Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលចិនបង្កើតកម្មវិធីឱ្យពលរដ្ឋយករថយន្តចាស់មកប្តូររថយន្តថ្មីដោយការផ្តល់ប្រាក់ឧបត្ថម្ភ

រដ្ឋាភិបាលចិនបង្កើតកម្មវិធីឱ្យពលរដ្ឋយករថយន្តចាស់មកប្តូររថយន្តថ្មីដោយការផ្តល់ប្រាក់ឧបត្ថម្ភ

56
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិននឹងផ្តល់ប្រាក់ឧបត្ថម្ភលើសមុនទ្វេដង ដើម្បីជំរុញឱ្យពលរដ្ឋរបស់ខ្លួនយករថយន្តចាស់ៗមកប្តូររថយន្តថ្មី ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺពលរដ្ឋមកអាចយករថយន្តចាស់របស់ពួកគេមកប្តូរយករថយន្តអគ្គិសនី និងរថយន្តប្រេងឥន្ធនៈថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jRs74eDU9Gz4i16CF8G2uemgKH-dd0YWKZncM38ncwOzBR_sXcOvuBfV5iibHGqAr4f85ycJGOo0-UWpaRq-NDNSMkeLcJakBpC2s6_Opozd9LtHbcWZgklua-uSgGjvr-00QlgoaVfbRXHSGSgA-eW6BZhRswdqEkGfFXFF1vN47rGZfsxcSkcFRy9Z/s700/image_2024-08-21_08-15-29.png

សារព័ត៌មាន China Xinhua News បានរាយការណ៍ កាលពីថ្ងៃទី១៦ ខែសីហា ថា ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ចំនួន៦ នៅប្រទេសចិនបានចេញសេចក្តីប្រកាសថា រដ្ឋាភិបាលនឹងបង្កើនវិធានការជំរុញផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យពលរដ្ឋឈប់ប្រើប្រាស់រថយន្តចាស់ៗ និងប្តូរមកទិញរថយន្តថ្មី ។

សេចក្តីប្រកាសនេះបញ្ជាក់ថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋលើសមុនទ្វេដងសម្រាប់ការទិញ-លក់រថយន្ត ឬយករថយន្តចាស់មកប្តូររថយន្តអគ្គិសនីថ្មី ខណៈកន្លងមក រដ្ឋាភិបាលចិនផ្តល់ប្រាក់ឧបត្ថម្ភចំនួន១ម៉ឺនយាន់ (ឬស្មើ១.៤២៨ដុល្លារអាមេរិក) មកស្មើនឹង២ម៉ឺនយាន់ (ឬស្មើ២.៨៥៧ដុល្លារអាមេរិក) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9UJpuLVsNR3wB5NTTzHoVzj7VAG_0aJryUSMYXaSnibUnZmSIJbGzTVCzuJw1WHZv4exKh9fuWLrjF4zUlMYW9XA2WEOJVxrlZL-IpEPRJ-7zdMjcWR1DyfSyT7GCsUe1AAenCK1oJqJ_h2oRsG50ShRnVjW8M5PNhLwMVtd0j0R-XCGuStdFNemZmfpJ/s700/image_2024-08-21_08-16-07.png

រីឯការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការទិញរថយន្តប្រេងឥន្ធនៈ ក៏កើនឡើងផងដែរ គឺកើនពី៧.០០០យាន់ (ឬស្មើ១.០០០ដុល្លារអាមេរិក) ទៅ១៥.០០០យាន់ (ឬស្មើ២.១៤២ដុល្លារអាមេរិក) ។ គោលនយោបាយនេះបានផ្តល់ប្រាក់សម្រាប់ពលរដ្ឋដែលបានដាក់ពាក្យស្នើសុំប្រាក់ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIxbE_uJYhMzct1qqESoApkF588oz-xV1mYSVHDRBs7GUImcqyu5r5-tk0MUnEWl5Vzvn3lq0Hhfz_sNv8xqAUO6CEbUTXegKPa6deEiZo2BRv99lkyIpSVqtQf7Q5N_jkOHGP0NFsJvVceUwZp8BbO7azaLkbwpk_X8BZXHOi2lX6jZTF9GarB0g1iAu/s2200/image_2024-08-21_08-16-15.png

បើតាមឯកសារបញ្ជាក់ថា ការលក់រថយន្តអគ្គិសនីថ្មីដឹកអ្នកដំណើរនៅប្រទេសចិន គឺស្មើជិត៥លានគ្រឿង ខណៈការលក់រថយន្តប្រេងឥន្ធនៈដឹកអ្នកដំណើរ ស្មើប្រមាណ៦លាន៥សែន៧ម៉ឺនគ្រឿង គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ។ តួលេខនេះបានកើនឡើង៣៣,៧% និងធ្លាក់ចុះ១៥% តាមលំដាប់ បើប្រៀបធៀបប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOxlnptxbdKL-5GlJT4VsLfCE6u6dHpJPEyqFHcFmUbg2U1HEivr1iTrHr3CNawRCwpihpIVUWgr0dtVBAyDTjV8pfe1Ux3agLwo9OO1Lht3EKEPpMEab_N5k5llNfgNKteAqKsazfRT24c5Fugw-NkTAhmNFkiThr5lVcUfy0oGlHTmRtWp77WR7KMcnS/s1280/image_2024-08-21_08-16-22.png

ទោះយ៉ាងណា ការខ្វះខាតតម្រូវការមានប្រសិទ្ធភាព គឺជាបញ្ហាប្រឈមមួយសម្រាប់សេដ្ឋកិច្ចចិន ហើយការកំណត់គោលនយោបាយខាងលើ គឺដើម្បីលើកកម្ពស់ការទិញរថយន្តថ្មី ។ របាយការណ៍លទ្ធផលការងាររបស់រដ្ឋាភិបាលចិន ប្រចាំឆ្នាំ២០២៤ កំណត់ថា នឹងគាំទ្រគម្រោងពាណិជ្ជកម្មទំនិញប្រើប្រាស់ដើម្បីជំរុញតម្រូវការក្នុងប្រទេស ៕