Home ព័ត៌មានអន្តរជាតិ ពិតជាមិនធម្មតា! ប្រទេសកាណាដាបានរកឃើញត្បូងពេជ្រដែលធំជាងគេបំផុតនៅលើពិភពលោក

ពិតជាមិនធម្មតា! ប្រទេសកាណាដាបានរកឃើញត្បូងពេជ្រដែលធំជាងគេបំផុតនៅលើពិភពលោក

92
0

បរទេស៖ ត្បូងពេជ្រដែលទើបតែរកឃើញថ្មីៗនេះត្រូវបានគេចាត់ទុកថាជាត្បូងពេជ្រធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីពេជ្រ Cullinan ដែលធ្លាប់បានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥។
យោងតាមការចុះផ្សាយរបស់ Business-Standard កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ថាត្បូងពេជ្រដែលមានទំហំរហូតដល់ទៅ ២,៤៩២ ការ៉ាត់ត្រូវបានក្រុមហ៊ុនកាណាដា Lucara Diamond Corp រកឃើញនៅអណ្តូងរ៉ែពេជ្រ Karowe ស្ថិតនៅចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Gaborone របស់ប្រទេស Botswana នៃទ្វីបអាហ្វ្រិក ដោយសារបច្ចេកវិទ្យាកាំរស្មីអ៊ិចកម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK3LKe_1Eq8hYLiLcgD3ueTYiud9YI5ada6C8CqvlESN-xvRJs0PsZp8EwCxcJNDHgLtuKDGeMhpYkKX5v-sYmWI4Axo4SVRy88klVWF9RpsIPSH-eUWP6NyxJpC2MujcNXQpTpD-YKHs7XkKAql_vg9BhmnpAT-qWzopXSBze7xKuA3tRv3GTv9UKTyIy/s770/image_2024-08-28_09-11-36.png

បច្ចេកវិទ្យាទំនើប X-ray គឺជាបច្ចេកវិទ្យាឆ្លាតវៃមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរក និងទាញយកត្បូងយក្សនេះមក។ ដូច្នេះពេជ្រដែលរកឃើញថ្មីៗនេះគឺមានទំហំ ២,៤៩២ ការ៉ាត់ ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីពេជ្រ Cullinan ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥។ Cullinan មានទំហំ ៣,១០៦ ការ៉ាត់ហើយសម្រាប់ទំងន់របស់វាវិញគឺជិត ១ គីឡូក្រាម។ លោក William Lamb ប្រធាន និងជានាយកប្រតិបត្តិ Lucara បាននិយាយថា ភាគច្រើននៃត្បូងពេជ្រដែលបានរកឃើញជាទូទៅគឺមានទំហំតូចជាង ១០០០ ការ៉ាត់ប៉ុណ្ណោះ ទោះជាយ៉ាងណាថ្មីៗនេះយើងបានរកឃើញពេជ្រដែលមានទំហំធំរហូតដល់ជាង ២០០០ ការ៉ាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoDRQuO2_ScEItd5gQ5vA8B448zKSz4QCJa89EZgGEifUQYM21oL5e4P9RO-s-eaxO-1IQM-JqYOuvg1aLR8BAG9Tj4t5ZIgXoCag08XuvSM7UbCUNwIWQEOuq1xKrSM0JOzHTtAN79dkMdj2ymiTQq3Sq8faMWyL3k99tTJvmIQwEt0vf7WorYsX2tU3/s1600/image_2024-08-28_09-11-45.png
លោក William Lamb បានបន្តទៀតថា យើងពិតជារំភើបណាស់ដែលបានរកឃើញវត្ថុដ៏មានតម្លៃនេះ ដែលវាបញ្ជាក់ពីសមត្ថភាពដ៏អស្ចារ្យរបស់យើងក្នុងការជីកកកាយថ្មដ៏ធំ និងគុណភាពខ្ពស់បែបនេះ បង្ហាញពីប្រសិទ្ធភាពនៃវិធីសាស្រ្តរបស់យើងក្នុងការជីកយករ៉ែពេជ្រ។ បច្ចេកវិទ្យា Mega Diamond Recovery (MDR) របស់ក្រុមហ៊ុនបញ្ជូនកាំរស្មីអ៊ិច (XRT) ត្រូវបានប្រើដើម្បីស្វែងរក និងប្រមូលពេជ្រនៅកន្លែងដដែល។ បានដំឡើងនៅឆ្នាំ ២០១៧ ដោយបច្ចេកវិទ្យានេះត្រូវបានរចនាឡើងដើម្បីកំណត់អត្តសញ្ញាណ និងថែរក្សាត្បូងពេជ្រធំៗដែលមានគុណភាពខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP3398g7VNQpnIrfHs2BM3qQy_lBT4HmrevBB3fYyFJFoDGqTr7wMrSHQud5k3kAPH40R_DT30BQuMoPKUCtVAB4AVoLijVilZDXluW5VBhh3zRSbaValzhZWmYYFDXSqIhZNjZZMuAHgQhdccHG06vSCVLI7Eyf72AB4jmMG3fbu2tXY38H2c4Lwv4iwm/s1920/image_2024-08-28_09-11-52.png

បើយោងតាម BBC បច្ចេកវិទ្យាដ៏អស្ចារ្យនេះធ្លាប់បានរកឃើញពេជ្រធំៗជាច្រើន ដោយកាលឆ្នាំ ២០១៩ ពេជ្រ Sewelo មានទម្ងន់ ១,៧៥៨ ការ៉ាត់ ក៏ត្រូវបានរកឃើញនៅអណ្តូងរ៉ែ Karowe នៃប្រទេស Botswana ផងដែរ។ គួរបញ្ជាក់ដែរថាប្រទេស Botswana គឺជាអ្នកផលិតពេជ្រធំជាងគេទី ២ នៅលើពិភពលោក ដែលស្មើនឹង ២០% នៃផលិតកម្មសរុប។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពេជ្រដ៏ធំបំផុតជាច្រើនត្រូវបានគេរកឃើញនៅទីនេះទាំងអស់ ហើយឧស្សាហកម្មពេជ្រក៏ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេស Botswana ផងដែរ ដោយផ្តល់មូលនិធិសម្រាប់វិស័យសំខាន់ៗជាច្រើនដូចជាការអប់រំ និងការថែទាំសុខភាព៕