Home ព័ត៌មានជាតិ ត្រៀមអាវភ្លៀងទុក! ឥទ្ធិពលព្យុះទី៥«ម៉ារីយ៉ា»នឹងឆ្លងកាត់ប្រទេសកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ត្រៀមអាវភ្លៀងទុក! ឥទ្ធិពលព្យុះទី៥«ម៉ារីយ៉ា»នឹងឆ្លងកាត់ប្រទេសកម្ពុជា បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់

103
0

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ស្ថិតនៅសមុទ្រចិនខាងកើត ធ្វើឱ្យខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ មានការថយឥទ្ធិពល ខណៈសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម២,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល និង ភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។

៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទូទៅបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពិសេសក្នុងអំឡុងពេលពេលធ្វើដំណើរនៅតាមដងផ្លូវ ឬក្នុងការបំពេញភារកិច្ចនៅខាងក្រៅ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការទប់ទល់នឹងស្ថានភាពអាកាសធាតុ ក៏ដូចជាថែរក្សាសុខភាពឲ្យបានល្អផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_01gb5QLxp7fq3Q8riq6ejL41nR6ssaO_ma4hl8ouMyhkK5efP_BB_7O305Ih8RUbmvLdtsf2tDhc7CaoQnXgwT0znf0_wpwT-NyRXKz6k4FeE4t_OCJYkVHOTLK0ip4r__sRN8p6kvHZZQGf9by-uJdE06_5rEt9elN7ctnmpAELp4h7aGHW96CvSQuG/s1280/photo_2024-08-09_15-05-24.jpg