អគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានធ្វើការឃាត់រថយន្តមួយគ្រឿង ស្ថិតក្នុងចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយរឹបអូសបានចុងស្លាបមាន់បង្កក ចំនួន២០០កេស ។
តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់លើកឡើងថា៖” ចុងស្លាបមាន់បង្កក ៤២០០គីឡូនេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្តស៉ាំយ៉ុង យកមកលក់ឱ្យឈ្មួញ ដើម្បីបន្ត លក់ចែកចាយ ក្នុងផ្សារខេត្តបន្ទាយមានជ័យតែម្តង”។
ស្លាបមាន់បង្កកនេះ គឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ហើយសូម្បីតែការវេចខ្ចប់ ក៏ពិនិត្យឃើញថា មិនស្ថិតក្នុងអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឱ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយព្រោះអាចឱ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។
ចំពោះ ផលិតផលសាច់មាន់ចំរុះរឹបអូសបានចំនួន ២០០កេស ត្រូវបានសមត្ថកិច្ចចម្រុះបានយកទៅដុតកំទេចចោល ខណៈម្ចាស់រថយន្តត្រូវបានផ្តិតមេដាយ ចុះកិច្ចសន្យា ឈប់បន្តទិញផលិតកម្មសត្វបង្កកនាំចូលមកក្នុងស្រុកទៀត៕









