ប្រទេសកូរ៉េខាងជើងកំពុងរៀបចំស្វាគមន៍ភ្ញៀវទេសចរទៅកាន់ទីក្រុងមួយរបស់ខ្លួនក្នុងខែធ្នូខាងមុខនេះ បន្ទាប់ពីបានបិទច្រកព្រំដែនរបស់ខ្លួនអស់រយៈពេលជិតប្រាំឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។
របាយការណ៍ពីក្រុមហ៊ុនទេសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសចិនបង្ហាញថា ទីក្រុង Samjiyon របស់ប្រទេសកូរ៉េខាងជើង នឹងបើកច្រកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសមកកម្សាន្ត។ ប្រទេសកូរ៉េខាងជើងបានផ្តាច់ខ្លួនចេញពីពិភពលោក នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើមនៅឆ្នាំ ២០២០។ ទោះជាយ៉ាងណា ការបិទច្រកព្រំដែននាពេលកន្លងមកនេះ វាបានបញ្ឈប់លំហូរនៃការនាំចូលសំខាន់ៗទៅកាន់ប្រទេសកូរ៉េខាងជើង ដែលបណ្តាលឱ្យកង្វះស្បៀងអាហារកាន់តែអាក្រក់ទៅៗ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដូចជាសកម្មភាពនុយក្លេអ៊ែរជាដើម។
យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែសីហា ក្រុមហ៊ុនទេសចរណ៍ KTG មកពីទីក្រុង Shenyang ប្រទេសចិន បានបង្ហោះនៅលើ Facebook ថា បន្ទាប់ពីបើកដំណើរការឡើងវិញរបស់ទីក្រុង Samjiyon របស់កូរ៉េខាងជើងក្នុងខែធ្នូខាងមុខនេះហើយ នោះទីក្រុងផ្សេងៗទៀតដូចជាទីក្រុងព្យុងយ៉ាង ក៏ត្រូវបានគេជឿជាក់យ៉ាងមុតមាំថានឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះដែរ។
ទោះជាយ៉ាងណា តាមរបាយការណ៍ ភ្ញៀវទេសចរអាចមកកម្សាន្តនៅឯទីក្រុង Samjiyon បានជាផ្លូវការក្នុងខែធ្នូឆ្នាំ២០២៤នេះ ប៉ុន្តែមិនទាន់កំណត់ថា តើភ្ញៀវទេសចរមកពីប្រទេសណាខ្លះដែលអាចចូលមកកម្សាន្តបាននោះទេ?










