កាលពីថ្ងៃទី២៨ ខែសីហា ផលិតកម្ម SM Entertainment បានធ្វើសេចក្តីប្រកាសភ្លាមៗនៅលើបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ យោងតាមការបង្ហោះរបស់ផលិតកម្មនេះ Taeil ត្រូវបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌករណីបទល្មើសផ្លូវភេទ ហើយពេលនេះក្រុមហ៊ុនសម្រេចចិត្តដកគេចេញពី NCT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuvKJWcg-1bQcc__MtgAlLHqnisgAwDOx4cIlq-LYBEZerScTbXKTRNWrL1zmaC8wLBw1xU7_6LZyswNMEMLMBteuUWQajK416zoyRb1DbFyoq6WLrhXAkWXTN4QHRgM1eFjZWZjF3Rojo6xl_eNobOhGa_OS381BdmG28jGW9B8z682xR1WTllI16jAqt/s900/image_2024-08-29_09-13-45.png

ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍ថា « នេះជាផលិតកម្ម SM Entertainment។ ថ្មីៗនេះ យើងបានបញ្ជាក់ថា Taeil ត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងបទល្មើសផ្លូវភេទ។ បន្ទាប់ពីបានផ្ទៀងផ្ទាត់ការពិតទាក់ទងនឹងបញ្ហានេះ និងទទួលស្គាល់ពីស្ថានភាពធ្ងន់ធ្ងរ ពួកយើងបានកំណត់ថា Taeil មិនអាចបន្តសកម្មភាពរបស់គេជាមួយក្រុមទៀតទេ ហើយបានសម្រេចចិត្តដកគេចេញពីក្រុមបន្ទាប់ពីពិភាក្សាជាមួយសាមីខ្លួនរួច។ បច្ចុប្បន្ននេះ Taeil កំពុងសហការដោយស្មោះស្ម័គ្រជាមួយនឹងការស៊ើបអង្កេតរបស់ប៉ូលិស ហើយយើងនឹងធ្វើសេចក្តីថ្លែងការណ៍បន្ថែមទៀត អាស្រ័យលើដំណើរការស៊ើបអង្កេត យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការព្រួយបារម្ភ និងបញ្ហាដែលបង្កឡើងដោយសិល្បកររបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4tDV0CFFLLe6PvLXBySam5HQYej7S1imrCTsigU2UImmyqERle242wQXAXQKqr_T07NeOvU6vz7NElhdWTODo8tUIo78fiUh1_q2qWIRrnOqJMQxWjv8c9SZM1Tg6hWOFxQMjXbST2REuh-s8iAYTA2HauvDJtG77kTv9FmfHjzSofG12V9c1RE5I3IJG/s1200/image_2024-08-29_09-15-11.png

ក្នុងករណីនេះស្ថានីយ៍ប៉ូលិស Bangbae បានផ្តល់ព័ត៌មានទាក់ទងនឹងករណីឧក្រិដ្ឋកម្មផ្លូវភេទរបស់ Taeil ដោយបញ្ជាក់ផងដែរថាជនរងគ្រោះគឺជាស្ត្រីពេញវ័យ។ គួរបញ្ជាក់ថា Taeil ស្ថិតនៅក្រោមការស៊ើបអង្កេតចាប់តាំងពីខែមិថុនា ។ព័ត៌មានលម្អិតដូចជាការចោទប្រកាន់ជាក់លាក់ ឬពេលវេលានៃឧក្រិដ្ឋកម្មខ្លួនឯងមិនត្រូវបានប្រកាសដោយប៉ូលិសទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPlLYwFirMhsTunSHK_mdRvH3SYLjTrySfQMXMg6MlEwTHEwbB1L4V3M4Y6LUAqILkREAuLZ1VRTq3xONPJbLYxoYje3H989VzaIdHxyljYqUO0Xe07WuwXSnwBnN2Y09fm4KtBliix2C7JOsdPqj3hfFX0y1ASHs4f3KDWX8wVqftpxVq0ul14fQ27eo/s1200/image_2024-08-29_09-15-12%20(2).png

ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រកូរ៉េ និងអាស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែចាប់តាំងពីចូលប្រឡូកក្នុងអាជីពមក Taeil មានភាពតឹងតែងអំពីជីវិតផ្ទាល់ខ្លួន ហើយមិនពាក់ព័ន្ធនឹងរឿងអាស្រូវឡើយ។

ឈ្មោះពិតរបស់ Taeil គឺ Moon Tae Il មានអាយុ៣០ ឆ្នាំ លោកត្រូវបានអនុញ្ញាតឱ្យចូលរៀននៅនាយកដ្ឋានតន្ត្រីអនុវត្តនៃសាកលវិទ្យាល័យ Hanyang ដែលជាមុខជំនាញមួយដែលមានអត្រាទទួលយកខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េ។ Taeil បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិករបស់ NCT ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០២១ Taeil បានកាន់កំណត់ត្រាហ្គីណេសសម្រាប់ការមាន «គណនី Instagram លឿនបំផុតដើម្បីឈានដល់អ្នកតាមដានមួយលាននាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgamP2GLAWKZ_q_zNJYgiOPd_OWiZQy3RzGzWNHcQkC8Ilh6Te_SjQGGINrOHKDHtNqBWcDISkbrT1bjwcQ__1_u14qhkr4kNJYCI-tNjR_m19Dw9SpaSSlFHGDuL-QmD4Q0yDhFwwcIdRcJrCeFvaVWfdz-sVoEeyKLIIm4fBENXlyfIUNAjtVA10a7rsp/s881/image_2024-08-29_09-15-13.png
NCT បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៦ គឺជាក្រុមតន្ត្រីដែលដំណើរការជាគំរូនៃក្រុមតូចៗជាច្រើន ដោយមិនកំណត់ចំនួនសមាជិក។ យោងតាម Billboard គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ NCT បានលក់អាល់ប៊ុមជាង ៤០ លានតាមរយៈក្រុមរងរបស់ពួកគេ ដែលជួយឱ្យពួកគេក្លាយជាសិល្បករដែលលក់ដាច់បំផុតរបស់ SM Entertainment និងជាក្រុម K-pop ដ៏ល្បីល្បាញបំផុតគ្រប់ពេល៕