ly12icFQlmCY1mQ3GOV_JrfNbDsmnJfnoV6Sq3bvhPT6YXBi92MOdbtLoxj7GDHbRkd1uHJKKX8dNaHGzyuVIANB/s1000/image_2024-09-16_10-18-07.png

ភ្ញៀវទេសចរបរទេសជាច្រើនឆ្ងល់ថា ហេតុអ្វីអាជីវករវៀតណាមមានទម្លាប់លក់ទំនិញតម្លៃខ្ពស់ឱ្យភ្ញៀវទេសចរបរទេស? គឺដោយសារប្រទេសវៀតណាមទើបតែឆ្លងកាត់សង្គ្រាមមិនយូរប៉ុន្មាន ទាំងសង្គ្រាមជាមួយបារាំង និងសង្គ្រាមជាមួយវៀតណាមគ្នាឯង ។ ហេតុនេះ ធ្វើឱ្យជនជាតិវៀតណាមភាគច្រើនប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិត និងរស់នៅយ៉ាងលំបាក ។

៤-គូស្នេហ៍អង្គុយសាសងនៅទីសាធារណៈ ៖ បើទោះជាជនជាតិវៀតណាមរក្សាអត្តសញ្ញាណរបស់ពួកគេក្តី ប៉ុន្តែបើទៅទីសាធារណៈនៅវៀតណាម យើងនឹងឃើញគូស្នេហ៍វៀតណាមអង្គុយសាសងជាគូ ដោយសារពួកគេស្រឡាញ់គ្នាដោយបើកចំហដូចនៅអឺរ៉ុប ។ ដូច្នេះ បើជួបបែបនេះ កុំភ្ញាក់ផ្អើលអី ពីព្រោះវាជារឿងធម្មតានៅទីនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzmmaUCYxijxcVwDefALLjHhYWfmJAXFSwEg3rzbMHwy8_82Iv8wKxTdJeGwomUbf9H5w4j4dl_seEFeeIhA_Rut4rbPOZZrJD3qLSJfcwcqm5eH6OBlMnnptIloJaTuJt244NUZdZ9wTEhBueuUaP9k97GyuzphdZVhtuFUPCrUp-uDidZnwPkpDwMt_B/s1020/image_2024-09-16_10-18-08.png