តារាចម្រៀង សួស វីសា បានធ្វើឱ្យហ្វេនៗព្រួយបារម្ភម្តងទៀតបន្ទាប់ពីបានបង្ហើបប្រាប់ថាមានគេចង់បានសំឡេងរបស់ខ្លួន ខណៈបានព្យាបាលនៅក្រៅប្រទេសហើយទើបបានឡើងឆាកមួយរយៈប៉ុណ្ណោះ។ លើសពីនេះ សួស វីសា បានបង្ហាញវីដេអូមួយសំឡេងរបស់តារាចម្រៀងរូបនេះគឺប្រែទៅជាស្អកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5p8AD420Hk6_qApRU-ihu2VW8n_HTWP_dKeDogNCjh6V37CFdCWSaAPuxSwHV5T13t70Pci0dz1i3HVk7Sy9cEo6UMndSmEw9Llp9aAPzmmgDG48d5LQS_NqLJVb_w4WIhsk1F6kiqBCAcSN14mD1MQnOBdsCvq39x8weBEK4AZ35zI-OOsHd3hCF9OL/s2048/443697686_997177078439926_1066793324354711946_n.jpg

នៅថ្ងៃទី៨ ខែកញ្ញា សួស វីសា បានបង្ហោះសំណេរមួយថា «ចង់បានសំឡេងខ្ញុំធ្វើអី?ពិសេសកន្លែងណា?ឈប់មករកខ្ញុំក្នុងសុបិនខ្ញុំទៀតទៅមកដដែលៗ3ថ្ងៃហើយខ្ញុំសុំ»។ ក្នុងនោះដែរ សួស វីសា ថា អ្នកដែលចង់បានសំឡេងនាងមិនមែនជាខ្មោចនោះទេ។
«អ្នកដែលចង់បានសំឡេងខ្ញុំគេមិនមែនជាខ្មោចទេ.!ប្រាប់មួយចុះ..ព្រោះខ្ញុំជាក្រុមពពួកមនុស្សមានញាណពិសេសដែលខ្មោចចូលនៅក្បែរមិនបានទេ.!នេះតាមអ្វីដែលខ្ញុំឃើញនិងដឹងតាំងពីតូចដល់ចំណាស់នេះ»។ នេះជាការបញ្ជាក់របស់តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Zqrr4JTJRgcGrXO_mDlDmRe6G0W2DL3_j3PotPtwxSQGt974IPpd5WXZ5wxjMcF3cPLhbJmECXMUs4qnmfFfpQPdoTILaUnCsGqTL9n7j8az2dn45OPX4AqqaynfwqmZbQx466ltQoV9wtjq1UEGrWrAcYR8icLMontfI8LLyHybzknHBIVEj7u7ENWD/s2048/444146245_1000721158085518_3505457842956572427_n.jpg

ការប្រែប្រួលសំឡេងខុសពីមុនចំពេលកើតជំងឺផ្តាសាយនិងកំពុងពរពោះកូនផង ធ្វើឱ្យអ្នកនាង សួស វីសា បង្ហាញការព្រួយបារម្ភពីបញ្ហាសំឡេងរបស់ខ្លួនព្រោះធ្លាប់ជួបបញ្ហាបំពង់កខួចសំឡេងជិត១ឆ្នាំដោយគ្មានមូលហេតុម្តងរួចមកហើយ។ សួស វីសា បង្ហាញការពិបាកចិត្តយ៉ាងខ្លាំងប្រឈមនឹងការកើតជំងឺផ្លូវចិត្តម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3M8wlUjtsiWS4uVCoGGik1-T4ZNq6HTzYela-U8lkyzq9iw0Vxgy1D_0axDFdyyjY7QqtCZN6WR_0t1rUGlFTm-x2Xxg3x2_UtLQeaKnT1O-YsH8kabVlsLI-MZQ-I5Qp_X3uXccbDJzvhi6l5-X5s6sQ3yNCVY_LTW8hgIe4YLVc0uw38HsHkGVhTnmQ/s2038/444153387_1000721134752187_8925306333274288449_n.jpg

កំពុងជួបប្រទះបញ្ហាសំឡេង អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមផ្តល់កម្លាំងចិត្តយ៉ាងច្រើនទៅដល់ សួស វីសា និងការបង្ហាញការព្រួយបារម្ភពីតារាចម្រៀងរូបនេះដូចគ្នា។

គួរបញ្ជាក់ថា សួស វីសា គឺជានាដការីឆ្នើមមួយរូប ទើបធ្វើឱ្យតារាចម្រៀងរូបនេះផ្នែកបុរាណក៏ចេះផ្នែកសិល្បៈសម័យក៏ចេះ ហើយថ្មីៗនេះ វីសា ទើបតែបង្ហើរសំឡេងទម្រង់ហោមរោងយីកេ ទោះបីជាគ្មានភ្លេងអមក្តីប៉ុន្តែទឹកដមសំឡេងរបស់នាងនៅតែពីរោះដក់ជាប់ក្នុងចិត្តអ្នកគាំទ្រ។ អ្នកគាំទ្រក៏សង្ឃឹមថា សុខភាពរបស់ សួស វីសា នឹងឆាប់ជាសះស្បើយមិនមានអ្វីធ្ងន់ធ្ងរទៅចុះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTYLynZv5InxthghX86PlF1EsfmPOvYEaZ7UXoSu1PhUpsaFH16FA73yfW1UTt4bguFh2flHq9Mlz3WS8mmjk9z8dn1T8B_FlqySGDyzObqxyaHcBt1El0F6LFcza2kUEk-x5hmv5L6r8_bz6FekDW7bTzvz_CKWFjXYrn7QtS_6_I4qAANdlwtd1sUX7p/s2048/447507006_1005902050900762_2887879567400358419_n.jpg