ប្រទេសជប៉ុន ៖ លោក ហ៊ីសាអ៊ុ ណាកាយ៉ាម៉ាក់ (Hisao Nakayama) អាយុ៩២ឆ្នាំ ជាអ្នកជំនាញផ្នែកគ្រប់គ្រងចំណីអាហារ និងអាយុវែងនៅប្រទេសជប៉ុន បាននិយាយយ៉ាងមានទំនុកចិត្តថា មនុស្សនឹងអាចរស់នៅរហូតដល់អាយុ១២០ឆ្នាំ ដោយគ្រាន់តែអនុវត្តតាមគន្លឹះចំនួន៣ចំណុច និងពុំចាំបាច់ហាត់ប្រាណ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicD0gEHBrg-MO3E1tXtKJQ69O__z1hnBbDrD7XBXa7ROKejne02Aq8n25tTliPifjQkCiW4Rk6KuRfJMcyErS_47pVFtA6fAwdRbXTR2WpKwsmdACzBtC0U1VzlFBYPz6wZkqrJM9L4_vh68C7-lKI1diEQuiZ9I0ZwMh3Wo3MuQg7qFxn5fHU1K_ymcs/s640/photo_2024-08-12_09-22-59.jpg

អ្នកជំនាញរូបនេះបានចែករំលែកពីគន្លឹះធ្វើឱ្យអាយុវែងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុន នាពេលកន្លងមក ។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការស្រាវជ្រាវពីឯកសារពាក់ព័ន្ធនឹងចំណីអាហារ និងទម្លាប់បរិភោគអាហាររបស់ពលរដ្ឋដែលរស់នៅតាមទីក្រុងផ្សេងៗរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYETkNugejBkoi4leMg8YuXcf-MyMIbKJsrqmtQCCE8a2QxrS_wjbtUwXVXS7v0ZthXsP34LykfrZop4v_k4imkrzjADyKmdOBzC4DsZ6salqnSYXL67b9BlHAxNzXbPzE7Vz3FYGkohaKSrRDyjfZSJx07AaSkYKOl3eQZyIW11CUkXU4xx3RNSaM-HMh/s1000/photo_2024-08-12_09-22-59%20(2).jpg

បើទោះជាលោកមានអាយុជិត១០០ឆ្នាំក្តី ប៉ុន្តែលោកនៅតែមានរាងកាយរឹងមាំល្អ ហើយតែងតែចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ អំពីការបរិភោគអាហារដើម្បីសុខភាព ។ លោកបញ្ជាក់ថា ការបរិភោគអាហារ គឺជាកត្តាសំខាន់មួយសម្រាប់សុខភាព និងធ្វើឱ្យយើងមានអាយុវែង ។

លោក ហ៊ីសាអ៊ុ បានមើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងរីករាយក្នុងជីវិតជានិច្ច ។ ក្នុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ លោកនិយាយយ៉ាងមានទំនុកចិត្តថា ៖ «ខ្ញុំនឹងអាចរស់នៅរហូតដល់អាយុ១២០ឆ្នាំ ហើយវាពុំមែនជាក្តីសុបិនឡើយ» ។ លោកនិយាយបែបនេះ ដោយសាររយៈពេលជាច្រើនឆ្នាំកន្លងមក លោកបានរស់នៅយ៉ាងសាមញ្ញ ដើម្បីថែទាំសុខភាពរាងកាយ និងផ្លូវចិត្ត ដើម្បីឱ្យមានអាយុវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3jTtuzSBCcqN5zKyYaVI0ud44ZKnr6WchyphenhyphenabiA_3x3QPzn8S7JQeZrMRgg6gdtikAzn653OyqPXIkAtMgXfNXhKwXFLFbutOrWkYsm1ufzIdN9K4neSftjGJ2af9tw9cUiLzF4cLVxGPSrA087PY_3vB1XOi8uyNzNHVOA_q5kY6RIyY6vP3ZMptqwuCo/s1280/photo_2024-08-12_09-23-00%20(2).jpg

ខាងក្រោមនេះជាគន្លឹះសំខាន់ៗចំនួន៣ចំណុច ដើម្បីឱ្យអាយុវែងតាមអ្នកជំនាញជប៉ុន រួមមាន ៖

១-សម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងមានសេចក្តីសុខ ៖ លោកបានសង្កត់ធ្ងន់លើសំឡេងសើច ឬរស់នៅយ៉ាងមានសេចក្តីសុខ និងសម្លឹងមើលពិភពលោកក្នុងផ្លូវវិជ្ជមាន ។ លោកពន្យល់ថា ៖ «ពេលយើងមានសេចក្តីសុខ និងរីករាយ រាងកាយយើងនឹងបញ្ចេញអូម៉ូនមួយចំនួន, ជួយពង្រឹងភាពស៊ាំ និងជួយការពាររាងកាយពីជំងឺផ្សេងៗ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhflDJkvZqtJS3Ej-HI5pOmJEgUcCMyTUIxgSuEL62t2VYwarvuUdGjDR0mwrhliCIdysUXQjDsujE-sytaxSCFpolyKrlr9pTul5TGXZ59BYT0DWzXiSs8b9vzjIWq-FDgjEZyzn4iaMtP9ii9S8RXwyMKrWuH5LeyOvzNy8WplkLFuVLzIisRJafGtsYM/s1200/photo_2024-08-12_09-23-00%20(3).jpg

