Home ព័ត៌មានអន្តរជាតិ ចង្កឹះឈើប្រើប្រាស់រួចបានក្លាយជាគ្រឿងសង្ហារិមប្រណីតនៅកាណាដា

ចង្កឹះឈើប្រើប្រាស់រួចបានក្លាយជាគ្រឿងសង្ហារិមប្រណីតនៅកាណាដា

33
0

ប្រទេសកាណាដា ៖ ចង្កឹះឈើប្រើប្រាស់រួចបានក្លាយជាសំរាមរហូតដល់ជាង១សែនចង្កឹះនៅទីក្រុង Vancouver ប្រទេសកាណាដា ទើបធ្វើឱ្យវិស្វករម្នាក់ដែលរស់នៅទីក្រុងមើលឃើញពីបញ្ហានេះ និងប្រមូលចង្កឹះឈើមកផលិតជាគ្រឿងសង្ហារិមប្រណីត ។ គំនិតថ្មីនេះបានក្លាយជាជម្រើសល្អមួយក្នុងការប្រើប្រាស់ធនធានដែលមិនបំផ្លាញបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCcalDjToI00t7YacYT0Xs88zsU3Ipm5eBIfeP5MorwCOGhCI9NvNkgEpe_mG54Wl31gcoaP_PLolRSuwfHGJQ4Q_0ghlXWHG7gjLyUWdLW0RXxB31BR6IurRw1Au4BXdRmSSst_DA61faUQ07pa6uBQVh59KXGbmBcBJMZ7y2-tm221mDeHSPLMafPyKR/s1280/image_2024-08-13_09-41-47.png

វិស្វករអាល្លឺម៉ង់រស់នៅប្រទេសកាណាដា បានប្រមូលចង្កឹះឈើដែលប្រើប្រាស់រួចហើយមកផលិតជាគ្រឿងសង្ហារិមមិនប៉ះពាល់បរិស្ថាន និយាយថា ៖ «ក្នុងនាមខ្ញុំជាវិស្វករ ខ្ញុំចង់ពិសោធន៍ឱ្យមនុស្សគ្រប់គ្នាឃើញថា វត្ថុគ្មានតម្លៃដូចជាសំរាម ក៏អាចយកវាមកផលិតជាសម្ភារៈមានតម្លៃបានដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht36ZHf0_vFUSGXVyVPn50c2iqBlARfu29_So3UWujUyYMgNH17AOQKDC1foXmuhFbW_NEiaCNXDm52zrj0plNlIK2GMICpLqb-Mlmh10rhqsbQTQGjTOYXg5t2NeF4rNH4DSsaxcPdVhRWC3WPdhr3s5StB2pt6Wmz5o7RdpVpxQ-KmE4LMCaFMpKpbUu/s1280/image_2024-08-13_09-41-55.png

លោក Felix Bock ជាវិស្វករអាល្លឺម៉ង់រស់នៅទីក្រុង Vancouver មានគំនិតថ្មីមួយ គឺការប្រមូលចង្កឹះឈើប្រើប្រាស់រួចនៅតាមភោជនីយដ្ឋានផ្សេងៗក្នុងទីក្រុង ដែលស្មើនឹងជាង១សែនចង្កឹះក្នុង១ថ្ងៃ ដើម្បីផលិតជាគ្រឿងសង្ហារិមយ៉ាងស្រស់ស្អាត ។

ហេតុនេះ លោកក៏ចាប់ផ្តើមប្រមូលចង្កឹះឈើនៅតាមភោជនីយដ្ឋានផ្សេងៗជារៀងរាល់សប្តាហ៍ និងជំហានដំបូង លោកបានសាកល្បងយកវាមកផលិតជាទ្រនាប់កែវ និងជ្រុញ ។ នេះជាចំណុចចាប់ផ្តើមរបស់ ChopValue ជាក្រុមហ៊ុនផលិតគ្រឿងសង្ហារិមឈើប្រណីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrUTfopaeiRCIZguCytX5be4cVL05sUYMwxAe6zofq8SXpFXejVo1Mj_QHRHqN6QIKXyQfuBd0JWUUFMj65tOSjXRPSJ1nEAp1RVk6hq8BXdwTGycC6uIKDDjDkvLmXvA6QFGf3CYQzn78eBRUfMVhComTOAVKgcIuqOzNm1ZNHGUI3WjYDUXJZskZC5jr/s1280/image_2024-08-13_09-41-59.png

