តារាចម្រៀង ទេព បូព្រឹក្ស បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន៥០០ដុល្លារជួយ Vote ឱ្យបវរកញ្ញា អ៊ិន លក្ខិណា ក្នុងកម្មវិធី Miss Cosmo 2024 ដើម្បីមានឱកាសឈានដល់កំពូល១០នាក់ចុងក្រោយនៃការប្រកួត។ មិនត្រឹមតែតារាចម្រៀងរូបនេះប៉ុណ្ណោះ ជីមមី អ្នកជំនួញអនឡាញក៏បានជួយជ្រោមជ្រែង លក្ខិណា ដូចគ្នាទាំងការ Vote និងថវិកា១០លានរៀលទុកទិញអីញុំា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwUPmceKywTzNWr3Bz8D0JTH6prM35D6skOquProKgswMGGD_GiakmRh1l8K_5zhcBzND_GTYmLVqbjmyCtgSc0XX9MRDnpBfnbGM5TZVxZJXfUt4N3qrJbrUTS7gZQDyeYlWoFB5QyK0wtzEmB00taRSDVs5nxEnaBrxeK-gH-vy5KILLjKkeagvtof2I/s2048/458791168_1064229218400207_199833926086278805_n.jpg

ឈានចូលថ្ងៃទី១២ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះថា «រវល់យ៉ាងណាក៏មិនភ្លេចប្អូនដែរចាសនៅសល់តែប៉ុន្មានម៉ោងទៀតទេ សូមបងប្អូនយើងទាំងអស់គ្នារួមគ្នាឡើង vote ឲ្យណាណីមើល ស្អែកបងមិនបានជូនដំណើរប្អូនទេតែយ៉ាងណាដូចបងនិយាយប្រាប់ប្អូនតាំងពីដើមចឹងបងនៅខាងប្អូនខំឲ្យអស់ពីសម្ថភាព ស៊ូស៊ូ my beloved sister»។ ក្នុងរូបភាពបានបង្ហាញថា ទេព បូព្រឹក្ស បានរួមចំណែក៥០០ដុល្លារក្នុងការជួយ Vote ឱ្យ Miss Cosmo Cambodia 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTV195i3vRM6HGjB7kjr-DlTOmFgkMHWvc0mRd1VgQMLSsfC4VujyTTobNdeS3Rtndm9kjQIv5-q60ymINyhNt7kq1_Mb6kFDmqrfY0g6jLEiC5ERg1fyGSSf9pfeRjX543oOOt7DMWw5lVQGufr9zhq04yD9peB-vMCOEZjl3EHCkjZ04-7isaRc0emDN/s2048/image_2024-09-12_10-56-31%20(2).png

ងាកទៅកាន់អ្នកនាង ជីមមី ដែលរយាលការងារជាពិធីការិនី បានក្តោបក្តាប់ជំនួញអនឡាញវិញក៏បានជួយ Vote ឱ្យ លក្ខិណា ថែមទាំងផ្តល់ជាកម្រងផ្កាជាលុយសុទ្ធប្រភេទក្រដាស ៥ម៉ឺនរៀលឱ្យនាងថែមទៀត។ ជីមមី បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១១ ខែកញ្ញា ថា «22,000 vote រួចរាល់ក្តៅៗ បូកបន្ថែម ១០លានរៀលឱ្យកូនហូបនំទៀត ស៊ូៗណាកូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRG2GtlhiQDtCc9FZOd9z7VI23Joutfm2KCl_Dwv_S5RgQJSsDaxV_UMbMEpveFdVMwU7uNC_H33Q2Zqx2kincKv0EQueGRSD4M0w_5_5VCT6T6qlFlngkIDrbv6TExnQQvUpF1jnswH5Jvf6OOEWpMzGxvkTC7wH2KGh-04WHiFlSSVxpOoOlB5Hi6DaB/s2048/458203505_1061678745316495_6136610438960500003_n.jpg

ក្រៅពីតារាចម្រៀង ទេព បូព្រឹក្ស និង ជីមមី អ្នកគាំទ្រជាច្រើនទៀតបានចូលរួមស៊ែរនិងបោះឆ្នោតឱ្យ អ៊ិន លក្ខិណា ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានក្នុងការដែលនាងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Cosmo 2024 នៅលើទឹកដីវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDv7R9NXHaSXE8PeCk7EtIoWOhIyTlxthglJRuOJ8UYCfqDSq4vZw5_Wm0qPBvhxypKoTXJQnh4F6gDhaYvGChCAuFmVz5cTh68AzUxrWpWJNOlhrk_cxqw2TJrH_AHfZqxKn7sQEudKCW1PRjdta9a4IP5NWjfmSFNXzR9i8sxV09rL6HzIY1neu1J_EK/s1358/image_2024-09-12_10-56-33.png
នៅថ្ងៃទី១២ ខែកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ក៏បានធ្វើដំណើរចេញទៅប្រកួតផងដែរដោយមានការជូនដំណើរពីហ្វេនៗនិងម្ចាស់គ្រប់គ្រងកម្មវិធីលោកស្រី អ៊ឹម សុគន្ធា។ លក្ខិណា គឺជាបវរកញ្ញាខ្មែរដំបូងគេក្នុងការប្រកួត Miss Cosmo 2024 ខណៈនាងគឺជាលំដាប់រងទី២នៃការប្រកួត Miss Grand Cambodia 2023 ដែលត្រូវបានតែងតាំងជា Miss Cosmo Cambodia 2024 បន្ទាប់ពីមានការទទូចច្រើនពីអ្នកគាំទ្រ៕