Home ព័ត៌មានជាតិ គណបក្សថ្មីមួយលេចរូបរាងឡើង ក្រោយក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត

គណបក្សថ្មីមួយលេចរូបរាងឡើង ក្រោយក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត

77
0

ក្រសួងមហាផ្ទៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សសន្តិភាពជាតិ” ដែលមានអក្សរកាត់ “គ.ស.ជ” របស់លោក រស់ សារ៉ុម។

គណៈបក្សនេះ មានទីស្នាក់ការកណ្តាលនៅភូមិអូរណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដើម្បីទទួលបានសុពលភាព គណបក្សសន្តិភាពជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គួរបញ្ជាក់ផងដែរថា លោក រស់ សារ៉ុម ធ្លាប់ជាប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា មុននឹងក្លាយជាប្រធានគណបក្ស៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc1_Kub6r4hTWB6ujDroD4zLaP9At-3uJxipGfsyv9gNnnArcx7d6U6dz1WMDkXeeEbH9wHkm1kvZvjkDY3WaIZKovzsFdQ796IYGZBHqiAfKD-_9MjEuZfBgJDlg3KLJbilNIFtFj4uxsjBHV25WXJK0hLyrbvP5XgBn2ezQDkRWKR_q57vYX9pEK7wHB/s1112/photo_2024-08-13_06-56-48.jpg