Home តារាជាតិ សិល្បៈពាក្យជួនរបស់ Ranngo ដែលហាក់បង្កប់អត្ថន័យស៊ីជម្រៅរងការរិះគ.ន់ពីមហាជន

សិល្បៈពាក្យជួនរបស់ Ranngo ដែលហាក់បង្កប់អត្ថន័យស៊ីជម្រៅរងការរិះគ.ន់ពីមហាជន

84
0

អ្នកចម្រៀងរ៉េប Ranngo ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកខណៈមនុស្សស្រីជាច្រើននាក់មានការមិនពេញចិត្តបន្ទាប់ពីលោកបង្ហើបពីបទថ្មីរបស់ខ្លួនដោយពួកគេចាត់ទុកថាបង្កប់អត្ថន័យមិនសមរម្យប្រសិនជាគ្រលាស់ពាក្យមិនត្រូវ។ រងនូវមតិប្រតិកម្មជាច្រើន Ranngo បានចេញសារសូមទោស ខណៈបញ្ជាក់ថានឹងព្យាយាមកែសម្រួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE0VjXX694zQhrmjudA0UlIepKzXR_FdAHIE9qO4jkL9IZh-6hLcadU5dkTUlBXS49Wb63hdJeV5cRj24l3UYsqcnfK-doWCr4TDh7ZjNG1xK87UIOHtPLTvv3n6SRRwEl7ogivyfmMPwLCkJdAMwpOnvlEAsJbMq7QaVEtkYY1T3sEXnVcOorAywWlTI/s2048/image_2026-07-16_13-55-35.png
នៅថ្ងៃទី១៣ ខែកកក្កដា Ranngo បានបង្ហោះវីដេអូ៨វិនាទីដោយបានដាក់ចំណងជើងថា «ធ្លាប់តែលេងពាក្យឥឡូវពាក្យលេងវិញ»។ ទោះបីជាការច្រៀងនេះមានរយៈពេលត្រឹមតែ៨វិនាទីប៉ុណ្ណោះប៉ុន្តែវាបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដោយបានទាក់ទាញអ្នកលេងបណ្តាញសង្គមជាច្រើនឱ្យចូលមកបញ្ចេញមតិវែកញែក។ អ្នកលេងបណ្តាញសង្គមដែលជាមនុស្សប្រុសជាច្រើននាក់បានចូលបញ្ចេញមតិជាហូរហែហាក់ដូចជាពេញចិត្តនិងលេងសើចសម្រាប់បទរបស់ Ranngo ដោយសង្កត់ធ្ងន់ខ្លាចតែច្រឡំគ្រលាស់ពាក្យចេញអ្វីផ្សេង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzrALPL11OaTDxojEJP9Q4S_Om_kkhYoT7S6xN9vnCbpACo70lM1kDWzU9Zx-PvBhoLooZIngN1rt3iQV6DWnu2OdCrOMS_3bg2qE2uD-9IZ9bDVlZ8GVQuu-Jg6Ct8bqwRr8ohJUirnLZqHlF6FR2aKS9_aGy-Ka0mGrkenRMVpUo_CEdETy-Q4ee3wY/s1080/image_2026-07-16_13-55-36%20(2).png

ទោះយ៉ាងណាសម្រាប់អ្នកលេងបណ្តាញសង្គមដែលជាមនុស្សស្រីវិញមិនបានពេញចិត្តទៅនឹងវីដេអូរបស់ Ranngo នោះទេដោយពួកគេគិតថាបទនេះធ្វើឱ្យខាតបង់និងមិនសមរម្យសម្រាប់មនុស្សស្រីទោះបីជាមិនមែនជាពាក្យត្រង់ៗប៉ុន្តែច្បាស់ណាស់ថាពាក្យដែលច្រៀងនេះគ្រលាស់ទៅនឹងចេញទៅជាពាក្យផ្សេងមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZaRVh7CKlNf6DOxiTRRlVQHA6YM1q4baccPzIwPcYYXti5IFNwZ8exL0gCmorKFoXczXUOFJRWMmcvQFM1MZF1XHkZAvelZg8c24EdMMnj5UqJY4rB09sn-MsBIM8ZeAw5Uf23kYYL6iHSUs1VED0JoPyXHy4Kn9ibCnJyzlkba1_WVz3XHn0YV_0wtc/s2048/image_2026-07-16_13-55-36%20(3).png

