តើលោកអ្នកធ្លាប់គិតដែរឬទេ នៅពេលដែលមនុស្សសត្វរុក្ខជាតិលែងមានជីវិត តើភពផែនដីរបស់យើងប្រែទៅជាណា? ជាការពិតណាស់ ផែនដីរបស់យើងកើតមកគឺដើម្បីទ្រទ្រង់ភាវៈមានជីវិត មានន័យថា នៅពេលដែលសារពាង្គកាយណាមួយបានផុតពូជ នឹងមានសារពាង្គកាយថ្មីមួយទៀតវិវត្តន៍ហើយជំនួសវា។ ដូច្នេះគិតមកដល់បច្ចុប្បន្ននេះភពផែនដីរបស់យើងគឺមានអាយុកាល ៤៦០០ លានឆ្នាំមកហើយ។ 
ទោះជាយ៉ាងណាបើយោងតាមការសិក្សារបស់ CBS ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Geoscience ក្នុងឆ្នាំ ២០២៣ បានបង្ហាញថា នៅប្រហែល ២៥០ លានឆ្នាំខាងមុខទៀត មនុស្សសត្វរុក្ខជាតិនឹងលែងមានវត្តមាននៅលើភពនេះទៀតហើយ ដោយសារការបង្កើតទ្វីបថ្មីរបស់អ្នកមានអំណាចអាចបំផ្លាញជីវិតមនុស្ស និងថនិកសត្វទាំងអស់នៅលើផែនដី។ ដូច្នេះហើយ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស ក៏បានប្រើគំរូកុំព្យូទ័រដ៏ទំនើបមួយវាស់ស្ទង់អាកាសធាតុ ដើម្បីទស្សន៍ទាយពីអនាគតកាល នៅពេលដែលភពផែនដីលែងមានភាវៈមានជីវិតរស់នៅ។ 
ក្នុងនោះគេសង្កេតឃើញថាផែនដីរបស់យើងនឹងមានភាពល្អប្រសើឡើងវិញនៅពេលដែលគ្មានភាវៈរស់ ដោយសារគ្មានការរំខាន ព្រោះសព្វថ្ងៃនេះមនុស្សគឺជាអ្នកបំផ្លាញផែនដីដូចជា កាប់បំផ្លាញព្រៃឈើ បំពុលខ្យល់បរិយាកាសដោយឧស្ម័ន ប្រើប្រាស់សារធាតុបំពុលច្រើន ជាហេតុធ្វើឱ្យផែនដីរងគ្រោះថ្នាក់។ ប៉ុន្តែនៅពេលគ្មានជីវិតមនុស្ស រុក្ខជាតិសត្វនឹងចាប់ផ្តើមលូតលាស់ឡើងវិញ ហើយទីក្រុងទាំងអស់នៅលើផែនដីនឹងក្លាយជាព្រៃដ៏ធំមហាសាល ដោយទ្វីបនីមួយៗនឹងរួមបញ្ចូលគ្នា ក្លាយជាលំហឋានដ៏ធំល្វឹងល្វើយអមដោយភាពស្ងប់ស្ងាត់ និងងងឹតខ្លាំងនៅពេលយប់ដោយសារគ្មានអគ្គិសនី។
លើសពីនេះផែនដីនឹងលែងមានការបំពុលខ្យល់ធូលីទៀតហើយ ដែលវានឹងជួយកែលម្អគុណភាពខ្យល់ឱ្យប្រសើឡើងវិញ ហើយរុក្ខជាតិសត្វនឹងជាអ្នកកាន់កាប់ផែនដីទាំងមូល។ នេះបើយោងតាមការសិក្សាក៏បានឱ្យដឹងទៀតថា សំណង់បេតុងដូចជាស្ពាន អាគារខ្ពស់ៗ រោងកុន ផ្សារទំនើប នឹងចាប់ផ្តើមប្រេះបែក ប្រែក្លាយជាសារីរិកធាតុនៃអរិយធម៌ដែលលែងមានវត្តមាននៅលើភពផែនដី។ រីឯផ្កាយរណបនឹងធ្លាក់ចេញពីគន្លងផែនដី ដោយសារគ្មានមនុស្សគ្រប់គ្រង ហើយកម្រិត CO2 នឹងត្រឡប់ទៅរកអ្វីដែលពួកគេធ្លាប់មាន មុនពេលមនុស្សបង្ហាញខ្លួន។
បន្ទាប់ពីមនុស្សជាតិរលាយបាត់ ទីក្រុងមួយចំនួនដែលនៅជិតវាលខ្សាច់ដូចជាឌូបៃ និងឡាសវេហ្គាសនឹងត្រូវគ្របដណ្តប់ដោយវាលខ្សាច់ម្តងទៀត។ ទន្ទឹមនឹងនេះផែនដី នឹងផ្តល់កំណើតដល់ប្រព័ន្ធអេកូឡូស៊ីថ្មីមួយ ក៏ដូចជាបង្កើតជីវិតមនុស្សសត្វរុក្ខជាតិឱ្យរស់រានមានជីវិតឡើងវិញ ដោយអាកាសធាតុនៅលើផែនដីនឹងប្រែទៅជាត្រជាក់ ហើយប្រព័ន្ធអេកូឡូស៊ីថ្មីនឹងគ្មានការបំពុលពីឧស្ម័នទៀតឡើយ។ ទោះជាយ៉ាងណាភ្លើងឆេះព្រៃក៏នៅតែកើយមាន នឹងបន្តឆាបឆេះក្នុងរយៈពេលមិនកំណត់ ដោយសារបណ្តាលមកពីកត្តាជាច្រើន រួមទាំងរន្ទះបាញ់ដើមឈើជាដើម៕










