Home ព័ត៌មានអន្តរជាតិ ឥណ្ឌាប្រកាសដំឡើងពន្ធបំពង់ដែកនាំចូលពីចិន និងវៀតណាម

ឥណ្ឌាប្រកាសដំឡើងពន្ធបំពង់ដែកនាំចូលពីចិន និងវៀតណាម

36
0

ប្រទេសឥណ្ឌា ៖ ទំនាក់ទំនងរវាងប្រទេសដែលមានចំនួនពលរដ្ឋច្រើនបំផុតលើពិភពលោក គឺឥណ្ឌា និងចិន កាន់តែតា.នតឹង ខ្លាំងឡើង ក្រោយពីកងទ័ពប្រទេសទាំងពីរមានជ.ម្លោះ ជាមួយគ្នាកាលពីឆ្នាំ២០២០ ។ វាធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រួតពិនិត្យគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញ ជាពិសេស ទំនាក់ទំនងជាមួយចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW44QWOWt5p1rDlHJ3S8rt9UeE7_wLYy3KNvn64DFvtuO-peEtx9sXSTbGz1HhARwKskpMMrmfXvld6Jk8kCGNvWWqJz97jpanJtVqgq3Buu5NScRjgv2tZaYrxemkDEKveJbHyHW_9iX9EUAGAkL-f1Xij1sHUEnTbDuOc9crZ4jSfk1kTjp5B-4e0XOk/s3500/image_2024-09-16_08-44-55.png

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មាន Nikkei Asia រាយការណ៍ថា ប្រទេសឥណ្ឌាមានគម្រោងដំឡើងពន្ធបំពង់ដែកនាំចូលពីប្រទេសចិន និងវៀតណាម រហូតដល់៣០% សម្រាប់រយៈពេល៥ឆ្នាំ ។ កាលពីខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌាក៏បានស៊ើបអង្កេតដែកមួយចំនួនដែលនាំចូលពីវៀតណាមផងដែរ ដើម្បីការពារឧស្សាហកម្មដែកឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPM3BBltvfxf8agqNoWF8rFAJkm6PMDvglEh1Hpz3NVI1LC7kv1LUPknjgbZxEi_r6amvfo3wpKwxKJniZhuVuIeOwX-Zzbc4oOvW6_mtWO5VcCd2dBiRs2oW0eiPqc0EdcwcQcPcXiXD5ELXq4yIyYtGbYZOqu35DmP1vjHNKn6mbGVPPz7351JvKwYwV/s1200/image_2024-09-16_08-45-04.png

ក្រសួងការបរទេសឥណ្ឌានឹងដំឡើងពន្ធដែកមួយចំនួនដែលនាំចូលពីប្រទេសចិន និងវៀតណាម គឺចាប់ពី១២% ដល់៣០% ដើម្បីការពារ និងលើកកម្ពស់ឧស្សាហកម្មដែកក្នុងស្រុក ។ រដ្ឋាភិបាលឥណ្ឌាបានចេញបទបញ្ជាកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក គឺកំណត់ឱ្យបំពង់ដែកផលិតនៅចិន និងវៀតណាម ដែលជាប្រទេសផលិតដែកដ៏ធំលើពិភពលោក ត្រូវបង់ពន្ធនាំចូលខ្ពស់ក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ តទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPY-W1l_8fHOMLl7dc_TBgwzvGtodcI1Z0hyW5Ic7ixo-LyFcgq8S_CuERhP3q1RZDmN4zJCJbu8Vu7-fabEPFw20rmZ-wEnebbGa0V_Lm7Pl3yzxh1miRuqMUPoaLdwyEqg6b4FQolNi-y2PSA6nQ4YAm7zAwve0Uu4MfAcngQSW71JWJSnMDE0yp5eiX/s3840/image_2024-09-16_08-45-05.png

គេសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងចិន គឺកាន់តែមានភាពតានតឹងខ្លាំងឡើង តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពប្រទេសទាំងពីរនៅបរិវេណជាយដែនហិម៉ាល័យ កាលពីឆ្នាំ២០២០ ។ ហេតុការណ៍នេះធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រួតពិនិត្យគោលនយោបាយការបរទេសឡើងវិញ ជាពិសេស ទំនាក់ទំនងជាមួយចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh73V8Z7clFg1ECU4tsIFBK0JGojBizZ3jCxiXQ4XEfx8xno3_TzE3jdX5HSzUWL39SVLpwd10uLfawozA6K6nTXCFOvz6nuhzRFET49HzvlTWaeBlUUB-GO4FjBMYCrIJ-aqFkgJoam3q4FFETOCpkVK9y2L8tIs43E3PjCKImph8QwTH6B0Q7cbe9S_mq/s2560/image_2024-09-16_08-45-10.png

ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌាក៏បានរឹតបន្តឹង និងត្រួតពិនិត្យការវិនិយោគរបស់ចិន ព្រមទាំងប្រកាសផ្អាកគម្រោងសាងសង់សំខាន់ៗរបស់ចិន ។ លោក សុរ៉ាម៉ាន់យាប់ ចៃឆាំងកា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បាននិយាយពីទំនាក់ទំនងសេដ្ឋកិច្ចរវាងឥណ្ឌា និងចិន ថា ឥណ្ឌាពុំបានហាមឃាត់ការធ្វើអាជីវកម្មជាមួយចិនទេ ប៉ុន្តែឥណ្ឌានឹងពិចារណាយ៉ាងលម្អិតថា តើចិននឹងវិនិយោគផ្នែកណា និងស្ថិតក្រោមលក្ខខណ្ឌអ្វីខ្លះ ៕