Home ព័ត៌មានអន្តរជាតិ តើអាចទៅរួចដែរឬទេ ដែលវៀតណាមគ្រោងកំណត់ទុរេនជាផ្លែឈើតំណាងជាតិរបស់ខ្លួន?

តើអាចទៅរួចដែរឬទេ ដែលវៀតណាមគ្រោងកំណត់ទុរេនជាផ្លែឈើតំណាងជាតិរបស់ខ្លួន?

34
0

ប្រទេសវៀតណាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ឡេ មិនហួន ថ្លែងថា វៀតណាមគួរតែជំរុញទុរេនឱ្យក្លាយជាផ្លែឈើតំណាងជាតិ តាមរយៈការកំណត់ស្តង់ដារគុណភាព និងបង្កើតម៉ាកយីហោ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសនាំចេញទុរេន ដូចជា ៖ ថៃ និងម៉ាឡេស៊ី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimD7YIVX1KX2AAJs-KLbxyxaikGegdih-l9IKxq4mLrBFMPv3NNxmazAdDYjzZ4DgRa7p-nADgVpRPp_cTSqw5qj9q4PNx6b7U3PsB7xAlDndWvUNmZa8TmJsz2XDOpHM7hBjxZrhjUg8th-DRs-KKtIuJf4duWtBkKwkfc6mIGxaANH7964uzl4TDE3X2/s1764/image_2024-08-26_08-41-59.png

រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះបន្តថា ការជំរុញឱ្យទុរេនក្លាយជាផ្លែឈើ ឬផលិតផលតំណាងជាតិ ចាំបាច់ត្រូវតែពឹងផ្អែកលើគោលនយោបាយកសិកម្មដ៏ទូលំទូលាយ និងបណ្តុះបណ្តាលផ្តល់ចំណេះដឹងដល់កសិករ និងផ្នែកអាជីវកម្ម ។ នេះជាចំណុចសំខាន់ ដោយសារបច្ចុប្បន្ន វៀតណាមដើរតាមក្រោយប្រទេសថៃ និងម៉ាឡេស៊ី ក្នុងការនាំចេញផ្លែឈើទៅប្រទេសចិន ហើយការដាំដុះទុរេននៅវៀតណាមមានទ្រង់ទ្រាយតូច និងដាំដុះក្នុងតំបន់ឆ្ងាយៗពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5TxtQB4bFKj7U3y_FYZ5GFkUY3M_ur5QTt0-XWCTcvFxUaCVTgBaV6OogaRxYtU2UXVNpgGVwwiAXjWuUsLUOGEffGgLpm9vv13HX3TPSMgqdaCzW40yVrXGOVBLYCqgZeYRyg7KI9t295Yr-V2wtBoUnq_gka0kG4U7w86w_0Dd9dPpPrdMR0rh6sAlg/s1200/image_2024-08-26_08-42-47.png

ក្រៅពីនេះ ផលិតផលនីមួយៗត្រូវតែឆ្លងកាត់លក្ខណៈវិនិច្ឆ័យជាច្រើនដំណាក់កាល ដើម្បីឱ្យវាមានគុណសម្បត្តិក្លាយជាផលិតផលតំណាងជាតិ ដូចជា ៖ ទំហំ, សមត្ថភាពប្រកួតប្រជែងផ្នែកនាំចេញ, ការប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលកាន់កាប់កម្មសិទ្ធិបញ្ញា ។

ក្រុមអ្នកជំនាញវៀតណាមរំពឹងថា នៅចុងឆ្នាំ២០២៤នេះ ការនាំចេញទុរេនរបស់វៀតណាមនឹងកើនឡើងរហូតដល់៣ពាន់៥រយលានដុល្លារអាមេរិក ដោយសារការពិចារណាពីលក្ខខណ្ឌអំណោយផល នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimKSSDyydyKSG7RhtSjj59mBufgtGbZShV5RZrgbvzFCQPsvUqekEc4CV8XrFSSuOXvj0CFWNg6fqWKWDzdZvk1qI1Gzd2Z8Tne2R1gcd_ARHhXvvNGnrgajwuIi1q045i1RDVMVs-UJ-XJ-leihz2Rpng2SdIOQ2Bo-K-Jd5WsI5r87tQ9v7ldPjUIMcL/s900/image_2024-08-26_08-42-53.png

គួរបញ្ជាក់ថា ប្រទេសវៀតណាមទទួលបានប្រាក់ចំណូលពីការនាំចេញទុរេន ស្មើប្រមាណ១ពាន់៧រយលានដុល្លារអាមេរិក គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ។ រីឯចិន គឺជាប្រទេសនាំចូលទុរេនវៀតណាមច្រើនបំផុត ។

ការនាំចេញទុរេនទៅចិន គឺវៀតណាមមានប្រៀបជាងប្រទេសផ្សេងៗ ដោយសារវៀតណាមលក់ទុរេនថោកជាងគេ រហូតដល់២០% និងនាំចេញទៅចិនឆាប់រហ័សទៀតផង ។ វាបានធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះចិនទើបតែអនុញ្ញាតឱ្យវៀតណាមនាំចេញទុរេនទៅប្រទេសខ្លួនកាលពីឆ្នាំ២០២២ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ទុរេនវៀតណាមបានវ៉ាដាច់ទុរេនថៃក្នុងទីផ្សារចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihF4jYKTxoi3FeMjq1ucEydzvyXoMO2vELMt_R_6w9Bvz7NE1dtpNCMv59JXB18PFgMVmo144kbOViXU5LuI02qKfQlHkIhi_wy-S9OPGx0knABvMUnaADcLhQ2-dhJthcxbHOzITiR0MtrQlf4lNj96mk_sbDe16R_2hO6leVMv55AXiapvvhOhkVzv8x/s800/image_2024-08-26_08-42-58.png

មូលហេតុធ្វើឱ្យទុរេនវៀតណាមមានប្រៀបជាងគេ ដោយសារវៀតណាមមានព្រំដែនជាប់ចិន ទើបការចំណាយដើមទុនដឹកជញ្ជូនទុរេនអស់ថោកជាងប្រទេសផ្សេង ។ ហេតុនេះ វៀតណាមអាចលក់ទុរេនឱ្យចិនក្នុងតម្លៃថោកបាន ៕