Home ព័ត៌មានជាតិ ចេកអ្នកខេត្តកំពង់ចាម កំពុងត្រូវប៉ាន់ខ្លាំងនៅជប៉ុន និងចិន

ចេកអ្នកខេត្តកំពង់ចាម កំពុងត្រូវប៉ាន់ខ្លាំងនៅជប៉ុន និងចិន

72
0

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យផលិតកម្មដំណាំចេករបស់ក្រុមហ៊ុន “ឡុងស្រេង”  ស្ថិតនៅក្នុងឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងថា៖”ចេក របស់អ្នកខេត្តកំពង់ចាម ត្រូវបាននាំចេញទៅប្រទេសជប៉ុន និងចិនដោយមានការពេញនិយមជាខ្លាំងពីប្រជាជាតិទាំងពីរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9S_EKfBETGxHzbYuD04q3bSuTuo9IkE7IuXG_iUfY-w7tSPkuVwX7MoA1tkg9HZXrDo60dZOrlBMm3QtFameMblZb80Lnmgsy9D7bWTNgaXbDNTrdvmQpOy34-iLmjqX0DNjmjLMvbjY2O0oqb4DQ5KhRtqkhQOfVlmftRwgYIHjgREDyiRaac6UWt4jF/s1280/image_2024-08-28_14-38-35.png

ថ្វីបើមានការត្រូវប៉ាន់ពីប្រទេសចិន និងជប៉ុន្តក្តី ក៏ប៉ុន្តែ​ការនាំចេញផ្លែចេកកម្ពុជាទៅទីផ្សារអន្តរជាតិបានធ្លាក់ចុះ៣៣,៨៦ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ ដែលសម្រេចទឹកប្រាក់ចំនួន ៦២,៥៨លានដុល្លារ ធ្លាក់ចុះជាង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់ចំនួន ៩៤,៦១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnFRjKsUvxkfojHqP_QPgp307DguvL3w25gMru89drZWhBafTWZ3KHbx7xxW4CFpFzlpZFSyPDqCfKNWlrvpioSqqE-DDBGUNtSc5-oXIpARA42Dt1WkSisFv5vVUikMU7m1N4udELivh9N_t6yNh_wAEYXzTNtPaFvVuKnI_opEaTrBohGAzLZj0J8J-a/s900/image_2024-08-28_14-39-12.png

ការធ្លាក់​ចុះ​នៃ​បរិមាណ​នាំចេញ​ចេក​ក្នុងប៉ុន្មានខែដើម​ឆ្នាំ​២០២៤​នេះ មិនមែន​ដោយសារតែគ្មាន​តម្រូវការ​ទីផ្សារ​ទេ តែ​កើតឡើង​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzfalxWNiUKM6bYLqS-hkCCZXRWXtgejvrPOV1cAQjNxvKbHO88RyFbJOZeYR93GCuus9vFnavX7HJsknrj7iuWlMe5CBGJ9kNb6nDqezLJ-OqEKAPnWiFbU5IlE_LkHd2sgU4H43oiBGeO_Qce7F7g2n5WbNiVFAlaglKRq_Hneo3rkYR0Uo4YzHujkA/s1280/image_2024-08-28_14-38-53.png

គួរបញ្ជាក់ផងដែរថា ចេក​ដែលនាំចេញទៅទីផ្សារអន្តរជាតិនេះ ជាប្រភេទចេកអំបូងលឿង ដោយក្នុងនោះ​ប្រមាណ​ជាង​៩០​ភាគរយនៃបរិមាណចេក ត្រូវបាន​នាំចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO-_8YAII2osv1Fd_wEtBMp5ohq2ycG6WEtYdcexoG6Uh1Zyb3UnByEGu8C7iBBKkq3mogrpKSf91wjsmwkyWYEblCpRZqkjo3ghw8NI33-_UvAwS4iY7dCaliYpSHThpCppI2AD4ojz7UR1feHgoox1NrMNoPuQq7AB_Ml9malsyeQookHmUXEfsDWCZb/s1280/image_2024-08-28_14-38-47.png