កាលពីវេលាម៉ោង ០៦ នឹង ២០នាទីព្រឹក ថ្ងៃទី១៧ សីហា ឆ្នាំ២០២៤ នៅចំណុចក្បែរចេតិយក្នុងវត្តថាន់ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីព្រះសង្ឃមួយអង្គ បានធ្វើការចាក់សម្លាប់លើនារីម្នាក់ ដោយសារបញ្ហាប្រច័ណ្ឌ។
ព្រះសង្ឃនោះមានឈ្មោះ ហឿន វាសនា ព្រះជន្ម៣០ឆ្នាំ បានមានទំនាក់ទំនងគ្នារយៈពេលជាង២ឆ្នាំមកហើយ ជាមួយនារីជនរងគ្រោះឈ្មោះសេង សេតម្ពរ (ហៅកែវ) អាយុ១៨ឆ្នាំ។
មុននឹងធ្វើសកម្មភាពចាក់សម្លាប់ ព្រះសង្ឃនោះបានឈ្លោះ និងទាស់ពាក្យសម្តីជាមួយនារីជនរងគ្រោះ ដោយចោទថានារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេង ដែលជាហេតុឈានដល់ការយកកាំបិតបុ័ងតោ កាប់ទៅលើនារីរងគ្រោះតែម្តង។
ភ្លាមៗព្រះសង្ឃនោះព្យាមយាមរត់គេចខ្លួនរហូតដល់ទល់ដែនកម្ពុជា-ថៃ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់បាន ខណៈបច្ចុប្បន្ន ព្រះសង្ឃខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕










