Home ព័ត៌មានអន្តរជាតិ ឥណ្ឌា និងសិង្ហបុរីសហការគ្នាជំរុញការផលិតបន្ទះឈីប

ឥណ្ឌា និងសិង្ហបុរីសហការគ្នាជំរុញការផលិតបន្ទះឈីប

23
0

ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថា ប្រទេសឥណ្ឌា និងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈសម្រាប់កិច្ចសហការលើផ្នែកសំខាន់ៗ ជាពិសេស សហការផ្នែកផលិតបន្ទះឈីប, បច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ និងសេវាកម្មសុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8tHVLAdNwZRW64MRXvmDfwdi_MB2HDgg0madO0czuJ0DWMtx-xueymdpKO4G1GheiDu-7xfaLMsWNDQlHkm_DYRwoGPcFNqvT7s0ASzEaGOWVFm2MtkRBENIjbeGuVPgjaa3Lz7CgVMycCJ-c4ZntznUnYZUh72Q1sqTNPwfJV5r1ztXD3zEOdIcSWO6p/s1280/image_2024-09-16_09-44-51.png

បើទោះជាអាស៊ីខាងត្បូងនៅតែជាតំបន់រីកចម្រើនយ៉ាងឆាប់រហ័ស ហើយសេដ្ឋកិច្ចឥណ្ឌាបានរីកចម្រើនលឿនលើពិភពលោកក្តី ប៉ុន្តែពលរដ្ឋរស់នៅក្នុងតំបន់នេះនៅតែមានប្រាក់ចំណូលទាបដដែល ។ ជាក់ស្តែង ប្រាក់ចំណូលរបស់ពលរដ្ឋឥណ្ឌាម្នាក់ស្មើត្រឹមតែ២.៧៣០ដុល្លារអាមេរិកក្នុង១ឆ្នាំ គឺតិចជាងពលរដ្ឋអាមេរិកដែលមានប្រាក់ចំណូលស្មើនឹង៨៥.៣៧០ដុល្លារអាមេរិកក្នុង១ឆ្នាំ និងពលរដ្ឋចិនមានប្រាក់ចំណូលស្មើនឹង១៣.១៤០ដុល្លារអាមេរិកក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_oRTH3KrvrkyRCqiBPZJXnCN8fHLsNkxrxrf9Du3XJgz2LKdauRjy2JXZ0szpSdFazO-tQCFkRmLY_whc3PjoNYX79mzFxWwDKPcTwiPgDw1mTt1egSJg9lzXhgaGGgKt_yNGb6Er5KDP7qnXLwyyefisNGDAg3WhKdf1nHFbt0rj6nYFCnLuZGGd65pz/s1366/image_2024-09-16_09-44-52%20(2).png

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងថា សិង្ហបុរីមិនត្រឹមតែជាមិត្តភក្តិដ៏ល្អរបស់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសិង្ហបុរី គឺជាកម្លាំងចិត្តសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ផងដែរ ហើយឥណ្ឌានឹងសហការជាមួយសិង្ហបុរីក្នុងផ្នែកជាច្រើនទៀត ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើដំណើរទៅពិនិត្យមើល AEM ជាក្រុមហ៊ុនផលិតបន្ទះឈីប និងគ្រឿងអេឡិចត្រូនិករបស់សិង្ហបុរីជាមួយគ្នា ហើយមេដឹកនាំប្រទេសទាំងពីររូបសន្យាថា នឹងបង្កើនកិច្ចការផ្នែកផលិតបន្ទះឈីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyphenhyphenqhmdGoZrqjE8F8pMplDr9TA_8iyOkXwuUiSO7kBkYr7r05J8XTs_pyvMdqmAL6vuNMLllSX5GGL3WGJbCnxM4kqaeZfBYE6_Jbwdoyng3HdtEqwf-uU67Nb_Eo33ReuNAaGa11g2xXRgwLbTa3pdFiwT871-hFYZylN5wpM0pMoL4NEvSXNfVRTjaIZ/s1599/image_2024-09-16_09-44-52.png

ចំណែកលោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីបានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហការនេះនឹងជួយឱ្យប្រទេសទាំងពីរអាចយកឈ្នះឧបសគ្គផ្សេងៗជាមួយគ្នាបាន ដូចជា ៖ បម្រែបម្រួលអាកាសធាតុ, កំណើនពលរដ្ឋអាយុច្រើន និងសុខភាពសាធារណៈ ជាដើម ។

ទោះយ៉ាងណា អ្នកសង្កេតការណ៍នយោបាយជាច្រើននាក់បាននិយាយមកកាន់សារព័ត៌មាន CNBC ថា ឥណ្ឌានឹងអាចរៀនសូត្របទពិសោធន៍ជាច្រើនពីសិង្ហបុរី ខណៈសិង្ហបុរីព្យាយាមប្រែក្លាយប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលរចនាម៉ូដ និងផលិតទំនិញលំដាប់ពិភពលោក ។ សិង្ហបុរីមានឈ្មោះល្បីល្បាញផ្នែករោងចក្រផលិតទំនិញទំនើបជាយូរមកហើយ ទើបសិង្ហបុរីអាចទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនធំៗជាច្រើនពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuLkeYOozH5BiEx7b_OlmCz9NDCdBjDQQiL21S2jn8dUKer15gX87WtU80z_LXCsMQDQkGpgq5ReIY_fycrR2YZXV3rENhbMeo9cFFQ_YFb_sM2mmWGhSURvIepFsCkqhkhVy0gQSUEBfeMfnGY7POaFAATqilOZurYL1aOGyh3VK78BvplvEnBoVzLfPC/s830/image_2024-09-16_09-44-53.png

គួរបញ្ជាក់ថា ក្នុងរយៈពេល៧ឆ្នាំកន្លងមក សិង្ហបុរីបានបើកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញក្នុងទីក្រុងជាច្រើនរបស់ប្រទេសឥណ្ឌា ដូចជា ៖ ទីក្រុងញូវដេលី និងទីក្រុងគូវ៉ាហាទី ស្ថិតនៅរដ្ឋអាស់សាំ ៕