Home ព័ត៌មានអន្តរជាតិ តើជនជាតិវៀតណាមមានទម្លាប់ និងអត្តចរិតខុសប្លែកពីជាតិសាសន៍ផ្សេងបែបណាខ្លះ?

តើជនជាតិវៀតណាមមានទម្លាប់ និងអត្តចរិតខុសប្លែកពីជាតិសាសន៍ផ្សេងបែបណាខ្លះ?

66
0

ប្រទេសវៀតណាម ៖ ពលរដ្ឋវៀតណាមមានអាយុច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាកដោយសារសង្គ្រាម បើទោះជាសង្គ្រាមនៅវៀតណាមបានបញ្ចប់ហើយក្តី ប៉ុន្តែជីវិតក្រោយសង្គ្រាមនៅតែលំបាក ដែលបណ្តាលមកពីការផ្លាស់ប្តូររបបគ្រប់គ្រង ។ មុនពេលវៀតណាមខាងជើងចូលមកគ្រប់គ្រង វៀតណាមខាងត្បូងបានតស៊ូយ៉ាងខ្លាំងក្នុងជីវិត ហើយការគិតរបស់ពួកគេខុសប្លែកពីក្មេងៗក្រោយសង្គ្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhyjTDVjms6n7I9FJiW0Ku72KTszZHmqv3NRxfTAr_-PkIqqrOq7K2nkepRuPe-3SAjjvAYaWjiiUiefTfdfGbcwgzCl8fpumCfAn6IvRpIQY_JCu6LgTTRVDKDDJOMG7RkKyyxg5PzwZheuISyRYCsg7fb20b2DAhGl-59tRydW-IjG6OfxtMhfEL8i0/s910/image_2024-09-13_08-40-45%20(2).png
ចំណែកពលរដ្ឋវៀតណាមានអាយុក្រោម៣០ឆ្នាំ គឺជាកម្លាំងពលកម្មដ៏សំខាន់របស់ជាតិ ហើយពួកគេខិតខំធ្វើការណាស់ និងមានភាពរហ័សរហួនទៀតផង ។ ប៉ុន្តែពួកគេខ្វះខាតភាពផ្ចិតផ្ចង់ក្នុងការងារ ទើបលទ្ធផលការងារចេញមកពុំសូវល្អឥតខ្ចោះ ។

ពលរដ្ឋវៀតណាមនិយមចូលចិត្តអ្វីថ្មីៗជានិច្ច ជាពិសេស ពួកគេចាប់អារម្មណ៍ឧបករណ៍បច្ចេកវិទ្យាថ្មី ។ ប៉ុន្តែប្រាក់ចំណូលរបស់ពលរដ្ឋវៀតណាមតិចជាងប្រទេសផ្សេង ហើយការចំណាយក្នុងជីវភាពរស់នៅខ្ពស់ ដូចជា ៖ ថ្លៃអាហារ និងសម្ភារៈប្រើប្រាស់ ទើបធ្វើឱ្យប្រាក់ចំណូលពួកគេចាយពុំគ្រប់គ្រាន់ ។ លើសពីនេះ មានអំពើពុករលួយគ្រប់វិស័យ ចាប់ពីរដ្ឋរហូតដល់ក្រុមហ៊ុនឯកជន ហើយជនបរទេសគួរតែប្រុងប្រយ័ត្នចំណុចនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZmrr3U-ur88fa1WpIzwruEXOZFYPj7aKujH1rPv8b8fkToMY6ZQD84vmStNr63DdpRpSwiGX59uc4ZWjjJy2l5uEQOb8OGWVEVVGx5uPiE-MwGsG-4e2rIqqfEM1PWLzm76As2E2ZuKpi3ArisYOIPSCEBjz7_U7mXwgi71n0WlTulZzGxYd9WxsVlYp7/s870/image_2024-09-13_08-40-45%20(3).png

