តារាល្បីៗមួយចំនួនបានសាក់រូបមនុស្សជាទីស្រលាញ់របស់ខ្លួនដើម្បីកាន់តែបង្ហាញពីទំហំសេចក្តីស្រលាញ់ជ្រាលជ្រៅរបស់ពួកគេ។ តួយ៉ាងថ្មីៗនេះតារារ៉េប Goofy ក៏បានសាក់រូបរបស់គូស្នេហ៍ផងដែរ មានទាំងអ្នកសរសើរនិងមានទាំងអ្នកផ្លែផ្កា។
Goofy គឺជាអតីតបេក្ខភាពTOP3 នៅក្នុងកម្មវិធី The Rapper Cambodia អាចនិយាយបានថារូបគេជាបេក្ខជនលេចធ្លោម្នាក់ ថែមទាំងទទួលបានឱកាសផ្សាយពាណិជ្ជកម្មរួមជាមួយម្ចាស់ជ័យលាភី ជាពិសេសតារារ៉េប វណ្ណដា។ បន្ទាប់ចប់ការប្រកួតនៅពេល យូហៃ ចេញបទចម្រៀងជាមួយគ្រូបង្វឹក នរិទ្ធ Goofy ក៏បានលេចមុខក្នុង MV ផងដែរ។ ទោះយ៉ាងណា ចាប់តាំងពីប្រកួតចប់ Goofy ពុំទាន់បានសាងភាពលេចធ្លោខ្លាំងទៅលើស្នាដៃចម្រៀងនោះទេ ប៉ុន្តែបានទម្លាក់បទចម្រៀងមួយបទជូនទស្សនិកជនកាលពីថ្ងៃទី២១ សីហា។
ក្រៅពីការងារសិល្បៈចំពោះទំនាក់ទំនងស្នេហារបស់ Goofy បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាពិសេសបន្ទាប់ពីបានសាក់រូបនារីដែលខ្លួនស្រលាញ់បង្ហាញត្រឹមភ្នែក។ សុខចិត្តលះបង់ឈឺសាច់សាក់រូបមនុស្សស្រីដែលខ្លួនស្រលាញ់នេះក៏បានធ្វើឱ្យនារីជាសង្សាររំភើបចិត្តព្រោះតែសំណាងមានដៃគូស្មោះស្ម័គ្រហ៊ានសាក់រូបរបស់ខ្លួន។![]()
Goofy ក៏បានadd Story នៅលើបណ្តាញសង្គមរបស់ខ្លួនបង្ហាញពីរូបស្នាមសាក់និងបានមេនសិនឈ្មោះគូស្នេហ៍ដែលមានគណនីបណ្តាញសង្គម cha kvai ហើយសង្សាររបស់តារារ៉េបរូបនេះពិតជាស្រស់ស្អាតនិងមានភាពទាក់ទាញយ៉ាងខ្លាំង។
ទោះជាយ៉ាងណា អ្នកមួយចំនួនទៀតបានផ្លែផ្កាពាក្យសម្តីទៅកាន់ Goofy ពោលអាណិតគូស្នេហ៍ចាស់របស់ Goofy ដែលខំតស៊ូមកជាមួយគ្នា សាក់ឈ្មោះ គូស្នេហ៍បែរជា Goofy សាក់រូបនារីដទៃទៅវិញ៕