ក្រោយពីរងនូវការរិះគន់និងមានការជជែកវែកជាច្រើន Ranngo បានបង្ហោះសារសូមទោសជាសាធារណៈនិងកែប្រែអត្ថន័យចម្រៀងដើម្បីកុំឱ្យអ្នកស្តាប់ទៅប្រហោងពោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5JMPn3KgflkonVBxeOwSlnQEfWRvwi8mi6PutK0B_YLQQYzwcgZz2NDo-HVFWP25EmdArnwKAUCJnePfcAP4pnAe-1O7N6uvU-6E7TMu0ktMrIsaN_In1KBFwUCn_Hw4EmZkEhyphenhyphenVregPlbTkOZAe7GBFRQqGmtBCFz5V6u58IR63jkmjaAshfkpo7vGs/s2048/image_2026-07-16_13-55-37.png
នាថ្ងៃទី១៤ ខែកក្កដា Ranngo អតីតបេក្ខជនជើងខ្លាំង Rapper Fighter រដូវកាលទី១ បានសរសេរថា «មតិរិះគន់របស់ពុកម៉ែបងប្អូនមួយចំនួនខ្ញុំបាទ Ranngo នឹងព្យាយាមកែសម្រួលរាល់កំហុសដោយអចេតនាទាំងនោះឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1pKYXPR3cfHY90klaQZqV2yslpAQz4pLZ260Tdbtf8AlJDF2tFifq8nRiC-X309Zm2bK6zVGzOvNWCzCd5u4KMyfTfqqt5yjZhnfii9LBaYamSobtBW724gF7nNWqWYRY_McC8A3pW-5j4w6ixTCChz4YOx2f6SriBiOLj6E40waMgKDTFQr6fumCew/s724/image_2026-07-16_13-55-32%20(2).png

ទន្ទឹមនឹងពាក្យសូមទោស Ranngo ក៏បានបញ្ជាក់ថាការច្រៀងរបស់គេគឺជាសិល្បៈលេងពាក្យជួនក៏ដូចជាការលេងពាក្យពេចន៍នៅក្នុង Lyrics បទនោះ។ អ្នកចម្រៀងរ៉េបវ័យក្មេងរូបនេះថែមទាំងនិយាយទៀតថាបទខ្មែរមុនក៏មានប្រភេទនេះច្រើនដែរ និងអគុណរាល់មតិរិះគន់ដើម្បីស្ថាបនាតែក៏សូមទោសប្រសិនជាធ្វើឱ្យសាធារណជនមិនសប្បាយចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXfjfUTs1D_R8CEOueqkRA_VXiQGw_hejvvBkkP4tKf1nPoh4gpmUc9VFfTRgMuvUlQs0sNLHBUHykjGOKDpPIJY9TLhOfhHwDLPH1hhS1RdX0LEng-x9-wPUwNPQHPy62XGcs3Wa0KKBMx7LkXFebo5YPK0bvPGVj56QQuviPVq8VMl0RI16UKGtHhdU/s2016/image_2026-07-16_13-55-32.png

បន្ទាប់ពីចេញសារសូមទោសខាងលើអ្នកគាំទ្រ Ranngo បានលើកឡើងថាបទនេះមិនជាបញ្ហានោះទេអ្វីដែលជាបញ្ហាគឺមកពីអ្នកស្តាប់គិតអត្ថន័យផ្សេងដោយខ្លួនឯងប៉ុណ្ណោះ៕