Home ព័ត៌មានជាតិ ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមក្នុងខេត្តនានានៃប្រទេសកម្ពុជា!

ទិវាអន្តរជាតិជនជាតិដើមភាគតិច ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមក្នុងខេត្តនានានៃប្រទេសកម្ពុជា!

77
0

កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤នេះ នៅឯភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ក្រោមប្រធានបទការការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទង តាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj05qOg68jvFLBCETmHHeeSTV0cIgj8sy9TnKBDYcP6E73EaifXhP2KBPsH7xtJrDWLZwVd1HBUO_hnEIv72IdY3p50WZRonjZ88VU9uLXn2Iw8RkKd1nyAPbuDXiH1zlaZqUuUlgU9iRKkrTMv0DUpw6k-JGpKyW3kOGoOp1d9pDTWRqE66y9oweFkLZ6M/s2048/455191863_912665417572385_9206401328760197886_n.jpg

ជាមួយគ្នានោះ ក៏រួមមានក្បួនដង្ហែរយ៉ាងមហាឡារិកក្នុងចំណោមជនជាតិដើមភាគតិច មានទាំងក្មេងចាស់ ប្រុសស្រី និងស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេយ៉ាងសមសួនសឹងតែគ្រប់ៗគ្នា ក៏ដូចជាមានប្រារព្ធនូវកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogTbm9ugtyRvsPwylbctTumu6-mxT3NAWAymXtTUUsHPJJjyIHjobXELg7zj2aATNq7XDJ0bu384-b50AHEUeEv7NSqs6ulSszfExH6lp3kcKFxgFzsY6cj7_N7R6BpxfhbUvMAlohoE99Mxc5zZqLyifTkgTjfzxpvuRznmKBj2rqB-FNM7sVKelUDzK/s2048/455347941_912663764239217_8471355596447060432_n.jpg

យ៉ាងណាមិញ មិនមែនមានតែនៅក្នុងខេត្តមណ្ឌលគិរីមួយនោះទេដែលបានប្រារព្ធនូវទិវានេះ ខណៈក៏នូវមានខេត្តផ្សេងៗទៀតដែលមានជនជាតិដើមភាគតិចរស់នៅក៏បានប្រារព្ធនូវទិវានេះប្រចាំខេត្ត\ក្រុងពួកគេរៀងៗខ្លួនដែរ តួយ៉ាងដូចជា ខេត្តព្រះវិហារ, ខេត្តកំពង់ស្ពឺ, ខេត្តបាត់ដំបង,ខេត្តរតនគិរីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeVdZrHyuW03h_24cz5VrvRURUCV6TK-ztDzilcA6sykWHMLaYqEooVOsK8HzJvtmdnIsRbVHLgtWR6fkTSPyy92ZS0XgeQhYYCfy1hmJXiG7g8TLbT1_H7e8lBLYhaqd2P5JjhwE7k5mb8Rp2pQhdoZ7HNNz-ZZJf0jpRKZhBSuKJ8n_dt1iiCoXxXt6n/s2048/455706640_912663834239210_7111598601121648523_n.jpg

គួរបញ្ជាក់ថា នៅពាសពេញសកលលោក នៅរៀងរាល់ឆ្នាំក្នុងថ្ងៃទី៩ សីហា ជាពេលវេលាដ៏រីករាយ និងអធិកអធមបំផុតសម្រាប់ជនជាតិដើមភាគតិចដើម្បីចូលរួមអបអរសាទរនិងប្រារព្ធទិវាអន្តរជាតិពិភពលោករបស់ខ្លួនស្របតាមប្រពៃណីទំនៀមទំលាប់របស់ពួកគេនៅសឹងគ្រប់បណ្ដាប្រទេសដែលមានជនជាតិដើមរស់នៅជាអចិន្ត្រៃយ៍។ គួរកត់សម្គាល់ទិវានេះត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាផ្លូវការដោយបានកំណត់យកថ្ងៃទី ៩ សីហា ជាទិវាអន្តរជាតិពិភពលោករបស់ជនជាតិដើមភាគតិច តាមរយៈសេចក្ដីប្រកាសលេខ ៤៩/២១៤ ដែលចុះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ១៩៩៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7h3_MulORgOAqVFztr7Ht0KaiBI0mUqGlVcRXbME3lDyG9gFm_X77ZY92S6tW3dyFVEslSwdKCtsDNOqXnUpsl1hLcDEpyOEOqblCE21sLcmeDBntrNiRDH-XZY9VxMPWjJzMIxXgAcuPg4rOu62iZNx3Il8N0QPHFcBjebor76J8NWISSQ0E-YYSv8ut/s2048/455877296_912663620905898_9053111912500297768_n.jpg

យោងតាមអង្គការជនជាតិដើមភាគតិចនៅកម្ពុជាបានឲ្យដឹងថា គោលដៅរួមនៃការប្រារព្ធទិវាអន្ដរជាតិជនជាតិដើមនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងទិសដៅដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្នុងវិស័យសំខាន់ៗដូចជាវិស័យ វប្បធម៌ ការអប់រំ សុខភាព សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាដើម។ លើសពីនេះ ជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា សហការគ្នាដើម្បីធានាប្រសិទ្ធភាពការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិរក្ស៕