Home ព័ត៌មានជាតិ មិនធម្មតា! សាំងចុះសល់ក្រោម៤ពាន់រៀល ជាលើកដំបូងក្នុងរយៈពេល២ឆ្នាំចុងក្រោយ

មិនធម្មតា! សាំងចុះសល់ក្រោម៤ពាន់រៀល ជាលើកដំបូងក្នុងរយៈពេល២ឆ្នាំចុងក្រោយ

88
0

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែកញ្ញានេះ បានកំណត់ឱ្យតម្លៃលក់រាយប្រេងឥន្ទនៈ នៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានតម្លៃ ៣៩០០ រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៣៧៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

បើធៀបតម្លៃនេះ ទៅកាលពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ មានការខុសគ្នាបន្តិចបន្តួចដោយ៖

  • សាំងធម្មតាក្នុងតម្លៃ ៤ ០០០រៀល/លីត្រ (ធៀបថ្ងៃទី១១ ចុះមួយរយរៀល)
  • ម៉ាស៊ូតត្រូវលក់ ៣ ៨៥០រៀល/លីត្រ (ធៀបថ្ងៃទី១១ ចុះមួយរយរៀល)