ពិធីការិនី ពេជ្រ សិរីរ័ត្ន ដែលវិលត្រឡប់មកវិញក្នុងអាជីពនិងទទួលបានការចាប់អារម្មណ៍តាមរយៈកម្មវិធីសខ្មៅ កំពុងក្លាយជាផ្ទាំងស៊ិបនៃការរិះគន់ពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីវីដេអូត្រូវបានបង្ហោះ។ អ្នកប្រើប្រាស់ហ្វេកប៊ុកបានរិះគន់មិនសំចៃមាត់ព្រោះតែការថតម៉ូតសម្អាងការនេះគឺដូចជាឈុតសៀមមិនមែនជាឈុតប្រពៃណីខ្មែរនោះទេ។ អ្នកមួយចំនួនសម្តែងការហួសចិត្តយ៉ាងខ្លាំង និងបានចោទសួរថា តើគួរបន្ទោសខាងសម្អាង ឬក៏បន្ទោសតួជាអ្នកស្លៀក។

កាលពីថ្ងៃទី២២ សីហា មានវីដេអូបង្ហោះចេញពីគណនីមួយដែលបង្ហាញពីពិធីការិនី ពេជ្រ សិរីរ័ត្ន និង លោក អេឡិច ចាន់ត្រា បានរួមការងារថតសម្អាងជាមួយគ្នា ខណៈការថតឈុតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរគឺទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រគួរឱ្យកត់សម្គាល់។ យ៉ាងណា ការស្លៀកឈុតប្រពៃណីមួយរបស់ ពេជ្រ សិរិរ័ត្ន កំពុងក្លាយជាប្រធានបទជជែកវែកញែកបែកខ្ទិះ ត្រូវមហាជនប្រើបណ្តាញសង្គមរិះគន់មិនសំចៃព្រោះតែឈុតនោះត្រូវបានគេនិយាយថាជាឈុតសៀម។ 
រូបភាពវីដេអូរបស់ពិធីការិនី ពេជ្រ សិរីរ័ត្ន បានធ្វើឱ្យលេចនូវមតិជាច្រើនដោយមានការលើឡើងថា «ហេតុអ្វីសិល្បករខ្មែរយើងមួយចំនួន គ្មានយល់ថាអ្វីគួរ ឬមិនគួរដូច្នេះ !? ទាក់ទងនឹងរឿងប្រពៃណី ឬ វប្បធម៌គួរណាស់ជៀសសៀមឱ្យបាន កុំឱ្យសាសន៍ហ្នឹងវាសើច ! ឈុតខ្មែរស្អាតច្រើនណាស់ ឬគាត់មិនដឹងថានេះជាឈុតសៀម ? ចុះខាងសម្អាងដឹងហើយថាជាឈុតសៀមម្ដេចនៅតែពាក់ឱ្យគាត់ទៀត ? ទាំងឈុត ទាំងភ្លេង សៀមទាំងដុល ស្លៀកឈុតសៀមមធ្យម ងំដាក់បទសៀមទៀត ។ ឥឡូវគួរបន្ទោសខាងសម្អាង ឬអ្នកស្លៀក ?
នាំសាសន៍វាមើលងាយថា វប្បធម៌ខ្មែរមានស្បៃជារបស់ថៃកាន់តែខ្លាំង»។
គណនីផ្សេងទៀតបានរិះគន់ ពេជ្រ សិរីរ័ត្ន ថា«រឿងអីមិនដឹង តែចង់ស្លៀក។មិនដែលឃើញតារាសៀម promote ឈុតខ្មែរទេ មានតែតារាខ្មែរ ,គេមិនមែនមិនដឹងទេតែមនុស្សដែលដឹងហើយនៅប្រព្រឹត្តហើយគេគិតថាវាជាសិទ្ធិរបស់ គេចង់ស្លៀកអីក៏បាន។ គេមិនខ្វល់ថាវាទៅជាយ៉ាងណានោះទេ, ឈុតសៀម ភ្លេងសៀម មោទនភាពបែបសៀម កុំភ្លេចដាក់Credit ឱ្យគេផងថានេះជាឈុតសម្លៀកបំពាក់សៀម, ហេតុអ្វីស្លៀកឈុតថៃ?ហើយស្អាតត្រង់ណា?សម្លៀកបំពាក់ខ្មែរស្អាតថ្លៃថ្នូរហេតុអ្វីគាត់មិនពាក់?មោទនភាពជាមួយ សៀមម្ល៉េះ តិចគេដៀលទៀត ឱ្យចេះខ្មាស ចេះអៀន គេផងលោក ពេលគេដៀលគេមិនមែនដៀល ២ ៣ នាក់ហ្នឹងទេ គេដៀលមួយប្រទេស»៕










