Home ព័ត៌មានជាតិ ចូលបានតាមណា! ជើង​ទា និង​ចុង​ស្លាបមាន់ខូចគុណភាព​ទម្ងន់​៤​តោន

ចូលបានតាមណា! ជើង​ទា និង​ចុង​ស្លាបមាន់ខូចគុណភាព​ទម្ងន់​៤​តោន

56
0

អគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានធ្វើការឃាត់រថយន្តមួយគ្រឿង ស្ថិតក្នុងចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយរឹបអូសបានចុងស្លាបមាន់បង្កក ចំនួន២០០កេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJp1R2S38HFcp2nyABCdEKvGiunNN5LYvFiSBN8SGQWtDLnxD19wgp_At35wDdV-j1fQtLr0CUE-RuFQ2_2Fx8NgskAEiuHP0HwD-Faaag5WF25QI7kmIjmdgT-M6MRokNXsVfg8R2ZOYlq8ohRx5W09Cc6wRujS4RR_aOKi0bFZdDNdG8ca3Y7NtmqWy/s1280/fn-2024-08-29-22-06-27-1.jpg
តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់លើកឡើងថា៖” ចុងស្លាបមាន់បង្កក ៤២០០គីឡូនេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្តស៉ាំយ៉ុង យកមកលក់ឱ្យឈ្មួញ ដើម្បីបន្ត លក់ចែកចាយ ក្នុងផ្សារខេត្តបន្ទាយមានជ័យតែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMghiVoIXZuvxjrbPpRd2nUa-Gmic_CQchdR5Vrd-gDiIUDSUo0c5nl24jG9ILv_L1wgCB0dIL8HNx45YllWF7gSqWSsTzN_zb4K_wdc9hoKwdY1vW8W73Weg9G52X0VOlThqL6eXRrnFuayogWCHbDNNPmBevoCcMmrPzml3VGgKpd01rhf3hFGmKqOV4/s1280/fn-2024-08-29-22-06-27-4.jpg
ស្លាបមាន់បង្កកនេះ គឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ហើយសូម្បីតែការវេចខ្ចប់ ក៏ពិនិត្យឃើញថា មិនស្ថិតក្នុងអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឱ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយព្រោះអាចឱ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJK0L6aJfQtr3qfV-_Uuoi68YAS6h1AbNOJboK00Bsu8JF2ea3B6K8ovLfobn6N0-qjZ-4UKoryxz7tjg2owLn2yvbfSKu4yxKzBKyYaRvQni2b9cKu0Ehdano-VEeZfsZknTVli_S6jtHtr-o4t-mf42DNjRXCzt_3OOQDsCFA0ZZDRhgNO-RsdwQPv4B/s1280/fn-2024-08-29-22-06-28-6.jpg
ចំពោះ ផលិតផលសាច់មាន់ចំរុះរឹបអូសបានចំនួន ២០០កេស ត្រូវបានសមត្ថកិច្ចចម្រុះបានយកទៅដុតកំទេចចោល ខណៈម្ចាស់រថយន្តត្រូវបានផ្តិតមេដាយ ចុះកិច្ចសន្យា ឈប់បន្តទិញផលិតកម្មសត្វបង្កកនាំចូលមកក្នុងស្រុកទៀត៕