លេចមុខនៅក្នុងទស្សនាវដ្តី Vogue របស់ប្រទេសចិនតារាសម្តែងល្បីឈ្មោះ Liu Yifei បានជំរុញឱ្យមានការពិភាក្សាបន្ទាប់ពីនាងបានជួបជាមួយអ្នកថតរូបក្រោយការថត ដែលនាំឱ្យមានការវែកញែកថានាងស្នើសុំការផ្លាស់ប្តូររូបភាព។
ទោះជាយ៉ាងណាក៏ដោយ និពន្ធនាយកទស្សនាវដ្តី Vogue China គឺលោក Rocco Liu បានបំភ្លឺថា Liu Yifei គោរពចក្ខុវិស័យរបស់ក្រុមច្នៃប្រឌិត ហើយគ្រាន់តែពិភាក្សាអំពីម៉ូត និងការថតរូបប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថា រូបថតត្រូវបានបង្ហាញតាមស្ទីលធម្មជាតិ គ្មានការកែប្រែ ដោយមិនកែកុនដៃតូចឬចង្កេះឡើយ។
នៅក្នុងវប្បធម៌មួយដែល «ស្គមគឺស្រស់ស្អាត» គ្របដណ្តប់ រូបរាងពេញលក្ខណៈរបស់ Liu Yifei តែងតែទាក់ទាញការពិនិត្យមើលជាសាធារណៈ។ យ៉ាងណាក៏ដោយ នាងនៅតែប្រឆាំងនឹងស្តង់ដារតឹងរ៉ឹងទាំងនេះ។ អ្នកនិពន្ធម៉ូត Shan Huang បានកត់សម្គាល់ថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ មិនផ្តោតខ្លាំងលើរូបរាងរបស់នាងពេកនោះទេ ដែលធ្វើឱ្យនាងក្លាយជាតួឯកក្នុងការប្រកួតប្រជែងសម្រស់បែបប្រពៃណី។
តារាល្បីចិនជាច្រើនបានឈានដល់កម្រិតដ៏អស្ចារ្យដើម្បីអនុលោមតាមស្ដង់ដារ ស្គមគឺស្អាត។ យោងតាម Sohu មនុស្សជាច្រើនបានកែសម្រួលរូបថតរបស់ពួកគេមុនពេលចែករំលែកវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនៅក្នុងរឿងភាគទូរទស្សន៍ មុខរបស់តារាសម្ដែងតែងតែត្រូវបានផ្លាស់ប្តូរជាឌីជីថលដើម្បីឱ្យមើលទៅស្គមជាងមុនឱ្យស្របតាមនិន្នាការនេះ។
ទស្សនាវដ្ដីបានធ្វើអត្ថាធិប្បាយថា បើនិយាយពីរាងកាយ Liu Yifei មិនមែនជាតារាម៉ូដែលដ៏ស័ក្តិសមតាមគំនិតរបស់មនុស្សជាច្រើននោះទេ។ ដោយសារតែជារឿយៗ នាងត្រូវបានទស្សនិកជន បញ្ចេញមតិថា ជើងរបស់នាងមិនស្រឡូន រាងធំបន្តិច ហើយនាងត្រូវការសម្រកទម្ងន់។ គំនិតនៃ «ស្គមគឺស្រស់ស្អាតថ្មី» បានគ្របដណ្ដប់លើឧស្សាហកម្មកម្សាន្តរបស់ចិនអស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយតារាស្រីៗមាននិន្នាការធ្វើឱ្យ ជើងតូច ចង្កេះស្ដើង កនិងស្មាតូចជាដើម។ ទោះជាយ៉ាងណាក៏ដោយ Liu Yifei «មិនបានបំពេញ»ស្តង់ដារទាំងនេះទេ។.png)
គួរបញ្ជាក់ថា រឿងភាគ «The Tale of Rose» ដែលទើបបញ្ចប់កាលពីថ្ងៃទី២៥ មិថុនា មាន Liu Yifei ជាតួឯកទទួលបានជោគជ័យខ្លាំង ហើយក៏ធ្វើឱ្យទីផ្សារផ្កាកុលាបពណ៌លឿងលក់ដាច់នៅក្នុងប្រទេសចិនយ៉ាងខ្លាំង ខណៈនាងត្រូវបានគេនិយាយថាទទួលបានតម្លៃខ្លួន ២៥ លានយន់ប្រមាណ ៣.៤ លានដុល្លារអាម៉េរិកសម្រាប់តួនាទីរបស់នាងជា Huang Yi Mei ៕










