យោងតាមកម្មវិធី Run For Good កុមារដែលចូលរួមក្នុងសកម្មភាពរាងកាយទៀងទាត់គឺមានសាច់ដុំ និងឆ្អឹងកាន់តែរឹងមាំ ហើយទំនងជាមិនសូវធាត់ ឬកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ កម្រិតសម្ពាធឈាមទាបនោះទេ។ ហេតុនេះកុមារដែលសកម្មមានទំនោរគេងលក់ស្រួល និងដោះស្រាយបញ្ហាផ្លូវអារម្មណ៍បានល្អប្រសើរជាជាងកុមារដែលមិនសូវសកម្ម។ ដូច្នេះនៅពេលកុមារចូលរួមក្នុងសកម្មភាពរាងកាយដូចជា រត់ ហែលទឹក លេងបាល់ទាត់ បាល់បោះជាក្រុម ឬចូលរួមព្រឹត្តិការណ៍កីឡាជាច្រើនទៀត នឹងជួយឱ្យកុមារទទួលបានអត្ថប្រយោជន៍ដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzO3JfFUKAtiEXT_zM5V2l6KyQJyHSI4mum5XS_Q7tS9QqrgaUTXo_i0chQ7xZaHo7mQ0kAymkSSal4iITxZVTMHYwcnF-d_XHAycc0C7FRXwMt5D_BgLnnMi4-5uVkvvl5zUxw-IuyyMw8H2-TEzZ8M5MZxxKxpiJP0f8DjMTldl3dRKR0A4eVrPc2BPw/s1200/image_2024-08-10_08-52-15.png

១.មានសុខភាពរាងកាយល្អឥតខ្ចោះ៖ ជាការពិតណាស់ នៅពេលកុមារតែងតែចូលរួមក្នុងសកម្មភាពរាងកាយយូរទៅៗនឹងក្លាយជាទម្លាប់ ធ្វើឱ្យកុមារមានកម្លាំងចិត្តក្នុងការអនុវត្តបែបនេះជារៀងរហូត។ នេះនឹងធ្វើឱ្យកុមារជៀសផុតពីជំងឺគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ក៏ដូចជាជួយឱ្យកុមារធំលឿន មានការលូតលាស់នៃជាលិកាឆ្អឹង បង្កើនដង់ស៊ីតេឆ្អឹង និងអាចជួយការពារជំងឺពុកឆ្អឹងនៅពេលចាស់ទៅបានទៀតផង។ លើសពីនេះការចូលរួមក្នុងសកម្មភាពរាងកាយ ក៏ជាការប្រកួតប្រជែងសមត្ថភាពកីឡា អាចមានឱកាសឈ្នះពាន ឬមេដាយផ្សេងៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6ni_o5o-cUfueszmEZ3g7kv8TeEka1t7KKKfWs97aGil3n0B02cmFJp05jPRWTMrm1XwP7kBddH9SiPMhXVxxCf5L8gULfvdoV3CDrELYW2UNNYccODs4K2fyGHdEJi33dpien-ElidS13wA3ijM8Ts-CZafdGSWilrU-yFuWg8x8Uzfo8hZZiwKw2MZ/s1600/image_2024-08-10_08-54-55.png

២.មានមិត្តល្អៗនិងមានការអភិវឌ្ឍ៖ ពិតណាស់នៅពេលកុមារចូលរួមក្នុងសកម្មភាពរាងកាយ កុមារនឹងមានឱកាសជួបមិត្តថ្មីៗនៅទីនោះ ដែលពួកគេសុទ្ធតែជាកុមារស្រឡាញ់សុខភាពដូចគ្នា ចូលចិត្តការប្រកួតប្រជែង មានភាពឆ្លាតវៃ មានការចងចាំល្អ រហ័សរហួន និងចេះគ្រប់គ្រងអារម្មណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOAyp9RAq-6Dw1n0Zuc-Qr6uJDC1x8eIyzG25Z7XYIJ4s6MGYfpaisOwP9BUGaDZD2JyPkUBVyMxuWfYuaIt9QDIOQ41A5LXNbLLxJgjWzMjDs7iYerGTrFxhzAF-gbrR4IwFmVPZMR8Y_p44i0jy8o39zPvwg46RGxAFb5kW2dJRAsYGI9f1r4LRpsz1q/s2121/image_2024-08-10_08-55-09.png

នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of School Health បានបង្ហាញថា ការអនុវត្តសកម្មភាពរាងកាយរួមទាំងការហាត់ប្រាណនានានឹងជួយកែលម្អអារម្មណ៍របស់កុមារឱ្យប្រសើរឡើង ដោយសារតែវាបញ្ចេញសារធាតុគីមី កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ចេះដោះស្រាយបញ្ហា ជួយកុមារឱ្យមានអារម្មណ៍ស្វាហាប់ និងបង្កើនសមត្ថភាពសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGLir1J5U9ndeeKUl2XgzmejqxcBL-NB9zDWDAhH7Srn4NR8HDHlnKDZr2yMkvcNX7hkB2PsRBhxAXh2gF14sReO_ZCubS2GdmJ8cLRPrp9TuvAYkbsfJFppw2ntFJF9dSM24wVDXDy8T2CnojK1MtF6JXTWZMNkn7jXR1GATDRr_B_d5Cnf54G518WI6/s1800/image_2024-08-10_08-55-39.png

គួរបញ្ជាក់ដែរថា កុមារដែលមានអាយុចាប់ពី ៤ ឆ្នាំឡើងទៅគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ឪពុកម្តាយដើម្បីបង្កើត និងរក្សាទម្លាប់នៃការហាត់ប្រាណសម្រាប់កូនៗរបស់ពួកគេ។ នេះក៏ជាអាយុដែលសាច់ដុំ និងឆ្អឹងរបស់កូនអ្នកអាចធ្វើចលនាបានក្នុងកម្រិតមធ្យមផងដែរ។ ទោះបីការចូលរួមក្នុងសកម្មភាពរាងកាយអាចនឹងរងរបួសតិចតួចក្តី ប៉ុន្តែកុមារនឹងចាប់ផ្តើមទម្លាប់ដែលមានសុខភាពល្អ និងយូរអង្វែងជាមួយនឹងប្រធានបទនេះ៕