ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ទីក្រុងហាណូយ ប្រទេសវៀតណាម នៅតែប្រឈមនឹងទឹកជំនន់ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ។ វៀតណាមសន្និដ្ឋានថា កម្រិតទឹកទន្លេក្រហមក្នុងទីក្រុងនេះនឹងពុំស្រកចុះទេ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ខណៈពលរដ្ឋវៀតណាមស្លា.ប់ ដោយសារទឹកជំនន់កើនឡើងរហូតដល់១៩៩នាក់ និងបាត់ខ្លួន១២៨នាក់ ។
ស្របពេលស្ថានការណ៍ទឹកជំនន់នៅវៀតណាមពុំទាន់ធូរស្រាល ក្រសួងការបរទេសអូស្ត្រាលីបានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញា ថា ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយឧបត្ថម្ភដល់វៀតណាម ផ្នែកមនុស្សធម៌ និងសម្ភារៈចាំបាច់មួយចំនួន ដែលស្មើទឹកប្រាក់២លានដុល្លារអាមេរិក ។ យន្តហោះកងទ័ពអាកាសអូស្ត្រាលីបានដឹកជញ្ជូនសម្ភារៈទៅប្រទេសវៀតណាម តាំងពីថ្ងៃទី១១ ខែកញ្ញា កន្លងមក ។.png)
កម្រិតទឹកទន្លេក្រហមក្នុងទីក្រុងហាណូយពុំទាន់ស្រកចុះឡើយ ហើយធ្វើឱ្យពលរដ្ឋវៀតណាមដែលរស់នៅតាមមាត់ទន្លេពិបាកយ៉ាងខ្លាំង ។ មន្ត្រីឧតុនិយមព្យាករថា ទឹកទន្លេក្រហមអាចស្រកចុះបន្តិច នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ប៉ុន្តែតំបន់ជាច្រើនទៀតនៅតែប្រឈមនឹងទឹកជំនន់បន្តទៀត ។
ប្រទេសវៀតណាមបានទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង ដោយសារឥទ្ធិពលខ្យល់ព្យុះ Yagi ដែលបោកបក់មកលើវៀតណាម តាំងពីថ្ងៃទី៧ ខែកញ្ញា ។ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមរាយការណ៍ថា ចំនួនមនុស្សស្លាប់កើនឡើងដល់១៨១នាក់ និងបាត់ខ្លួន១៤១នាក់ ។
ចំណែកនៅបណ្តាខេត្តផ្សេងៗភាគខាងជើងប្រទេសវៀតណាមនៅតែមានទឹកជំនន់ខ្លាំង ដោយសារទឹកទន្លេបានហូរចូលតំបន់ទំនាប, ទំនប់ទឹក និងតំបន់មួយចំនួនរបស់ទីក្រុងហាណូយ ។.png)
អាជ្ញាធរក្រុងហាណូយបានជម្លៀសពលរដ្ឋរាប់ពាន់នាក់ដែលរស់នៅមាត់ទន្លេទៅកាន់ជម្រកបណ្តោះអាសន្ន ដោយសារកម្រិតទឹកទន្លេកើនឡើងខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ។ រីឯតំបន់ភ្នំភាគខាងជើងទីក្រុងហាណូយ នៅតែមានដីបាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ ខែកញ្ញា ៕










