Home ព័ត៌មានអន្តរជាតិ ហេតុអ្វីគេចាត់ទុក Candiru ជាត្រីកា.ចសាហា.វ បំផុតនៅទន្លេអាម៉ាហ្សូន?

ហេតុអ្វីគេចាត់ទុក Candiru ជាត្រីកា.ចសាហា.វ បំផុតនៅទន្លេអាម៉ាហ្សូន?

51
0

បើនិយាយពីសត្វគ្រោះថ្នា.ក់ នៅព្រៃអាម៉ាហ្សូន យើងគ្រប់គ្នានឹងនឹកឃើញដល់ពស់យក្សអាណាខុនដា, ត្រីពិរ៉ាន់យ៉ា និងក្រពើខេម៉េន ប៉ុន្តែសូមប្រាប់ថា នេះជាការគិតខុសទាំងអស់ ពីព្រោះនៅក្នុងព្រៃអាម៉ាហ្សូនមានសត្វគួរឱ្យខ្លា.ច ជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxYVpkzaPMlEtZBl2k5ayvJxJzLWziw8qTNqAfQonymCf9zUY2kSxK-vb1M-yybsFei5isYgCxaL6fjE_vUGbL5o6Y8kdKDcVFYMRQmL8Ca4WSP6X7INtOxQJCLGcwh36pY8rxJg1WQZ5I2h9zSexWi9tIWSOJ96osE0UaMeAPikoonNmo0dLwDIfKGZM/s1920/image_2024-08-31_13-44-42.png

សត្វមានគ្រោះថ្នាក់ដែលធ្វើឱ្យអ្នកស្រុករស់នៅក្នុងតំបន់ភ័យខ្លាចបំផុត គឺត្រីមានខ្លួនតូចឈ្មោះ «Candiru» ។ ត្រីទាំងនេះបានរស់នៅក្នុងទន្លេអាម៉ាហ្សូន ហើយពេលពួកវាធំពេញវ័យនឹងមានទំហំខ្លួនវែងជាងម្រាមដៃមនុស្សបន្តិច, មានដងខ្លួនវែងដូចអន្ទង់ និងពណ៌ភ្លឺថ្លា ទើបធ្វើឱ្យយើងមើលមិនឃើញវាហែលក្នុងទឹក ។

ត្រី Candiru នឹងទម្លុះចូលក្នុងសាច់មនុស្ស រួចហើយ វាក៏ចាប់ផ្តើមស៊ីឈាមមនុស្ស ។ ក្រៅពីការស៊ីឈាម ត្រីប្រភេទនេះចូលចិត្តស៊ីទឹកនោមមនុស្សទៀតផង ។ ដូច្នេះ បើអ្នកណាម្នាក់ងូតទឹក និងនោមក្នុងទន្លេអាម៉ាហ្សូនដែលសម្បូរត្រីនេះរស់នៅ ពួកវានឹងតាមស៊ីទឹកនោមមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil86422CivU9n9W7usGj4fbzIVH7ye59faOmuDQFzmshBCLINUZxzxTYmJiHPS4Y6h6YmaMm541fXaex4HYpwVpf2jtwq__GCCvpji9-ulWyoGsufrg5sCmXbOZ4WYYmqckg3h8MJCW2aviYMxFEDBvCANWFw2q7Lj7Nz0e-q-W8bXbK61RLUyxTC67CTV/s850/image_2024-08-31_13-44-52.png

កន្លងមក មនុស្សមួយចំនួនបានចុះងូតទឹកទន្លេអាម៉ាហ្សូន និងនោមក្នុងទឹក ស្រាប់តែត្រីទាំងនេះចូលក្នុងអវៈយវៈភេទរបស់ពួកគេ និងចូលទៅតម្រង់នោម ។ ករណីនេះមិនស្លាប់ទេ ប៉ុន្តែនឹងឈឺចាប់ធ្ងន់ធ្ងរ ទើបភ្ញៀវទេសចរសួរថា បើត្រីនេះចូលក្នុងតម្រង់នោមពួកគេ តើគួរដោះស្រាយបែបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-wXNJ0yf6xEcrqH1PCdm0PQ23jeo_acsEQtDJeUC7pjtA7YAvgDg4la4Sndbtt_xypEl6opC7-mZgg9kC3XbbAr8VxMnlbOf26ScElzN99YMfzblc7jTFrrM-Fx7HFq0dRaehFOxpPcmTU-0cw5N2tOSwPSAyTzp_hCulvONb5jAp2NNoZ9rBQAIzpMbV/s1400/image_2024-08-31_13-45-00.png

អ្នកស្រុកក្នុងតំបន់ប្រាប់ថា វិធីយកត្រីនេះចេញពីក្នុងខ្លួន គឺត្រូវងូតទឹកក្តៅ បន្ទាប់មក ត្រាំខ្លួនយើងក្នុងទឹកក្តៅលាយជាមួយផ្លែក្រូចសើច, ស្លឹកក្រូចសើច, ខ្ញី និងស្លឹកគ្រៃ ។ រីឯអ្នកជំនាញនិយាយថា បើភ្ញៀវទេសចរជួបបញ្ហានេះ ត្រូវតែឱ្យគ្រូពេទ្យវះកាត់យកត្រីចេញពីអវៈយវៈភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgilwToK0JzD26VrWgeB0ioJtO77cPPIxY-17nbmqiL0qQWSruhPEmjQ880u-q5Xp1lGqX2uymgvWuWWEEALUQ_MUsyR-iptLFqTpJp_MOPVp9VUP10xDqobH57fSesHL1C3CrhZT9r7HaomqUrpewHNCxX-P2pnF3fMrhzQIGxov3OKp3BZJ4QeXBgxhsW/s671/image_2024-08-31_13-45-06.png

យោងតាមឯកសារកត់ត្រានៅឆ្នាំ១៨២៩ របស់អ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ផ្នែកជីវវិទ្យាបញ្ជាក់ថា បើចង់ចុះក្នុងទឹកដែលមានត្រីនេះរស់នៅ អ្នកស្រុកបានយកស្រកីដូងមកបិទបាំងអវៈយវៈភេទរបស់ពួកគេ ដើម្បីការពារការវាយប្រហាររបស់ត្រី Candiru ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqfKi6FAPxX7isAVPWw-fPWXVaNuV6HJSj2lbWriD20sP8HxLp6vHIWsylOYsryI2k5HEebRv3jMwF7u6suMGox6zhufX5A4-3UEynCSPrYDm2m4u4Oko3Njk_THstOxeHG6_P0GoMqght3l8QFrheIRQtGkGaRl-SqJuuRSZj__wy8ww5p_z42aECtSd/s936/image_2024-08-31_13-45-41.png

ក្រោយមក នៅឆ្នាំ១៨៥៥ អ្នកស្រាវជ្រាវជនជាតិបារាំងផ្នែកធម្មជាតិនិយាយថា អ្នកស្រុកបានដាស់តឿនថា កុំនោមដាក់ទឹកដាច់ខាត ពីព្រោះអាចត្រូវត្រីនេះវាយប្រហារអវៈយវៈភេទ ។ រីឯឯកសារចុងក្រោយនៅឆ្នាំ១៩៩៧ បញ្ជាក់ថា ត្រីនេះបានវាយប្រហារមនុស្សក្នុងតំបន់ព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល ៕