ប្រទេសអូស្ត្រាលី ៖ តុលាការអូស្ត្រាលីបានកាត់ទោ.ស បុរសអង់គ្លេសម្នាក់ដែលធ្វើការជាអ្នកជំនាញផ្នែកសត្វក្រពើ ឱ្យជាប់ពន្ធនា.គារ រយៈពេលជាង១០ឆ្នាំ ដោយសារបុរសរូបនេះដេកជាមួយឆ្កែរហូតដល់ជាង៤០ក្បាល និងថតវីដេអូ បន្ទាប់មក ក៏ចាប់ឆ្កែទាំងអស់យកទៅសម្លា.ប់ ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក និងក្លាយជាព័ត៌មានអាស្រូវសម្រាប់អ្នកជំនាញផ្នែកសត្វ ប៉ុន្តែបែរជាធ្វើបា.ប សត្វ ។

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ថា លោក Adam Britton អាយុ៥៣ឆ្នាំ មកពីប្រទេសអង់គ្លេស និងជាអ្នកជំនាញផ្នែកសត្វក្រពើដ៏ល្បីឈ្មោះ បានសារភាពនៅចំពោះមុខតុលាការថា លោកបានដេកជាមួយសត្វជាច្រើនក្បាល, ធ្វើទារុណកម្មសត្វ និងផ្សព្វផ្សាយរូបភាពអាសអាភៀសផងដែរ ។
លោក Michael Grant ជាប្រធានតុលាការអូស្ត្រាលីបាននិយាយថា ៖ «វាពិតជាអំពើអាក្រក់យ៉ាងខ្លាំង និងគួរឱ្យស្អប់ខ្ពើមបំផុត» ។ បើតាមរបាយការណ៍របស់ ABC News Australia បញ្ជាក់ថា លោក Adam Britton បានទិញឆ្កែចំនួន៤២ក្បាលតាមអនឡាញ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយលោកបានសន្យាជាមួយម្ចាស់ឆ្កែថា នឹងចិញ្ចឹមពួកវាឱ្យល្អ ។
ប៉ុន្តែលោក Adam Britton បែរជាថតវីដេអូក្នុងអំឡុងពេលលោកធ្វើទារុណកម្មសត្វជាច្រើនក្បាល ដែលភាគច្រើនលោកដេកឆ្កែ និងចាប់ឆ្កែយកទៅសម្លាប់ក្នុងទូរកុងតឺន័រនៅផ្ទះរបស់ខ្លួនក្នុងទីក្រុង Darwin ។ បន្ទាប់មក លោកក៏ចែកចាយវីដេអូទាំងនេះក្នុងអ៊ីនធើរណេត ដោយការប្រើប្រាស់ឈ្មោះក្លែងក្លាយដើម្បីកុំឱ្យគេស្គាល់ពីអត្តសញ្ញាណពិតរបស់លោក ។ លោកបានធ្វើបាបសត្វបែបនេះអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់មានការសង្ស័យ និងត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២២ ។
លោក Adam Britton បានសារភាពប្រាប់តុលាការអូស្ត្រាលីថា លោកបានដេកជាមួយឆ្កែរហូតដល់៤២ក្បាល នៅមជ្ឈមណ្ឌលសុខុមាលភាពសត្វក្នុងប្រទេសអូស្ត្រាលី ក្នុងនោះឆ្កែ២ក្បាល គឺលោកបានចិញ្ចឹមដោយផ្ទាល់ ។
ជនល្មើសបានកើតនៅប្រទេសអង់គ្លេស ប៉ុន្តែមកធ្វើការជាអ្នកជំនាញផ្នែកសត្វក្រពើដ៏ល្បីនៅប្រទេសអូស្ត្រាលី ។ លើសពីនេះ ជនល្មើសធ្លាប់បានចូលរួមធ្វើការជាមួយសារព័ត៌មាន BBC និង National Geographic ជាច្រើនលើកទៀតផង ។ តុលាការបញ្ជាក់ថា ជនល្មើសមានសិទ្ធិទទួលបានការព្យួរទោសនៅខែមេសា ឆ្នាំ២០២៨ ប៉ុន្តែគ្មានសិទ្ធិចិញ្ចឹមសត្វដែលចិញ្ចឹមកូនដោយទឹកដោះ រហូតអស់មួយជីវិត ៕










