Home ព័ត៌មានអន្តរជាតិ ហេតុអ្វីបានជាពលរដ្ឋឡាវចូលចិត្តបរិភោគបាយដំណើប?

ហេតុអ្វីបានជាពលរដ្ឋឡាវចូលចិត្តបរិភោគបាយដំណើប?

316
0

ប្រទេសឡាវ ៖ នៅពេលភ្ញៀវទេសចរបរទេសទៅកម្សាន្តនៅប្រទេសឡាវ ពួកគេនឹងបានឃើញពលរដ្ឋឡាវបរិភោគអាហារជាច្រើនមុខជាមួយបាយដំណើប ។ តើដឹងទេថា ហេតុអ្វីពលរដ្ឋឡាវនិយមបរិភោគបាយដំណើបច្រើនបែបនេះ? ហើយក្រៅពីការបរិភោគ តើឡាវមានជំនឿអ្វីខ្លះពាក់ព័ន្ធនឹងអង្ករដំណើប?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX4O9sAK8p4YFOvub6iIqmZGGbfxp5npwsYrV3NhyuKxux2TIzuC7xSYyaE1GVzzc4D8MPReN2M_9tXm0_RjVzGw6TdBVRBvQU7teRRwxLAQrsUXzpQnVcC3O6-iWcK3uBjYXwfafcsUmokiQW4pQxC25A3IkJdxfvhwG7tvw0ohnEgZ2ILSmbgSAyRRwW/s1200/image_2024-09-13_08-36-56.png

ប្រទេសឡាវចាត់ទុកថា បាយដំណើប គឺជាអាហារតំណាងជាតិរបស់ខ្លួនរហូតមក ហើយឡាវបរិភោគបាយដំណើបតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន គឺដូចគ្នានឹងជនជាតិបារាំងចូលចិត្តបរិភោគនំប៉័ង ឬជប៉ុនបរិភោគ Sushi ដែរ ។ ហេតុនេះ ទម្លាប់បរិភោគបាយដំណើបរបស់ឡាវបានចាក់ឫសយ៉ាងជ្រៅក្នុងគំនិតពលរដ្ឋឡាវ និងពុំអាចហាមឃាត់ពួកគេបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT1Oq-AVQwOpPwGHA15DRhGcpwoAz89MCvysZbv9PIhfl4z3FtdX_OF1_k0EO7_EVHFeDkXJ-iGxQFAOC8ggzfFWtKneeJHu8NcVEVri7vHXVBEU5Hkw9zMx-iUIOuhpmUaNkGsduqVCDfxN_UAClG8obn93-bm59JG-9CJj5K8aGy_Bz5R0H56pG1GzzV/s1080/image_2024-09-13_08-36-57.png

បើតាមឯកសារបញ្ជាក់ថា នៅតំបន់អាស៊ីអាគ្នេយ៍បានដាំស្រូវដំណើបអស់រយៈពេលយ៉ាងហោចណាស់ ៤.០០០ឆ្នាំហើយ ហើយប្រវតិ្តវិទូជជែកគ្នាថា តើកសិករបុរាណដាំស្រូវដំណើបដោយសារអាកាសធាតុក្នុងតំបន់អំណោយផល ឬមកពីរសជាតិ និងលក្ខណៈរបស់ស្រូវដំណើរ? នៅសតវត្សទី១៨ ប្រវត្តិវិទូក៏បានទទួលចម្លើយច្បាស់លាស់អំពីការដាំស្រូវដំណើបនៅតំបន់អាស៊ីអាគ្នេយ៍ ហើយស្រូវដំណើបត្រូវបានគេដាំដុះជំនួសស្រូវខ្សាយស្ទើរគ្រប់តំបន់ ។

បាយដំណើបបានក្លាយជាអាហារដ៏សំខាន់នៅប្រទេសឡាវ បន្ទាប់មក គឺប្រទេសចិន, មីយ៉ាន់ម៉ា, ថៃ, កម្ពុជា និងវៀតណាម ។ ប៉ុន្តែពលរដ្ឋឡាវបានបរិភោគបាយដំណើបច្រើនជាងគេ បើប្រៀបធៀបនឹងប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwfMTVyhuXuxMet3aMKaoAwDr1oT9aF37xyxfb71f0TfOXvmMJYD3DEOlzAt7nPsC_Q2n7u8ifiQwZmjqRMRbWRsCUUpXt7d7fyiGVbO_35zzkBTCfG80diDYBSxSPCbqfzJnIhEMMqIZGcZ33Q2cp2T0N8EpjZnY45jShq1zKFgsSW_dSbW38eTjb3Hq_/s1200/image_2024-09-13_08-36-58%20(2).png

