Home ព័ត៌មានជាតិ អាងទឹកដ៏ធំសម្បើមមួយ នឹងលេចរូបរាងនៅខេត្តកំពង់ធំ ជួយដល់ជីវភាពកសិករ២៥ ០០០គ្រួសារ

អាងទឹកដ៏ធំសម្បើមមួយ នឹងលេចរូបរាងនៅខេត្តកំពង់ធំ ជួយដល់ជីវភាពកសិករ២៥ ០០០គ្រួសារ

65
0

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងស្ថិតក្រោមការសាងសង់យ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន(EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdXb_sOsD7tWRIAErmBPcILR6J_1fMqSlu8OWOE0KKd_XDMin_QLyFB-O6LM9tO43tykwn_KfFBUw8UHtJEr3_LES6HJ0b1zveUlwOfYy5k3qxqz1lRycIubWEXy7mGUKPRzrG9aWlgi1dL05-CyIEmKI7uP7qoFqsHpxbv1DVwImEpxLjMlpxbqAXPw63/s1350/image_2024-08-29_08-16-59.png

គម្រោងអភិវឌ្ឍន៍នេះ ប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៧ ស្របពេលដែលបច្ចុប្បន្នសាងសង់បាន៤១ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudx1BqLBpDf098UnxkJoWiX7UxD5BaeSBoPRN7rzbDc13ANsyJCnRk57EgMdqTz70C8DYXDVw0zJVc0VGSVju2abLNLK6czE3KdR6YbUhCtSefcOdw_fMVUDXWuK6pdsA__v8VOlIA6FgxWowBxFZ8Zt9_INj1itWBleVTQMAlJGmuxFUl1k9Yu5w1Io6/s1350/image_2024-08-29_08-17-18.png

ការងារសំខាន់ៗនៃអាងទឹកដងកាំបិត ចែកចេញជា២ រួមមាន៖

ទី១.សាងសង់ទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJeXNOPuEG-hM4X4pVhvRt1Bkr001aBeSTFclXIgJ67YYLrxc9IImmVAPcRvIX9sbPqUB1NqTRAdDwFF_fZE3VaoYmT5IzqXQgL5g0NE2Hu1zeB6LMf56cf3Koa9h41Y2L3edaSI40kroMspFUNTT7rb6twEAQVV5Avo_bzVsccHMSfFBEc5Ih8FUBWv-z/s1280/image_2024-08-29_08-18-53.png

ទី២.សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjppzCcRIJUjNV69pciqYzpOeoSTnW4QDY1iuR-WFC2MGR6M8ZhLAg72OIxukG6CMG1IPZPKFtyLnYozndrQA6rVqGMzxNJ04ZxJADQQ-eIFSB7AIt4p4GdqzvBmN3QkkjG7oGsOWXY1NyzqXfNdSgTU_yX1UZbr4FhKA2boZ0BSKkixgT6WffUXOBTXFBN/s1280/image_2024-08-29_08-19-02.png
ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ៥,៤តោន ក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXWGyb0q9omsiGWwfs41w8Va7XtDtKFUym-oaOmqSIF-PAnTC1H4a0Zv6HtMQdhwTN6_cZg0wSx1JHsmF8nfxO80hh-haMk0pv7eYovn2cCz-Q706-_Z2fALA-LFZwFFzFPXWH_dvj7yDHwUhsgL9XLTEhsyXF8nsiNGHIOTR5NHhDcTdnYO8D6SAFLV1U/s1350/image_2024-08-29_08-17-32.png