Home ព័ត៌មានអន្តរជាតិ សូមប្រុងប្រយ័ត្ន! ថៃ រាយការណ៍អំពីករណីសង្ស័យជំងឺអុតស្វាប្រភេទថ្មី ជាលើកដំបូង

សូមប្រុងប្រយ័ត្ន! ថៃ រាយការណ៍អំពីករណីសង្ស័យជំងឺអុតស្វាប្រភេទថ្មី ជាលើកដំបូង

104
0

ថ្មីៗនេះ សេចក្តីរាយការណ៍ពីប្រទេសថៃអំពីការសង្ស័យនៃករណីជំងឺអុតស្វាប្រភេទថ្មីដ៏គ្រោះថ្នាក់ ដែលបានកើតលើបុរសជនជាតិអឺរ៉ុបម្នាក់ មានទីលំនៅក្នុងប្រទេសថៃ ស្របពេលដែលអង្គការសុខភាពពិភពលោកកំពុងព្រមានអំពីជម្ងឺរាតត្បាតប្រភេទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7WoXKnqL-GrM7iIAiK3pq1bJhHOdZXitOEMJ1whZFTzlB6IOBs1NIFTToHMcG1rFw9q3kPW68d14pJk7DFS3cI4dJSWDDviAAkq9u-L1nE74ErzdG6F6PeOt7L0rbgsAQqi6SzqwSLNDC29T4Rg4jKSoLU3pLhe0SsUSfJb6qP1SoU537-94N5-B9DjeM/s549/image_2024-08-22_10-25-08.png

កាលពីថ្ងៃទី ២១ ខែសីហា យោងតាមប្រសាសន៍របស់លោក Thongchai Keeratihattayakorn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺថៃបានឲ្យដឹងថា អ្នកជំងឺអុតស្វារូបនេះគឺជាជនជាតិអឺរ៉ុប ដែលបានធ្វើដំណើរមកពីប្រទេសអាហ្រ្វិកដែលជាប្រភពរីករាលដាលនៃជម្ងឺអុតស្វាដ៏ខ្លាំងក្លានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJpPWn_AdXc5DtefQbeAsyXQFNJG5nqRrGTqhHn90gDj2sUmqXklQPnyZbr_o2JgEuPCdPMhPjpQRrShVWh7S8ZdDTu3xzE8T-0lbNIfFJCt118MkApH-iKUsS7qjeN7p5BmFVMlmGf9k2HK3aVghgOdiwTj3JnZBkvZsemDyFfpelQLaCDJJ6F_WIqnqi/s3000/image_2024-08-22_10-25-46.png

បច្ចុប្បន្ន អ្នកជម្ងឺរូបនេះ កំពុងទទួលបាននូវការព្យាបាលដោយដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកមួយតែឯង ខណៈដែលខាងមន្ទីរពិសោធន៍ថៃកំពុងតែធ្វើតេស្តសំណាកដើម្បីឲ្យច្បាស់ថា វាជាមេរោគអុតស្វាប្រភេទមួយណា។ ទោះជាយ៉ាងណា តាមលទ្ធផលតេស្តបឋម បានឲ្យដឹងថាវាទំនងជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Clade 1 ដ៏កាចសាហាវហើយ។ ប៉ុន្តែក្រុមអ្នកជំនាញ នឹងបញ្ជាក់លទ្ធផលជាផ្លូវការ ក្នុងរយៈពេល ២ថ្ងៃខាងមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi4AYDJmkRGTxL-keMUDvaoPUS7GxROgP7vkTBOBpL5ELsedvK3teo32K59Rd-CTcErokeyiT0aHMafy0xaC2J5IgzK0ba0Np1DVPfy1JjlJC-qkxZXCVJrMcL9CfIFf9xgax3E3iIHovbcHQi8ZvPSeAoqwqXQIz59wQGhUlrI0YYwEH1dfwEd53TjCNQ/s1000/image_2024-08-22_10-25-57.png

ជំងឺអុតស្វា មាន ២ ប្រភេទ គឺប្រភេទ Clade 1 និង Clade 2 ស្របពេលដែល ប្រភេទ Clade 1 ជាមេរោគបំប្លែងខ្លួនថ្មី ត្រូវបានគេសន្និដ្ឋានថា មានការឆ្លងរីករាលដាល បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាង ក៏ដូចជាមានចំនួនករណីស្លាប់ច្រើនជាងប្រភេទ Clade 2 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsv8ctGsmuoHmhQsgLEDzfG-njtrBF6nUZ7bCW8SpR-qVw7gmjLrFg512cn8lUYyyT1a7RrMzhymFZh5FDMcAatFmv67nuLRocmR8p53ikuJMYEqdNZxJhrWtClYSVfkvNTUMW8d1DINov-3cKehxBl1RBaNhbQ9fwV7ERo3TibYn6rRRr67Iz-j8WzOp5/s820/image_2024-08-22_10-26-04.png

គួរបញ្ជាក់ថា ជំងឺអុតស្វាគឺផ្ទុះជាសកលអំឡុងឆ្នាំ ២០២២ និងបន្តរីករាលដាលរហូតមកដល់បច្ចុប្ប ជាពិសេសគឺប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ដែលរួមមានសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា និងបានរកឃើញករណីស្លាប់ដោយសារជម្ងឺនេះជាបន្តបន្ទាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWh0f_587XRzduxmS7Wcn5wO7WIr7hvXApUq5BtSOAzlBmvxuiWeF1X7PGJY86DwXV7v01XSVDqnQJvEyOt77IQ9L6JfqKPU4c39S5X0JrrjeY_S3F0QEeVQ_q8YL-Mah3-C-1QFNL_qGvG7qgEEGiiuxwdBjocIhwzPPVNz3nfm6_b1a4NJAEFydU-R8o/s1600/image_2024-08-22_10-26-29.png

យោងតាមអ្នកជំនាញសុខភាពបានឱ្យដឹងថា អ្នកដែលឆ្លងមេរោគអុតស្វា នឹងវិវត្តន៍រោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ១៩ ថ្ងៃ ហើយបណ្តាលឱ្យមានកន្ទួល ដំបៅស្បែកធំដូចពងបែក និងរោគសញ្ញាដូចជំងឺផ្តាសាយ រួមមានទាំង ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ និងអស់កម្លាំងជាដើម។ ជម្ងឺនេះនឹងឆ្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈការប៉ះរាងកាយ ការរួមភេទ និងការប្រើប្រាស់របស់របររួម។ល។៕