ការអនុវត្តតាមចំណុចទាំងអស់បានល្អ គឺស្របតាមជនជាតិជប៉ុនបុរាណនិយាយជានិច្ចថា «ស្នាមញញឹមមានតម្លៃស្មើនឹងឱសថពេទ្យ ចំនួន១០គ្រាប់» ។

២-ប្រឹងប្រែងធ្វើការពេលអាយុកាន់តែច្រើន ៖ លោក ហ៊ីសាអ៊ុ និយាយថា ៖ «ការងាររបស់ខ្ញុំចាប់ផ្តើមដំណើរការល្អ ពេលខ្ញុំអាយុ៧០ឆ្នាំ ហើយការងារកាន់តែរីកចម្រើនខ្លាំង ពេលខ្ញុំអាយុ៨៥ឆ្នាំ ។ ហេតុនេះ អាយុពុំមែនជាកត្តាកំណត់ ឬឧបសគ្គមិនឱ្យខ្ញុំធ្វើការទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiij2IBYXOVvcF4aEeCDCC5LVsJ1QXn8-QL0LfCgxgUrPkoqDDofatxNMq1c_YlP7aYuUR_rYeZIHwmhYgM3nUGxLalB-SU-vVrgxKL4LhKzMX0a6uLnhWZ9mOtFH0r5vYVHLUEsq9-f_UnvYxxLh4gOCcWIZCAaAb3isKYuyL7LkT98_6elA1iSZiDfla7/s900/photo_2024-08-12_09-23-00%20(4).jpg

បើទោះជាលោកមានអាយុច្រើនក្តី ប៉ុន្តែលោកនៅតែមមាញឹកនឹងការងាររបស់ខ្លួន ។ លោកបានទទួលការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីទូរទស្សន៍ ឬវិទ្យុជានិច្ច ដើម្បីចែករំលែកបទពិសោធន៍សម្រកទម្ងន់ ហើយលោកថែមទាំងសរសេរអត្ថបទសុខភាព និងការចម្អិនអាហារក្នុងទស្សនាវដ្តីទៀតផង ។ លោកនិយាយថា ការធ្វើការមិនឈប់អាចជួយឱ្យលោកអាចបង្កើនល្បឿនដោះស្រាយបញ្ហាខួរក្បាល ។

៣-បរិភោគអាហារជួយសុខភាព ៖ លោកជឿថា អាហារ គឺជាកូនសោរដ៏សំខាន់សម្រាប់សុខភាព និងធ្វើឱ្យអាយុវែង ។ ការបរិភោគអាហារ ៣លើកក្នុង១ថ្ងៃ នឹងជួយរក្សាឆ្អឹង, សន្លាក់ និងសាច់ដុំឱ្យរឹងមាំ ព្រមទាំងជួយសុខភាពសរីរាង្គផ្សេងៗ ។ លោកបញ្ជាក់ថា ៖ «យើងត្រូវបរិភោគអាហារបែបសាមញ្ញ ប៉ុន្តែបរិភោគអាហារច្រើនប្រភេទ និងជ្រើសរើសអាហារតាមរដូវកាល» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirRHUMuZege8YrKVL-Rf4Yl9l0qhvuT8X_l081FXfubMj5JzOmtyt_Hl2OjvpiQSyu5Q-o86SlwZhI_Vm9YWHGV-u97rfb-dRe8itY4biEX321ph8vJcRcGTdIA7z_A_2XWCFntD2-ReWiXiAiZljMTV5zZ-_3jE0H1DTcqqYaJoIow6BVBCxS7bTkMkey/s1280/photo_2024-08-12_09-23-00.jpg

លោកបន្តថា ការបរិភោគអាហារតាមរដូវកាល វានឹងជួយឱ្យរាងកាយជ្រើសរើសអាហារមានជីវជាតិច្រើនបំផុត ហើយជួយឱ្យយើងអាចបរិភោគអាហារកាន់តែច្រើនប្រភេទ ។ ចុងក្រោយ លោកបញ្ជាក់ថា ការបរិភោគអាហារ៨ប្រភេទនេះប្រចាំថ្ងៃ នឹងជួយឱ្យអាយុកាន់តែវែង ពីព្រោះវាមានប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំង ដូចជា ៖ បន្លែ, សណ្តែក, ត្រី, មាន់, ល្ង, ខ្ទឹមស, ដំណាប់ផ្លែ Apricots និងសារ៉ាយសមុទ្រ ៕