ពលរដ្ឋវៀតណាមនឹងឆាប់រៀបការមានប្តី-ប្រពន្ធលឿនជាងប្រទេសផ្សេង គឺក្រោយពីបញ្ចប់ការសិក្សាមិនយូរប៉ុន្មាន យុវជនវៀតណាមរៀបការអស់ហើយ ។ ប្តី-ប្រពន្ធវៀតណាមភាគច្រើននឹងមានកូនចាប់ពី២នាក់ ទៅ៣នាក់ ដោយសាររដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋចិញ្ចឹមកូន ចំនួន៣នាក់ និងរៀនសូត្រពុំគិតថ្លៃ ។ ស្ត្រីវៀតណាមមានសិទ្ធិសម្រាកលំហែរមាតុភាពរហូតដល់៦ខែ ហើយក្រុមហ៊ុនត្រូវបើកប្រាក់ខែពេញឱ្យស្ត្រីសម្រាលកូន ។ បើស្ត្រីទាំងនេះមានបញ្ហាផ្សេងៗ គឺក្រុមហ៊ុនមានតួនាទីទទួលខុសត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4NN2dWFX4kt_JX764pmPSASeN8UEFrc5ucG8aq5cJ7kw_PQQIYGVQ6_SDK9lTNkD0aSMQZ2osFSjn6afKmaoCINkLUx0NJHhN5HR8h0KygcVB7FUMQMGwzQo3nqEGYL_J0_33-OQbW5SikOAkcbIr8BHvjQuO-2bonoEpp7-vk-DWUaIO3akQFYrcFn6R/s900/image_2024-09-13_08-40-45.png

ពលរដ្ឋវៀតណាមនឹងប្រើប្រាស់ម៉ូតូសម្រាប់ធ្វើដំណើរជាចម្បង ខណៈរថយន្តសម្រាប់តែអ្នកមានជីវភាពធូរធាប៉ុណ្ណោះ ។ ហេតុនេះ ទើបនៅតាមផ្លូវនានាមានសុទ្ធតែម៉ូតូទាំងអស់ ហើយបើមានពិធីបុណ្យសំខាន់ៗ ដូចជា ៖ ចូលឆ្នាំថ្មី និងបុណ្យសង្សារ វៀតណាមនឹងជិះម៉ូតូច្រើនជាងថ្ងៃធម្មតា ។ ពេលធ្វើដំណើរតាមម៉ូតូ វៀតណាមនឹងពាក់មួកសុវត្ថិភាព ដោយសារខ្លាចសមត្ថកិច្ចចាប់យកម៉ូតូ ប៉ុន្តែមួកសុវត្ថិភាពវៀតណាមស្តើងខ្លាំង និងពុំអាចការពារសុវត្ថិភាពបាន១០០% ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSMHybS06J7BMcYuTV5_VSbovsBUYbmiMJg2TLXz_WH-U-4g0dQKGH3TnuW6I3y2c2axKgP9qL0V0HvoT6qfblyy1a-YJOJg2-mjdc2xu24wGrU8p0OCSm3ZAcBK42kZgunXlVmt6DBmPMkKtEorAwVdyY46pq6enZowW-54mpSLq__htdrN6Qm6_c4Y3y/s1427/image_2024-09-13_08-40-46%20(2).png

រីឯយុវតីវៀតណាមខ្លាចកំដៅថ្ងៃខ្លាំងណាស់ ទើបការធ្វើដំណើរនៅពេលថ្ងៃក្តៅ ពួកគេតែងតែស្លៀកពាក់បិទបាំងខ្លួនប្រាណ, ពាក់ស្រោមដៃ, ស្រោមជើង និងបិទមុខមាត់ជិតទាំងអស់ ។ ប៉ុន្តែពេលល្ងាចមកដល់ យុវតីទាំងនេះនឹងស្លៀកពាក់សប្បាយៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYOUxvkvtd7F2LLQWbyEvOS8Xggs3x0pNHhMyTqShUbcz8B7J4DMSdOpBMG_IODxZaEDsN5HYnLO3yAx7hrNNS5Wntjv9JUAmq3Ye6If42V1sUIa4YSndywZrRlAtUx-CtV0jOX_CrbCFrmbzDaTQwxGIRvigGKyxcwnFnSVQRu9rqaXolck1oeVNcBsSl/s680/image_2024-09-13_08-40-46.png

សរុបមក វៀតណាមអាចរៀនសូត្រចំណេះដឹងផ្សេងៗបានយ៉ាងលឿន ។ រីឯវៀតណាមដែលធ្លាប់រស់នៅក្រៅប្រទេស ហើយត្រឡប់មកធ្វើការនៅប្រទេសខ្លួនវិញ ពួកគេនឹងមានការគិតដូចពលរដ្ឋអឺរ៉ុប ដោយព្យាយាមយកអ្វីថ្មីៗមកវៀតណាម ហើយពួកគេមានតួនាទីសំខាន់ជួយឱ្យអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ។ ប៉ុន្តែវៀតណាមមានឧបសគ្គជាមួយមនុស្សជំនាន់មុន ដែលគ្រប់គ្រងប្រទេសមានអំពើពុករលួយ ៕