Home ព័ត៌មានអន្តរជាតិ ចិនវ៉ាដាច់ជប៉ុនក្លាយជាប្រទេសដែលនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក!

ចិនវ៉ាដាច់ជប៉ុនក្លាយជាប្រទេសដែលនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក!

34
0

ប្រទេសចិន៖ ទោះបីជាអឺរ៉ុប និងអាមេរិកដំឡើងពន្ធនាំចូល ១០០% ដើម្បីកាត់បន្ថយការនាំចូលរបស់ចិនក៏ដោយ ក៏ចិននៅតែជាប្រទេសនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោកដដែល។
យោងតាម CNN នៅឆមាសទីមួយនៃឆ្នាំ ២០២៤ នេះចិនបានវ៉ាដាច់ជប៉ុនក្លាយជាប្រទេសដែលនាំចេញរថយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោក ខណៈកាលពីមុនជប៉ុនគឺជាទីផ្សាររថយន្តដ៏ធំបំផុតក្នុងលោក ដែលនាំចេញរថយន្តច្រើនជាងគេ។ ទោះជាយ៉ាងណាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសជប៉ុនគឺបានធ្លាក់ចុះ ០.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅតិចជាង ២.០២ លានគ្រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRhShyphenhyphenf1v5fCeQa4uyO7QI0GxTp3rpdWFHW7Za5kz1RywMnb9Hu0iWOz0QHsC2DH3YjP3TDoe7t7THq4sO21TUxwTaxmr4xulP-Kkjxnc0qVhluXiLEPb-m6cEd-qfkTjG3UrDDZ4GdFwXuctRpkCePp2kNhqFOnBD2b56385BoiOOCvWz8B4O6d-EzOb1/s2000/image_2024-08-08_11-07-11.png

ខណៈក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិនវិញគឺបាននាំចេញរថយន្តជាង ២.៧៩ លានគ្រឿងក្នុងរយៈពេលដូចគ្នា កើនឡើងរហូតដល់ ៣១% ឯណោះ។ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន ការនាំចេញរួមមានរថយន្តដឹកអ្នកដំណើរប្រហែល ២.៣៤ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ៤៥៤.០០០ គ្រឿង បើធៀបនឹងជប៉ុនមានរថយន្តនាំចេញត្រឹមតែ ១.៨៣ លានគ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល ១៨៧,០០០ គ្រឿងប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTCQQ88ztpXkdVSySXpHf8DIBcrfopX4zAAsTvZfNs4VGc3kyGPaLqCKdhOoXwhDkKNaIHhUh9Nut8SE4svE_zQUsDKcEZ1RRF8iZWbsJrXSkIsk62eP5O9zxiCnTpMPgnsWVboSEr3kGEzbtdH5LpUnw_WPli_6m7LOaME0t_xdDfxZOreCwTxZMq6Ol/s1199/image_2024-08-08_11-07-33.png

ក្នុងចំណោមការនាំចេញយានយន្តរបស់ប្រទេសចិនក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ រថយន្តសាំង និងម៉ាស៊ូតបានកើនឡើង ៣៦% ដល់ជិត ២.១៩ លានគ្រឿង ហើយការនាំចេញរថយន្តអគ្គិសនីក៏បានកើនឡើង ១៣ ភាគរយដល់ប្រមាណ ៦០៥ ០០០ គ្រឿងផងដែរ។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុននាំចេញរថយន្តកំពូលទាំង ៥ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺ Chery, SAIC, Changan, Geely និង BYD ។ ហេតុនេះការនាំចេញរថយន្តរបស់ក្រុមហ៊ុន Chery ឈានដល់ប្រហែល ៥៣២,០០០ ខណៈ SAIC មានប្រហែល ៤៣៩,០០០ គ្រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgLrhyehJs59DT-CaqkrGktE6rXmF_j5FWd5x2eZYjMRJLabozMoFN3XrmQJefn69sfOe-soqkNW3fqgSBmb_Mleu-eXE11-DL5wm8P1XHAmJBscDYaLGrK_s3WbFkYRGGPE5KQEPjifKDuhi4VN2ENTjjiNubTyFJhFymSMRe097wCO3SHA5rNkpkEdmy/s1920/image_2024-08-08_11-07-47.png

រីឯក្រុមហ៊ុន Changan វិញក៏បាននាំចេញរថយន្តប្រហែល ២៨៥,០០០ គ្រឿង Geely ២៤២,០០០ និង BYD ២០៧,០០០ គ្រឿង។ គួរបញ្ជាក់ដែរថាកាលពីឆ្នាំ ២០២៣ ចិនគឺជាម្ចាស់ជើងឯកពិភពលោកក្នុងការនាំចេញរថយន្តអគ្គិសនីច្រើនជាងគេ ហើយនៅឆមាសទីមួយនៃឆ្នាំ ២០២៤ នេះចិននៅតែបន្តវ៉ាដាច់ប្រទេសជប៉ុនក្នុងការនាំចេញរថយន្តអគ្គិសនីច្រើនជាងគេដដែល។ ដូច្នេះបច្ចុប្បន្នម៉ាកយីហោរបស់ចិនមានចំនួន ១១% នៃទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងខែមិថុនា ទោះបីជាមានការដំឡើងពន្ធនាំចូល ១០០% ក៏ដោយ ក៏ចិននៅតែជាទីផ្សារនាំចេញរថយន្តអគ្គិសនីដ៏សំខាន់បំផុតនៅលើពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio2EgPOTqZlP_9BGuJ6uU-dHeV7z8e1rKUK16PM5qF1Wa7KWs3UgMdBflAtgWs7xbdvSWIPFHWHygT5PjW-P_nMfRQ096BwiWipGyyeLmCagi2yMB5tCNkpDtfntwYG34AgYlmU50WOLS6Lr7LVacZNrtCEemUgSJx8i4Er8TMVqZ7Yt4pq9WUB_EkzXzx/s2000/image_2024-08-08_11-08-04.png