Home ព័ត៌មានជាតិ ដាំបន្លែក្នុងសាលា ដើម្បីដាក់លក់ យកថវិកាជួយសម្រួលដល់សិស្សានុសិស្សមានជីវភាពខ្វះខាត!

ដាំបន្លែក្នុងសាលា ដើម្បីដាក់លក់ យកថវិកាជួយសម្រួលដល់សិស្សានុសិស្សមានជីវភាពខ្វះខាត!

67
0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសិស្សានុសិស្សនៃសាលាអនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ មានគំនិតច្នៃប្រឌិតខ្ពស់ ដែលបាននាំគ្នាបណ្តុះជំនាញកសិកម្ម ដាំបន្លែក្នុងទីធ្លាសាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU0kTbOJLBQCK6hkmwM-tKVcj-LnY_ktYGFY6T-By0LyMY4eBtoTQ4bM9ZxoXzympTG2lLXJzZyGs_Z4NDsDJnWoCuaaR-5xqgwSz9snK_7RUkj9FHXuGUn1R3wx-_MSL7sPgbaUqaTQF_H0NpWL_r0C-01sQdhRFrEtuggebq7_q-vdcg4g6LdUjY_lj8/s733/457199026_1085731109814101_3561169633488448080_n.jpg

យោងតាមការបង្ហោះនៅលើគេហទំព័រក្រសួងអប់រំ យុវជន និងកីឡា (Krou Cambodia) បានចែករំលែករូបថតជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«សិស្សានុសិស្សសាលាអនុវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ បានប្រមូលផលកសិកម្ម(ដំណាំស្ពៃ) និងបានដាក់លក់ ដើម្បីប្រមូលថវិកា សម្រាប់ទិញគ្រាប់ពូជ និងសន្សំទុក ដើម្បីទិញសម្ភារៈសិក្សាជូនដល់សិស្សមានការលំបាកក្នុងជីវភាព និងមួយផ្នែកទៀតទុកជាឥណទាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUMfrlXbavK4mYAKyc_dF6Mc3SJjIV7BTqjEPRohvNsIFEFqK4kTfIkcJcKEqqGa4I4-SWCy0fSCl08ofCDblTlAnGsIaYIyb8uaMm3zJGSEyczBhf0fHzMFgZOzP4lc30lvEdmQd8nl2ToWivIiYW4HN7peg2oAVO3pieb4SkaYg_ejAKVXSOuNrWLWsf/s509/457219041_1085727119814500_5106099345516763959_n.jpg

ការបង្កើតសួនបន្លែក្នុងបរិវេនសាលារៀននេះ ដែលក្រៅពីបានបង្កើននូវសោភណ្ឌភាពស្រស់ស្អាតក្នុងសាលាហើយ វាក៏ជាការបណ្តុះនូវផ្នត់គំនិតឲ្យសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ បានយល់ដឹងអំពីរបៀបនៃការធ្វើកសិកម្ម ដែលពួកគេនឹងទទួលបានបន្លែធម្មជាតិស្រស់ៗមកបរិភោគ កាត់បន្ថយការចំណាយបានមួយផ្នែក ហើយក៏អាចរកប្រាក់ចំណូលបន្ថែមពីវាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2V8kmaZSBeLis7YDmrkwDBtQBZzBzHrOmch8ZeFgFivqv_a6SrJ9j-YIomdUC358B5GA_1nchi5vix2FDcP-5F-XxRBs8ujCgQhDeVQ4kNHXWiUw5FpQXH3JvhTnQ9_M6nZDGqlkokscP_QlzDJuywuPOlzLDANbJuFZWX8WXPQ-Ib_G3RLf-ugl90cFR/s1280/457134876_1085729279814284_7842924964494167157_n.jpg

យ៉ាងណាមិញ បន្ទាប់ពីរូបភាពទាំងនោះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត រហូតដល់មានការសំណូមពរថា បើសាលារៀនទាំងអស់នៅទូទាំងប្រទេសកម្ពុជា បណ្តុះជំនាញកសិកម្ម ដល់សិស្សានុសិស្សគ្រប់ៗរូប មិនដឹងជាល្អយ៉ាងណានោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheVzFSJs9XABuNqfC9zzkoCCgYHm3LmmeoDIPo6UtrKSoYpSy180g44JWZbh3_thMsvdRQQy-8Duk5TkZZJUB5v959OcjXaGcBSSGF1a1UYj1YDmp8QS2OGR85yKIUomn8tMq8bBS8R0RUWGG0BwWd4Jif4MlhTRDL3F__Uj5ZwRB7T8alF-a8ARI6-ZV6/s1280/457146566_1085729556480923_8239922138455179827_n.jpg