Home ព័ត៌មានជាតិ ករណីសិស្សធាក់តុ ឥឡូវលេចឮដល់អភិបាលស្រុកជលគិរី ត្រៀមចេញមុខដោះស្រាយ

ករណីសិស្សធាក់តុ ឥឡូវលេចឮដល់អភិបាលស្រុកជលគិរី ត្រៀមចេញមុខដោះស្រាយ

118
0

ថ្មីនេះ នៅលើបណ្តាញសង្គមគេឃើញមានការបង្ហោះ និងចែករំលែកយ៉ាងច្រើន ជុំវិញករណីសិស្សម្នាក់សម្តែងអាកប្បកិរិយាមិនសមរម្យ ដាក់លោកគ្រូបង្រៀន។

សិស្សនេះមានឈ្មោះថា រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី ៦(ក)នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំ កំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយមានឪពុកឈ្មោះ ប៊ុត រឺ ម្តាយឈ្មោះ ម៉ក់ ទុំ។

សិស្ស រឺ សុវណ្ណ បានប្រើអាកប្បកិរិយាបែបហឹង្សា មកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ នឹងសម្តែងចរិកចង់វាយគ្រូ ដែលហេតុការណ៍នេះកើតឡើងនាពេលរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤។

បច្ចុប្បន្ន ករណីនេះ បានលេចឮដល់អភិបាលស្រុកជលគិរី ហើយដោយលោកត្រៀមចេញមុខជួយដោះស្រាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4tqsCxWOz1CDiewT1bt5B7aTY6SKyLBw5p8Oz4MgAeXNXebARHKxL0mvm9eLZQNzEYNObYVZjcTlfm8uQKDH6ynm9TddiAmVNTdTWL3UPh2rToS61wu6zhmjtc-L0YLdOud4FpdQE637_ybWNjn9CuhzinDEOSF2Mq2x0kOzgrwL8lIgHr1mXM9mSDPXT/s1047/image-745-768x1047.png