រាជធានីភ្នំពេញ៖ នាថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បោះជំហានជាប្រវត្តិសាស្រ្ត ក្នុងការបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសហការឧបត្ថម្ភធំជាផ្លូវការសម្រាប់ខេមបូឌានព្រីមៀរលីគ។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងលោក កាង សេន តំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រួមជាមួយគណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នទាំងពីរ រួមទាំងស្ថាប័នព័ត៌មានជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3E73gbepcuJ1tiJTkqsmp4PE0AjGKb1JXwMCYLOS1plquD50y9wKG124qwMkq3IZDYEbNQ8c8VekTOClEOc7G7Rmz9lVKA1uviSdgHRP1881cmAa_ClLFB8rqS2Nx6ETu9mgmAOfQaNgg2X63MTWRqdIHchb5SOVTWslSluLnwYw-siv2cBE9JRDiQYmo/s6913/1%20(2).jpg

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹងគោលដៅរបស់ខេមបូឌានព្រីមៀរលីគ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn5YCLDC3Zp-Aw43dq_OVroOJlw2guYkxSGnvXMTLSubWHCXzqxxe8HRIJhRzXcuJsCcAa1RrpJMUs_aNhEcYM1Lj4et53v6XAPwDYLU3khXDyyDHmkwPUBeJJWxxrOq6RSmll9DRB8sKNeoquPihv1yeXU3pKLOtget5kQcvVoXv-7Sh89ZrhLx_Aexp7/s4168/2%20(3).jpg

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា « វឌ្ឍនៈ ប្រ៊ូវើរី មានទស្សនៈវិស័យវែងឆ្ងាយ ដោយយើងបន្តបេសកកម្មក្នុងការអភិវឌ្ឍ និងលើកស្ទួយគុណភាពវិស័យកីឡាឲ្យរីកចម្រើននៅលើឆាកអន្តរជាតិ។ យើងជឿជាក់លើថ្នាក់ដឹកនាំ ខេមបូឌានព្រីមៀរលីគ ដែលបានបង្កើតសមិទ្ធផលវិជ្ជមាន ប្រកបដោយផ្លែផ្កាក្នុងពេលសហការគ្នាកន្លងមក ព្រមទាំងធ្វើឲ្យវិស័យកីឡាកាន់តែមានភាពទាក់ទាញ ចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNZzsYCRJ6k-8TtPQKXgcMptZjQsvQRi_PGK0Kq7nvxRAPY9klIUXA0t50W42zMGEMrSXrJrYZAA1TE5ZGjUqqd_B46dfTiZJH99VuwyQfKyrFYyQCmlITBmj776cnLgiTrwqNDKbwq9tdHRGE1Pa04afc_cHJ7kJChtX8vzvEbE0gOdTlms4d2D3_Vdrr/s6661/5%20(3).jpg

អ្នកឧកញ៉ាបានបន្តទៀតថា «យើងរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ក្នុងការលើកស្ទួយគុណតម្លៃខ្មែរ ដូចដែលនៅ វឌ្ឍនៈ ប្រ៊ូវើរី បាននាំយកផលិតផលរបស់កូនខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបន្តធ្វើឲ្យវិស័យកីឡានៅប្រទេសកម្ពុជាប្រសើរឡើងទាំងនៅក្នុងតំបន់អាស៊ី និងទូទាំងពិភពលោក។ ចាប់ផ្តើមពីលីគខ្លាំងធ្វើឲ្យក្រុមជម្រើសជាតិខ្លាំង ហើយការចូលរួមរបស់យើងទាំងអស់គ្នាផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbc4JKEcbADO0lzHhDoGVtecOIuhZKHg9tWmsiay8saOAbBw0IT2K3tiWjhmnjWdwwCyNuP5xhJbr18NZCY8tJ7YlCEB610N4ZnaKfAuyOxD-i56zpKIxms1r5yRdik7hoGJLdhyphenhyphentJBQhr_9bAlxgq6yYs1dt6DBh1efdK-yGzOauvB3JKUhVSDcIclUyN/s3524/cover.jpg

លើសពីការចូលរួមចំណែកបន្តសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានធ្វើការចុះកិច្ចព្រមព្រៀងបន្តឧបត្ថម្ភដល់ក្លិបបាល់ទាត់ចំនួន២ទៀតផងដែរគឺគិរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀងផងដែរ។ វឌ្ឍនៈ ប៊្រូវើរី ពិតជាមានមោទកភាពក្នុងការចូលរួមឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយយើងជឿជាក់ថាការចូលរួមចំណែកនេះ នឹងអាចជួយលើកស្ទួយគុណភាពវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxV-VGaqoasx_wIKyaIVEPVhb2iv298dTSHRG3C4JEFJNbua1npWi4M-MB8ZoHAXn-Ku80aU3Ysr_69XryUW1FOHyyWT-ZSq-o4IYL7sKwkMRWnXqzuojpTSuKkJOZcOMo19u3i3d7gnN-YuvzAZWAyxcEPaoQnOM3_LcR2E_INl3AEluixaeYKgQJKhQi/s7008/VBL09052.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0KBk9s2JdKFxCo8g2avPhxxzA04qEScAKxVoFS2yTpTlk64IbL-lyMtnlp4YacKQTt54JVlcAC4kJUzhpsVB9cdnGM6-0z1XonorinjDSpgM1lZk9BIg27DtQ7DFmu_K3Tprn_wmbViOPlJRKIH-zhS9e0ZlLKnw7cMbiGt0OkFs-uKHEfNm0ZD2q4g4K/s7008/VBL09456.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD21Swq0W_ZYLG-avkqjwVhGRSc_ZQVBrebw0tkGEczjl1TQpHPVPFLSXTfIQYWfwqMtnmAee9Xn1JpVRlyajIUW0nFaUaChSF97AWvw7NVU4phWCyY_mhsvpegB3w-JXpmYfaxD1lVcx0UcqOUFnIkLTvhrqYiYtbSn7HOmexsfJ1AT3-zp5W08yrnI4Y/s6845/VBL08877.jpg