Home ព័ត៌មានជាតិ បានថ្មី កុំចោលចាស់! នាឡិកាវត្តភ្នំ កំពុងបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ចំកណ្តាលទីក្រុងភ្នំពេញ

បានថ្មី កុំចោលចាស់! នាឡិកាវត្តភ្នំ កំពុងបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ចំកណ្តាលទីក្រុងភ្នំពេញ

274
0

នាឡិកាធំ ដែលមានទីតាំងស្ថិតនៅខាងមុខជណ្តើរឡើងព្រះវិហារវត្តភ្នំឈាងខាងត្បូងនៃរមនីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ។

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ រមនីយដ្ឋានវត្តភ្នំ ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដែលទីនោះត្រូវបានគេចាត់ទុកថាជាជាមជ្ឈមណ្ឌលប្រមូលផ្តុំដោយរឿងរ៉ាវវប្បធម៌ ប្រវត្តិសាស្រ្ត និងជំនឿ សាសនា។ វត្តភ្នំត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណឈ្មោះទីក្រុងភ្នំពេញយើងសព្វថ្ងៃ តាមរយៈរឿងនិទាន «លោកយាយដូនពេញ» ដែលបង្កើតទីនេះដំបូងអំឡុងឆ្នាំ ១៣៧២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdrSvQZopa4hp2DIs64n3dEPDbpRAygk__f7h6qMJymhoJ58DGDcfkIhYkmiOGEqE9A_dFEwK3FDhl1KsP53MbUduQHAmuqkEd8KSSpwyXgWrtVjcChg90-wju4dkc2dQzIqBChfngbMNKpfHYhZao2B84umedcKHYupWy45uhbW_9hzO07j91FvbmHtZ_/s1440/IMG_4322.JPG

នៅឯរមនីយដ្ឋាននេះទៀតសោត គឺមានទីកន្លែងគួរជាទីចាប់អារម្មណ៍ជាច្រើន ដូចជា ព្រះវិហារនិងចេតីយបុរាណ ដែលតំណាងឲ្យរាជវង្សខ្មែរគឺព្រះបាទពញាយាតនិងញាតិវង្សរបស់ព្រះអង្គ។ បន្ថែមពីនេះក៏នូវមានទីសក្ការៈបូជាដ៏សាកសិទ្ធ ដែលមនុស្សម្នាតែងទៅគោរពបូជាមិនដែលដាច់នោះឡើយ។ អ្វីដែលទាក់ទាញបំផុតគឺទីនោះមាននាឡិកាដ៏ធំស្រស់ស្អាតមួយ ដែលអ្នកទាំងអស់គ្នាអាចប្រទះឃើញ ស្ថិតនៅទល់នឹងមុខផ្លូវតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsW_lUjlDd536WhC6ozf1V5XS-ObmRBzMn2dRCnKrtYdgxnWbidvxMMxsPSYoxLPRyh8dLhPz_KpPyJp4PR0nxgxNyKZ4L3NEcoBS1Xi3Fppe2V8IMBNeXHIPEDVAcdw359nHpC3iqyravY9Piv1vwzovlebLFdoi7PIVgt3rubVaC3Li_1f0zkiHhM_wJ/s1280/IMG_4323.JPG

យោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា នាឡិកាធំវត្តភ្នំ ត្រូវបានសាលារាជធានីភ្នំពេញ ស្ថាបនាឡើងអំឡុងឆ្នាំ ២០០០ ជាជំនួយពីខេត្តអ៊ីណាន ប្រទេសចិន។ យ៉ាងណាមិញ នាពេលកន្លងមកនេះ នាឡិកានេះក៏ត្រូវបានធ្វើការកែលម្អនិងជុសជុលជាបន្តបន្ទាប់ ព្រោះតែវាតែមានសភាពចាស់ទ្រុឌទ្រោមផងដែរ។

គូរបញ្ជាក់ថា បច្ចុប្បន្នរមនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរបំផុត ជាពិសេសអំឡុងថ្ងៃពិធីបុណ្យជាតិសំខាន់ៗ តួយ៉ាងដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជារៀងរាល់ឆ្នាំតែងប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8GGG2e4eU1Hn287Z95OLbQBWmiahwuyECQqZ53j6-qFbUG2K3QkCHT9VN30pSu8Lqqn6aqN9ejOjG8af6aYlafBmp1pDgNaLrGnasAeUrfbfMeMyr6dp1IZWKJOjhbyLS6z7CFPER5GsbJy_mP18vP0IXvhCJ3CEqGRY_gkR_ku0wVilbsHoeLAG8fCM_/s1440/IMG_4309%20(2).JPG