Home ព័ត៌មានអន្តរជាតិ ឥទ្ធិពលភាពយន្តធ្វើឱ្យភ្ញៀវទេសចរបរទេសទិញសាច់មាន់បំពងកូរ៉េខាងត្បូងច្រើនបំផុត

ឥទ្ធិពលភាពយន្តធ្វើឱ្យភ្ញៀវទេសចរបរទេសទិញសាច់មាន់បំពងកូរ៉េខាងត្បូងច្រើនបំផុត

36
0

ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានបរទេសរាយការណ៍ថា ដោយសារឥទ្ធិពលភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយរបស់ខាងត្បូង ដែលផ្សព្វផ្សាយពីអាហារផ្សេងៗបានធ្វើឱ្យភ្ញៀវទេសចរបរទេសចង់បរិភោគអាហារកូរ៉េខាងត្បូង ។ រីឯអាហារដែលភ្ញៀវទេសចរបរទេសពេញនិយមបំផុត គឺសាច់មាន់បំពង ដែលស្ថិតក្នុងចំណោមអាហារប្រចាំតំបន់របស់កូរ៉េខាងត្បូង ចំនួន១៥មុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInhLBInAJMmFmPpu1yZi4G5rEefDjWCu1iWnmv6klP-sazP-AZYvznuq4UHymXaiIuJweF_dCHseZBVG32ZuXgsvE00m9h-Iv-mf8ykMU3jgaa7jS_rYuUu1YoQIJwwyF3SDs4PsG8ykvEu3RxQg_L4-8pWP-9IPob5oxF9dLbXBZ0qRZmcwHzr5VBPBs/s1200/image_2024-09-16_08-54-40.png

BC Card ជាស្ថាប័នទូទាត់ប្រាក់ដ៏ធំបំផុតរបស់កូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ថា សាច់មាន់បំពង គឺជាអាហារប្រចាំទីក្រុង Daegu ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បានក្លាយជាអាហារលក់ដាច់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស ។ ភ្ញៀវទេសចរបរទេសបានទូទាត់ប្រាក់ថ្លៃសាច់មាន់បំពងយ៉ាងច្រើនក្នុងរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqGeBHFaB801N1ZtOCnkA94DIQIc30Zr3TZHk55h7Ij_zhyphenhyphenFSU3sgxOtcLMEOgWm0iC24SchPNemuQnxbgjYQOkJKGZVdGNEcRbdWqdi06ZsggClqWGd3Xv638feZ5Rm2lFsRrR_-qg_79CYINLo3qK3OAqHWrjPHmC5CRfVubtP8WvLjWzjpBXUfaMOIS/s1500/image_2024-09-16_08-54-41.png

ចំណែកគុយទាវដាក់ទឹកជ្រលក់ខ្មៅ និងក្តាមទឹកស៊ីអ៊ីវ ដែលជាអាហារប្រចាំតំបន់ភាគខាងលិចនៃទីក្រុងសេអ៊ូល ឬជាអាហាររបស់ខេត្ត Gyeonggi និង Incheon បានក្លាយជាអាហារលក់ដាច់សម្រាប់ភ្ញៀវទេសចរបរទេសបន្ទាប់ពីសាច់មាន់បំពង គឺស្ថិតក្នុងលំដាប់ទី២ និងទី៣ តាមលំដាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaKiA0CDfFXZYWmL5O5O6TRbTNAt808W1ER_ntAekE7M3_QnpwidGZXb3M9A4wsxGN3cqgrSQQgjVRCGb46ws4PvukpiwdJ_ILJ02GuXfYVp0wcKmP_-1Uj0KWSDMB6y6uwLPpj6ISSOq3i_E-215gMX9MZrUT82fiDX8R_nx2GC9QNsHhVPnFyHWtAjtv/s2560/image_2024-09-16_08-54-42.png

ស្ថាប័ន BC Card កត់សម្គាល់ថា ក្តាមទឹកស៊ីអ៊ីវមានចំនួនលក់កើនឡើងខ្លាំងនាពេលបច្ចុប្បន្ន ខណៈកាលពីមុន អាហារប្រភេទនេះពុំទទួលបានការពេញនិយមទេ ដោយសាររសជាតិរបស់វា ។ ប៉ុន្តែអាហារនេះបែរជាទទួលបានការពេញនិយមខ្លាំង ពីព្រោះឥទ្ធិពលភាពយន្ត និងបណ្តាញសង្គមកូរ៉េខាងត្បូងបានបង្ហាញពីអាហារជាច្រើនប្រភេទ ទើបធ្វើឱ្យជនបរទេសដែលទស្សនាភាពយន្តចង់សាកល្បងអាហារទាំងនេះ ។

ចំណែកអាហារផ្សេងទៀតរបស់កូរ៉េខាងត្បូងដែលពុំសូវពេញនិយមបរិភោគកាលពីមុន ប៉ុន្តែភ្ញៀវទេសចរបរទេសចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន មានដូចជា ៖ តៅហ៊ូទន់ នៅទីក្រុង Gangneung និងបបរសាច់ជ្រូក នៅទីក្រុង Busan ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIhoiVL8ZquzL9DOpk8ZXgxIOLBRWlM7UpZjuV7hQS6BJTg2cWDuqAxJTnBnPWdjesPbOZ1JK86S_5nHPSjrf6Tx16-EzItyWNg1MztmTIVBHH4rDKxDMc3Jwvb0cwqHIHti1Anf2HPWXxqNNoDStTYEy_nAq2L7kR-4EFuXfTPdooqJjQTJQi5Uxs0_Tm/s1280/image_2024-09-16_08-54-45.png
ស្ថាប័ន BC Card បញ្ជាក់ថា ភ្ញៀវទេសចរបរទេសចូលចិត្តបរិភោគអាហារប្រចាំតំបន់របស់កូរ៉េខាងត្បូងកាន់តែច្រើន ហើយពួកគេបានចំណាយប្រាក់ទិញអាហារទាំងនេះច្រើនជាងជនជាតិកូរ៉េខាងត្បូងដែលជាម្ចាស់ប្រទេស រហូតដល់ជាង៤ដងឯណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt5A_NGjtu40NCSRdxI8J2mayoanxFgfonqNLJ8efr2-TxLu74ME_D3rw_-LuPkLtDq39-xqBK1jyZVzM0SZe5kux6fpUocSaV1QERCNz-FxiPiPBYIu2yID7i52E08Vm7QWQqPZvkV8wIbysM2a4Hc7M9ErpDIJcVz_KzcsnPY8Rxl1-zU9Bak9Gugq0v/s1280/image_2024-09-16_08-54-46.png
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ព្រមទាំងអង្គការទេសចរណ៍កូរ៉េខាងត្បូងបានប្រកាសធ្វើយុទ្ធនាការទេសចរណ៍ម្ហូបអាហារឈ្មោះ «Taste your Korea» កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងរៀបចំកម្មវិធីម្ហូបអាហារ, នំចំណី, គ្រឿងផ្សំ និងស្រាបៀរប្រចាំតំបន់នីមួយៗ ចំនួន៣៣មុខ ។ ការរៀបចំកម្មវិធីនេះក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេស និងលើកកម្ពស់កូរ៉េខាងត្បូងឱ្យក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារឈានមុខគេ ៕