ចន សុទីម៉ា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បានធ្វើឱ្យហ្វេនៗជាច្រើនសង្ស័យថារូបនាងកំពុងមានទំនាក់ទំនងស្នេហាក្រោយពីបង្ហោះរូបភាពស្និទ្ធជាមួយមនុស្សប្រុសម្នាក់។ បវរកញ្ញារូបនេះទើបតែផ្ទេរតំណែងរួចកាលពីកន្លងមកថ្មីៗនេះទើបធ្វើឱ្យហ្វេនជាច្រើនសង្ស័យបែបនេះព្រោះគិតថានាងអាចចង់បើកចំហរគូស្នេហ៍ដូចជារៀមច្បង រឿន ណាត និងរ៉េត សារីតា ជាដើម។
កាលពីរាត្រីផ្ទេរតំណែងថ្ងៃទី២៩ សីហា ចន សុទីម៉ា Miss Universe Cambodia 2023 បានធ្វើឱ្យទស្សនិកជននៅតែពោលសរសើររូបសម្រស់របស់នាងដដែលជាមួយសំលៀកបំពាក់៣ឈុតក្នុងថ្ងៃរកម្ចាស់មកុដថ្មី។ ម្ចាស់ជ័យលាភីនៃការប្រកួត Miss Universe Cambodia 2024 គឺជា ប្រាសាទ ដាវីន ដែលជាស្រ្តីជាម្តាយដំបូងគេរបស់កម្ពុជាដែលនឹងតំណាងក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ខណៈ ចន សុទីម៉ា ជាម្ចាស់ជ័យលាភីឆ្នាំចាស់បានបំពាក់មកុដដោយផ្ទាល់ផងដែរ។
.png)
បន្ទាប់ពីបញ្ចេញសម្រស់នៅលើឆាកចំនួន៣ឈុតក្នុងថ្ងៃផ្ទេរតំណែងរបស់ខ្លួន ចន សុទីម៉ា បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ទៅលើជីវិតឯកជនភ្លាមបន្ទាប់ពីឃើញមានភាពស្និទ្ធស្នាលជាមួយមនុស្សប្រុសម្នាក់។ កាលពីថ្ងៃទី២ កញ្ញា ចន សុទីម៉ា បានបង្ហោះរូបភាពមួយសន្លឹកនៅលើ Story IG ជាមួយមនុស្សប្រុសម្នាក់ដែលនៅកៀកគ្នាខ្លាំងថែមទាំងបញ្ចេញកាយវិការខ្យូតៗទៀត។
ហ្វេនៗជាច្រើនបានដាក់ការសង្ស័យទៅលើ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ រូបនេះថាផ្ទេរតំណែងរួចបង្ហាញមុខគូស្នេហ៍ភ្លាមមិនឱ្យចាប់រៀមច្បងដូចជា រឿន ណាត និង រ៉េត សារីតា ជាដើមដែលបើកចំហរចំណងស្នេហ៍ជាសាធារណៈ។.png)
ទោះជាយ៉ាងណារូបភាពមួយសន្លឹកនេះគ្រាន់តែជាការសង្ស័យរបស់ហ្វេនៗមួយចំនួនជាអ្នកគាំទ្រ ចន សុទីម៉ា ប៉ុណ្ណោះ។ ខណៈការពិតយ៉ាងណាមានតែរង់ចាំតាមដានបន្តទៀតក្នុងទំនាក់ទំនងអ្នកទាំងពីរ។
គួរបញ្ជាក់ថា ចន សុទីម៉ា Miss Universe Cambodia 2023 បានតំណាងកម្ពុជាក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe លើកទី៧២ នៅលើទឹកដី El Salvador ប៉ុន្តែគួរឱ្យខកចិត្តសម្រាប់ហ្វេនៗកម្ពុជាដែល ចន សុទីម៉ា មិនអាចទម្លុះ TOP នៅក្នុងកម្មវិធីនេះបាន។ បន្ទាប់ពីការប្រកួតតំណាងជាតិរួច សុទីម៉ា បានលេចមុខលើការផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ៕