បច្ចុប្បន្ន បើទោះមានការអភិវឌ្ឍទីក្រុង និងកត្តាផ្សេងៗបានផ្លាស់ប្តូរទម្លាប់ការបរិភោគបាយដំណើបរបស់ឡាវក្តី ប៉ុន្តែបាយដំណើបនៅតែជាអត្តសញ្ញាណរបស់ពលរដ្ឋឡាវជានិច្ច ។ ជាក់ស្តែង កាលពីឆ្នាំ១៩៩០ ក្រុមតន្ត្រីឡាវទទួលបានប្រជាប្រិយភាពនៅអាមេរិក ហើយក្រុមតន្ត្រីនេះបានដាក់ឈ្មោះថា «ក្រុមតន្ត្រីបាយដំណើប» ។

ការពេញនិយមបរិភោគបាយដំណើបនៅប្រទេសឡាវ គឺដោយសារបាយដំណើបផ្តល់នូវគុណសម្បត្តិអាហារូបត្ថម្ភខ្ពស់ ហើយវាចំណាយពេលរំលាយយូរជាងបាយខ្សាយ ។ ហេតុនេះ ការបរិភោគបាយដំណើប គឺជួយឱ្យឆ្អែតបានយូរ ទើបកសិករឡាវចូលចិត្តបរិភោគបាយដំណើប ដោយសារពួកគេធ្វើការយូរម៉ោង និងមានពេលឈប់សម្រាកតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj581Soh9dUQalNWiAEapye1X0FkkCpf0LrpeXUd8zolDWHMhPUc9EBnUrY6P0dGisXx_NisR8FCUvgHONb5B1bCVg1DUA1j-XspmlLkxb4UtffNPcvSC6LWeew0kdN15mrijCFMbnS3e-p7y8-FAc6QkF_thyphenhyphenD-ABaUN-83KjElohIp7IP07fVVGKw7Loq/s600/image_2024-09-13_08-36-58.png

រីឯការរាប់បាត្រព្រះសង្ឃ ក៏ពលរដ្ឋឡាវនិយមយកបាយដំណើបមករាប់បាត្រផងដែរ ពីព្រោះនឹងជួយឱ្យព្រះសង្ឃឆ្អែតបានយូរជាងឆាន់បាយខ្សាយ ។ ម្យ៉ាងទៀត ព្រះសង្ឃពុំឆាន់ចង្ហាន់ក្រោយពេលថ្ងៃត្រង់ទេ ។

ក្រៅពីនេះ របៀបរបបរស់នៅ, វប្បធម៌ និងជំនឿផ្សេងៗរបស់ពលរដ្ឋឡាវ គឺពាក់ព័ន្ធនឹងអង្ករដំណើបពុំអាចញែកចេញពីគ្នាឡើយ ។ ការរៀបចំពិធីសំខាន់ៗពាក់ព័ន្ធនឹងការដាំស្រូវ, ការសុំទឹកភ្លៀងតាមរដូវកាល និងការប្រមូលផលដំណាំ គឺឡាវពុំដែលចោលបាយដំណើបទេ ។ ឡាវក៏បានរៀបចំនំអន្សមក្នុងពិធីសំខាន់ៗផងដែរ ដែលធ្វើពីអង្ករដំណើប, ដូង, ចេក និងសណ្តែកបៃតង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLJDrLYo1RxweHVw8TbseJ4eKj4UJ-Ku7Kr3q5jT8lf6A_xcauiFE01Z1PjpU-MjXPZbjjr3RwXe7fjlvGWYxla7T75WRUlmBiRrVPyiQJWp2skT0tgSKxl-eWqs9psCd23zHquLdTrgPCXnzFchXQHUOMqkmbgYnAZSlpn16iioprcMRVrSZk1GEvQOgM/s2560/image_2024-09-13_08-36-59.png

ពលរដ្ឋឡាវនិយមធ្វើពិធីផ្សេងទៀត ដូចជា ៖ បាចអង្ករដំណើបឡើងទៅលើអាកាស ក្រោយពិធីសូត្រមន្តរួចរាល់ ។ លើសពីនេះ បើមានអ្នកណាម្នាក់ជិតស្លាប់ ចាស់ៗក្នុងភូមិនឹងយកអង្ករដំណើបមកមកត្រដុសលើខ្លួនប្រាណអ្នកនោះ បន្ទាប់មក ប្រមូលវាបោះចោលដើម្បីបណ្តេញខ្មោច ព្រាយបិសាច ៕