រយៈពេល៦០ឆ្នាំកន្លងមក តម្រូវការប្រើប្រាស់ចង្កឹះឈើបានកើនឡើងរហូតដល់៦០% នៅទូទាំងពិភពលោក ដែលធ្វើឱ្យការកាប់ដើមឈើកើនឡើង ស្របពេលតម្រូវការប្រើប្រាស់ចង្កឹះកើនឡើង ។ ដូច្នេះ ក្រុមហ៊ុនជាច្រើនបានជ្រើសរើសដើមឫស្សីមកផលិតជាចង្កឹះប្រើប្រាស់រួចបោះចោល ពីព្រោះវាជារុក្ខជាតិដុះលូតលាស់លឿន និងរឹងមាំ ប៉ុន្តែចង្កឹះឈើទាំងនេះ ក៏ក្លាយជាសំរាមពាសពេញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixU6aHY-imMXNpU0rg_Q5dUdmiSWuShkTyrLSgPPzXrurob6w0lB-eK0JhZIRh0Gs632QUkpkN_SJEl06PlK91cGApIMafSUDfhT7-tWUp20xM1Dj_HDlJBVicSy1mdhLQT7nBMPjOINIak5JSDx2wjR1Hht3vuZI881PsWtZlHcxVEPMNjDeyillIw2LN/s1280/image_2024-08-13_09-42-04.png

លោក Felix Bock និយាយថា វត្ថុថ្មីដែលផលិតនេះមានភាពស្រស់ស្អាតដូចឈើនៅតំបន់ក្តៅ ហើយលោកសង្ឃឹមថា គ្រឿងសង្ហារិមប្រណីតផលិតពីចង្កឹះទាំងនេះ នឹងជួយលើកទឹកចិត្តដល់ជាងឈើផ្សេងៗឱ្យពិចារណាយកជម្រើសមាននិរន្តរភាព ចៀសវាងប្រើប្រាស់ធនធានធម្មជាតិព្រៃឈើមកផលិតជាគ្រឿងសង្ហារិមប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBJAfBSEPxdkX9Vsy5mKeUNCvc4jFIM9Q2-aaKf8HTqrt7zfzZchc-EjcKGsiLUjD6d6dsOBVYNw6I2JDgHH1oMy3nMRlu20QXtV7aUYm4t8kXNLjhmPGu8M7TaW4ul68mCe5tUpwgDqd9dqPADvxVUEZGdZ_rR2Z84o5_hzx7okRErYsAxBKCpszs-mjj/s1280/image_2024-08-13_09-42-12.png

ក្រុមហ៊ុន ChopValue បានយកសំរាមចង្ហឹះជាង១៥០លានចង្កឹះមកកែច្នៃឡើងវិញ ព្រមទាំងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតទៅលើបរិយាកាសយ៉ាងច្រើន ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានរោងចក្រផលិតគ្រឿងសង្ហារិមមិនប៉ះពាល់បរិស្ថាននៅប្រទេសចំនួន៩ ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikbqVub52zQVK_W79RmyieCvV4amUqP30tPYY6rrRVFrkHnz4ZmWFIDQnRaX5auxnIXOqdzo-GYDBsOYSqHXKnMG3nfOAq9CXbWuSM-b4s85cpHNpHeAWp2otED2jqwXCkH07-Zp1Ur6VKyVU8nfDBCX7rEQVvme7pmqZGHFGVbjm-WT1hUobVc2k_H3X0/s1280/image_2024-08-13_09-42-17.png

វិស្វករអាល្លឺម៉ង់បញ្ជាក់ថា ៖ «ខ្ញុំសង្ឃឹមថា ថ្ងៃអនាគត ទីក្រុងទាំងអស់នឹងយកសំរាមមកកែច្នៃឡើងវិញ ជំនួសការដឹកជញ្ជូនសំរាមចេញពីទីក្រុង ពីព្រោះសំរាមមិនរលាយទៅណាទេ ។ ហេតុនេះ បើយើងអាចផលិតវត្ថុថ្មីមិនប៉ះពាល់បរិស្ថាន គឺយើងនឹងអាចផ្លាស់ប្តូរសំរាមឱ្យក្លាយជាធនធានថ្មី ដូចគ្នានឹងការផលិតទំនិញមានគុណភាពខ្ពស់» ៕